ឥណ្ឌូណេស៊ីបារម្ភធ្ងន់! ជជុះចូលហូរហែ ធ្វើកម្មកររាប់សែននាក់បាត់បង់ការងារ និងរោងចក្រវាយនភណ្ឌរង្គោះរង្គើ
វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុឥណ្ឌូណេស៊ី (Indef) បានចេញមុខព្រមានថា ការហូរចូលនៃសម្លៀកបំពាក់ជជុះខុសច្បាប់ កំពុងញាំញីវិស័យវាយនភណ្ឌរបស់ឥណ្ឌូណេស៊ីយ៉ាងធ្ងន់ធ្ងរ រហូតដល់អាចបង្កមហន្តរាយ។ យោងតាមការចុះផ្សាយរបស់កាសែត Jakarta Globe ស្ថាប័ន Indef បានប៉ាន់ប្រមាណថា កម្មករក្នុងវិស័យវាយនភណ្ឌប្រមាណ ៥២ ម៉ឺននាក់ ត្រូវបានបាត់បង់ការងារ។ មិនតែប៉ុណ្ណោះ រោងចក្រវាយនភណ្ឌក្នុងស្រុកជាច្រើន បានបាត់បង់ចំណែកទីផ្សារយ៉ាងគំហុក…
