យន្តហោះយោធាកូឡុំប៊ីធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង ស្លាប់៦៦នាក់ បាត់ខ្លួន៤នាក់
យន្តហោះដឹកជញ្ជូនយោធាកូឡុំប៊ីមួយគ្រឿងបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទទី២៣មីនា ដោយបានសម្លាប់មនុស្ស៦៦នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានដឹកអ្នកនៅរស់រានមានជីវិតរាប់សិបនាក់ទៅកាន់មន្ទីរពេទ្យ និងកំពុងស្វែងរកមនុស្ស៤នាក់ដែលនៅតែបាត់ខ្លួននៅឡើយ។ ប្រធានកងកម្លាំងប្រដាប់អាវុធប្រទេសកូឡុំប៊ី លោក Hugo Alejandro Lopez បានសរសេរនៅលើបណ្ដាញសង្គម X ថា យន្តហោះដឹកជញ្ជូនប្រភេទ Hercules C-130 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ដឹកមនុស្សចំនួន១២៨នាក់…
