ព័ត៌មានអន្ដរជាតិ

សភាថៃប្រជុំបោះឆ្នោតគាំទ្រអានុទីនឡើងធ្វើនាយករដ្ឋមន្ត្រីពេញលេញ

សភាថៃនឹងប្រជុំបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី១៩ ខែមីនា ដោយរំពឹងថាលោក អានុទីន ឆានវីរៈគុល នយាយករដ្ឋមន្ត្រីចាំផ្ទះ នឹងទទួលបានការគាំទ្រពីសមាជិកសភាឱ្យក្លាយជានាយករដ្ឋមន្ត្រីពេញលេញ។ លោក អានុទីន ដែលដឹកនាំគណបក្សភូមិចៃថៃឈ្នះការបោះឆ្នោតកាលពីខែកុម្ភៈ បានកៀរគរគណបក្សផ្សេងៗចូលរួមក្នុងរដ្ឋាភិបាលចម្រុះដែលមានអាសនៈសភាសរុប២៩០។ ការបោះឆ្នោតនេះធ្វើឡើងបន្ទាប់ពីវិបត្តិនយោបាយក្នុងអាណត្តិមុនដែលនាំទៅដល់ជម្លោះព្រំដែនជាមួយកម្ពុជា។ គណបក្សភូមិចៃថៃរបស់លោកអានុទីនបានឈ្នះការបោះឆ្នោតសកលដោយមិននឹកស្មានដល់លើគួប្រជែងគឺគណបក្សប្រជាជនថៃ។ ការឈ្នះនេះបានមកពីកត្តាឱកាសនិយមរបស់លោកក្នុងការទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះនៃគណបក្សភឿថៃ។ ក្នុងអាណត្តិ៤ខែដែលកន្លងមក រដ្ឋាភិបាលរបស់លោកអានុទីនប្រឈមរឿងអាស្រូវជាច្រើន ជាពិសេសការដោះស្រាយវិបត្តិនៅក្នុងប្រទេសមិនបានល្អ ដូចជាបញ្ហាទឹកជំនន់ គ្រោះធម្មជាតិ និងកត្តាអសន្តិសុខជាច្រើន។…

តម្លៃប្រេងឆៅហក់ឡើងខ្ពស់ជាង ១១២ ដុល្លារ ដោយសារជម្លោះមជ្ឈិមបូព៌ាកើនឡើងខ្លាំង

តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងខ្ពស់ជាងគេក្នុងរយៈពេលជាច្រើនឆ្នាំ នៅពេលដែលភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើងបន្ទាប់ពីអ៊ីរ៉ង់វាយប្រហារទីតាំងថាមពលជាច្រើន។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៥,១០ ដុល្លារ ឬ ៤,៧៥% ដល់ ១១២,៥ ដុល្លារក្នុងមួយបារ៉ែល នៅពេលជួញដូរថ្ងៃព្រហស្បតិ៍ (១៩ មីនា) នៅទីក្រុងហុងកុង។ នេះជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំ។ ដោយឡែក…

កងទ័ពកូរ៉េខាងត្បូង និងអាមេរិក បញ្ចប់សមយុទ្ធហ្វឹកហ្វឺនយោធារួមគ្នាលើកទី១០ នៅវាលខ្សាច់ម៉ូហ្សាវី

កងកម្លាំងកូរ៉េខាងត្បូងចំនួន១២០នាក់ បានបញ្ចប់ដោយជោគជ័យនូវសមយុទ្ធហ្វឹកហ្វឺនយោធារួមគ្នាជាមួយកងទ័ពជើងគោកអាមេរិក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ (NTC) ក្នុងវាលខ្សាច់ម៉ូហ្សាវី រដ្ឋកាលីហ្វ័រញ៉ា។ សមយុទ្ធដ៏សំខាន់នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយមានគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធនិងការសម្របសម្រួលរវាងកងទ័ពទាំងពីរ។ ការហ្វឹកហ្វឺននេះបានធ្វើឡើងក្រោមលក្ខខណ្ឌអាកាសធាតុវាលខ្សាច់ដ៏សែនក្តៅ និងលំបាកលំបិន។ មុនពេលចូលរួមសមយុទ្ធ កងទ័ពទាំងអស់ត្រូវបានហ្វឹកហ្វឺនយ៉ាងហ្មត់ចត់រយៈពេល២ខែ ដោយរួមបញ្ចូលទាំងការពិភាក្សាយុទ្ធសាស្ត្រ និងការសិក្សាពីភូមិសាស្ត្រជាក់ស្តែង។ ចំណុចសំខាន់នៃការហ្វឹកហ្វឺនលើកនេះគឺការផ្តោតលើនិន្នាការសង្គ្រាមសម័យទំនើប ជាពិសេសការអភិវឌ្ឍសមត្ថភាព«ឆ្លើយតប និងកម្ទេចដ្រូន»។…

កប៉ាល់ថៃរសាត់ចូលដែនទឹកអ៊ីរ៉ង់ ប្រតិបត្តិការសង្គ្រោះកាន់តែស្មុគស្មាញ

ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញក្នុងប្រតិបត្តិការសង្គ្រោះ បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ខ្លួនដែលត្រូវឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) វាយប្រហារ បានរសាត់អណ្តែតចូលទៅក្នុងដែនទឹកអ៊ីរ៉ង់។ កាលពីថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ កាសែត Bangkok Post បានដកស្រង់សម្តីមេទ័ពជើងទឹកថៃ Pairote Fuangchan ដែលអះអាងថា ប្រតិបត្តិការសង្គ្រោះកាន់តែស្មុគស្មាញ ក្រោយកប៉ាល់ Mayuree Naree អណ្តែតចូលដែនទឹកអ៊ីរ៉ង់…

អាមេរិកវាយតម្លៃទាបពេកចំពោះថ្លៃចំណាយសង្គ្រាមអ៊ីរ៉ង់ អាចហក់ដល់រាប់ទ្រីលានដុល្លារ

នៅថ្ងៃសៅរ៍ទី២៨កុម្ភៈ២០២៦ អាមេរិកនិងអ៊ីស្រាអែលបានចាប់ដៃគ្នាធ្វើប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ ដែលឥឡូវក្លាយជាសង្គ្រាមផ្លូវការនៅមជ្ឈិមបូព៌ា។ តាមទិន្នន័យ CSIS ត្រឹម១០០ម៉ោងដំបូង អាមេរិកបានចំណាយប្រហែល៣.៧ពាន់លានដុល្លារទៅហើយ។ សារព័ត៌មាន Intercept បានរកឃើញថា រដ្ឋាភិបាលអាមេរិកកំពុងវាយតម្លៃទាបពេកចំពោះថ្លៃចំណាយសង្គ្រាមនេះ។ ការប៉ាន់ស្មានចំនួន១២ពាន់លានដុល្លាររបស់ទីប្រឹក្សាសេដ្ឋកិច្ច Kevin Hassett មិនបានរាប់បញ្ចូលការចំណាយលើការប្រមូលផ្តុំកម្លាំងទ័ពមុនការវាយប្រហារនោះទេ។ ប្រភពពីរដ្ឋាភិបាលបានប្រាប់ថា សង្គ្រាម៣សប្តាហ៍នឹងចំណាយពី៦០ទៅ១៣០ពាន់លានដុល្លារ ហើយអាចកើនដល់២៥០ពាន់លានដុល្លារប្រសិនបើអូសបន្លាយ៨សប្តាហ៍។ បើរាប់បញ្ចូលការថែទាំសុខភាពអតីតយុទ្ធជន ការប្រាក់លើបំណុល…

អាថ៌កំបាំងសុខភាពមេដឹកនាំអ៊ីរ៉ង់ថ្មី តើពិតទេដែលលោក មុជតាបា ត្រូវដឹកទៅព្យាបាលនៅរុស្ស៊ី?

ជាងមួយសប្តាហ៍កន្លងមក បន្ទាប់ពីត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក មុជតាបា ខាមមេនៃ (Mojtaba Khamenei) មិនបានបង្ហាញខ្លួនជាសាធារណៈម្តងណាឡើយ ដែលជំរុញឲ្យមានការសង្ស័យយ៉ាងខ្លាំងអំពីស្ថានភាពរបស់គាត់។ របាយការណ៍ពីប្រភពផ្សេងៗបានលើកឡើងថា មេដឹកនាំអ៊ីរ៉ង់ថ្មីនេះបានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់សន្លប់ ហើយត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីដើម្បីទទួលការព្យាបាលជាបន្ទាន់។ កាសែតគុយវ៉ែត Al-Jarid បានដកស្រង់ប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់ដែលអះអាងថា ដោយសារហេតុផលសុខភាព និងសុវត្ថិភាព លោក មុជតាបា ត្រូវបានផ្ទេរដោយសម្ងាត់ទៅកាន់ទីក្រុងមូស្គូ…

វៀតណាមព្រមានខ្លាំង៖ កង្វះប្រេងមិនត្រូវកើតឡើងជាដាច់ខាត ទោះក្នុងស្ថានភាពណាក៏ដោយ

ភ្នំពេញ – នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានប្រកាសយ៉ាងច្បាស់ថា កង្វះខាតប្រេងឥន្ធនៈមិនត្រូវកើតមានជាដាច់ខាត ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ ការថ្លែងដាច់ខាតនេះធ្វើឡើងក្នុងអំឡុងពេលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល។ ការប្រកាសនេះមកក្នុងពេលដែលមានការបារម្ភពីកង្វះខាតប្រេងឥន្ធនៈនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យការផ្គត់ផ្គង់តាមច្រកហ័រមូហ្សត្រូវជាប់គាំង។ កិច្ចប្រជុំបានពិភាក្សាយ៉ាងសំខាន់អំពីវិធានការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងរក្សាស្ថេរភាពតម្លៃប្រេងសាំង។ លោក ឈិញ បានសរសើរអាជ្ញាធរពាក់ព័ន្ធចំពោះការអនុវត្តយ៉ាងរហ័សនូវការណែនាំរបស់រដ្ឋាភិបាល ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងរក្សាតម្លៃឱ្យមានស្ថេរភាព។…

អ៊ុយក្រែនបញ្ជូនអ្នកជំនាញដ្រូនជាង២០០នាក់ទៅការពារប្រទេសមជ្ឈិមបូព៌ាពីអ៊ីរ៉ង់

ភ្នំពេញ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមីរ ហ្សេលេនស្គី បានប្រកាសថា រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជូនអ្នកជំនាញយោធាជាង២០០នាក់ទៅកាន់តំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា ដើម្បីជួយការពារប្រទេសទាំងនោះពីការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់។ ក្នុងសុន្ទរកថានៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ លោកហ្សេលេនស្គីបានឱ្យដឹងថា៖ «អ្នកជំនាញប្រឆាំងខាងបច្ចេកវិទ្យាដ្រូនរបស់អ៊ុយក្រែនចំនួន២០១នាក់កំពុងស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយ៣៤នាក់ផ្សេងទៀតត្រៀមខ្លួនរួចរាល់ដើម្បីដាក់ពង្រាយ»។ មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់បន្ថែមថា៖ «ពួកគេជាអ្នកជំនាញយោធា ដែលដឹងពីរបៀបជួយ និងការពារប្រឆាំងនឹងដ្រូន Shahed។ ក្រុមរបស់យើងស្ថិតនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម…

ចិនជាប្រទេសដំបូងផ្តល់ជំនួយមនុស្សធម៌ទៅអ៊ីរ៉ង់ និងលីបង់ ក្នុងជម្លោះមជ្ឈិមបូព៌ា

ចិនបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលប្រកាសផ្តល់ជំនួយមនុស្សធម៌ទៅកាន់អ៊ីរ៉ង់ និងលីបង់ ក្នុងពេលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងរីករាលដាល។ ការប្រកាសនេះបានមកបន្ទាប់ពីសង្រ្គាមឈានចូលដល់សប្តាហ៍ទី៣ ដោយចិនជាមហាអំណាចទីមួយដែលផ្តល់ជំនួយដល់ប្រទេសដែលប៉ះពាល់ដោយជម្លោះនៅអ៊ីរ៉ង់។ នេះបើតាមក្រសួងការបរទេសចិន ដែលរាយការណ៍ដោយភ្នាក់ងារ AFP កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសអ៊ីរ៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់។…

អ៊ីរ៉ង់ព្រមានអាមេរិក៖ បើហ៊ានវាយ នឹងជួប«សង្គ្រាមវៀតណាមទី២»

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានចេញសំដីព្រមានចំៗទៅកាន់សហរដ្ឋអាមេរិក ក្នុងការប្រឈមមុខជាមួយអ៊ីរ៉ង់ ដោយរំលឹកពីប្រវត្តិសាស្ត្រសង្គ្រាមវៀតណាម។ ក្នុងសម្ភាសន៍ជាមួយ Sky News នៅថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦ លោក Khatibzadeh បានថ្លែងយ៉ាងច្បាស់ថា៖ «ទៅមើលអ្វីដែលកើតឡើងនៅវៀតណាមទៅ! កងទ័ពអាមេរិកអាចប្រឈមមុខនឹងលទ្ធផលដូចគ្នានោះ នៅក្នុងប្រទេសអ៊ីរ៉ង់។» អនុរដ្ឋមន្ត្រីអ៊ីរ៉ង់បានអះអាងបន្ថែមថា…