ចិនជាប្រទេសដំបូងផ្តល់ជំនួយមនុស្សធម៌ទៅអ៊ីរ៉ង់ និងលីបង់ ក្នុងជម្លោះមជ្ឈិមបូព៌ា
ចិនបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលប្រកាសផ្តល់ជំនួយមនុស្សធម៌ទៅកាន់អ៊ីរ៉ង់ និងលីបង់ ក្នុងពេលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងរីករាលដាល។ ការប្រកាសនេះបានមកបន្ទាប់ពីសង្រ្គាមឈានចូលដល់សប្តាហ៍ទី៣ ដោយចិនជាមហាអំណាចទីមួយដែលផ្តល់ជំនួយដល់ប្រទេសដែលប៉ះពាល់ដោយជម្លោះនៅអ៊ីរ៉ង់។ នេះបើតាមក្រសួងការបរទេសចិន ដែលរាយការណ៍ដោយភ្នាក់ងារ AFP កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសអ៊ីរ៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់។…
