រលកកម្តៅថៃឆ្នាំនេះគ្រោះថ្នាក់ខ្លាំង សន្ទស្សន៍កម្តៅអាចឈានដល់ ៥២°C
រលកកម្តៅដ៏គ្រោះថ្នាក់កំពុងគំរាមកំហែងប្រទេសថៃនៅក្នុងរដូវប្រាំងឆ្នាំនេះ ដោយមានការព្យាករណ៍ថា សន្ទស្សន៍កម្តៅ (Heat Index) អាចហក់ឡើងខ្ពស់លើស ៥២ អង្សាសេក្នុងខែមេសា និងឧសភា។ សន្ទស្សន៍កម្តៅគឺជាសីតុណ្ហភាពដែលរាងកាយមនុស្សមានអារម្មណ៍ថាក្តៅជាក់ស្តែង នៅពេលដែលគេយកកម្តៅអាកាសមកគណនារួមជាមួយសំណើមទាក់ទង។ និយាយឱ្យងាយយល់ វាជាកម្រិតកម្តៅដែលយើងមានអារម្មណ៍ថាក្តៅជាងសីតុណ្ហភាពដែលឃើញនៅលើទែម៉ូម៉ែត្រ។ តាមការផ្សាយរបស់ The Nation រដ្ឋាភិបាលទីក្រុងបាងកកបានចេញការព្រមានថា អាកាសធាតុក្នុងប្រទេសថៃនឹងក្តៅខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលអាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺភាគខាងជើង…
