ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ព្រមានពិភពលោកកុំភ្លេចសង្រ្គាមអ៊ុយក្រែន ខណៈវិបត្តិអ៊ីរ៉ង់កំពុងឆាបឆេះ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃអង្គារ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០២៦។ កិច្ចប្រជុំនេះមានគោលបំណងធានាថា ជម្លោះដែលកំពុងឆាបឆេះនៅប្រទេសអ៊ីរ៉ង់ នឹងមិនធ្វើ​ឲ្យ​ពិភពលោកភ្លេចសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។ តាម​ការ​ផ្សាយ​របស់ AP លោកហ្សេលេនស្គី បានផ្តល់សញ្ញាអាសន្នថា សង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចរុស្ស៊ី តាមរយៈការហក់ឡើងនៃតម្លៃប្រេង។ លោកបានព្រមានថា ស្ថានភាពនេះអាចនឹងធ្វើឲ្យការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសពីលោកខាងលិចមកកាន់ទីក្រុងកៀវ…

រុស្ស៊ីឈរជើងរឹងមិនរើរែកគុយបា ប្រឆាំងការគំរាមកំហែងពីអាមេរិក

រុស្ស៊ីបានប្រកាសជំហររឹងមាំក្នុងការគាំទ្រគុយបា បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្វើសេចក្តីថ្លែងការណ៍គំរាមកំហែងចង់គ្រប់គ្រងប្រទេសដីកោះនេះ។ ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់លោកត្រាំ ដែលបានអះអាងថា «ខ្ញុំអាចយកវាបាន ហើយចង់ធ្វើអ្វីស្រេចតែចិត្តខ្ញុំ» ទៅលើគុយបា។ រុស្ស៊ីបានចាត់ទុកការនេះជាការជ្រៀតជ្រែកយ៉ាងគឃ្លើនក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ។ ការគាំទ្រពីមូស្គូមកដល់ក្នុងពេលដ៏លំបាកសម្រាប់គុយបា ដែលកំពុងជួបបញ្ហាថាមពលធ្ងន់ធ្ងរដោយសារទណ្ឌកម្មអាមេរិក។ រុស្ស៊ីបានសន្យាផ្តល់ជំនួយគ្រប់បែបយ៉ាង រួមទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីជួយគុយបារើបម្រះចេញពីវិបត្តិ។ ទីក្រុងមូស្គូបានបញ្ជាក់ថា នឹងបន្តរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយថ្នាក់ដឹកនាំគុយបា និងត្រៀមខ្លួនជួយជ្រោមជ្រែងប្រទេសមិត្តរហូតទាល់តែបាន។

អ៊ីរ៉ង់ប្រកាសមរណភាពប្រធានសន្តិសុខកំពូល Ali Larijani បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារតាមអាកាស

អ៊ីរ៉ង់បានបញ្ជាក់ជាផ្លូវការអំពីមរណភាពរបស់លោក Ali Larijani ប្រធានសន្តិសុខកំពូលរបស់ប្រទេស ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លេខាធិការដ្ឋានអ៊ីរ៉ង់បានលើកតម្កើងលោក Larijani ថាជា “អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ” ដែលបានលះបង់ជីវិតទាំងមូលដើម្បីបដិវត្តន៍ឥស្លាម។ យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim លោក Larijani ត្រូវបានសម្លាប់ជាមួយកូនប្រុសឈ្មោះ Morteza និងក្រុមអង្គរក្សការពារជាច្រើនរូបទៀត។…

អាល្លឺម៉ង់បដិសេធចូលរួមសង្គ្រាមនៅអ៊ីរ៉ង់ ដោយអះអាងថា «ខ្វះមូលដ្ឋានច្បាប់»

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសជាសាធារណៈថា អាល្លឺម៉ង់នឹងមិនចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ ដោយសារសង្គ្រាមនេះគ្មានមូលដ្ឋានច្បាប់ដែលអនុញ្ញាតឲ្យអាល្លឺម៉ង់ចូលរួម។ ការថ្លែងរបស់ប្រមុខដឹកនាំអាល្លឺម៉ង់ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសក្នុងសម្ត័ន្ធមិត្តណាតូជួយ និងបង្កើតសម្ព័ន្ធមិត្តថ្មីដើម្បីធានាសុវត្ថិភាពដោយការអមដំណើរនាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងទាំងស្រុងដោយអ៊ីរ៉ង់នោះ។ នៅក្នុងសន្និសីទសារព័ត៌មាននៅអីក្រុងប៊ែរឡាំង អធិការបតីអាល្លឺម៉ង់ លោក…

មន្ត្រីសុវត្ថិភាពជាតិអាមេរិកលាលែងតំណែង ជំទាស់សង្គ្រាមនឹងអ៊ីរ៉ង់

វ៉ាស៊ីនតោន – មន្ត្រីកំពូលរបស់អាមេរិកក្នុងវិស័យសុវត្ថិភាពជាតិបានសម្រេចចិត្តលាលែងពីតំណែង ដោយសារតែជំទាស់នឹងគោលនយោបាយសង្គ្រាមរបស់ប្រធានាធិបតីដូណាល់ ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ លោក Joe Kent អតីតនាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ (NCTC) បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយចោទប្រកាន់ថា អាមេរិកកំពុងត្រូវបានអ៊ីស្រាអែលទាញចូលទៅក្នុងសង្គ្រាមដែលមិនចាំបាច់។ ក្នុងលិខិតលាលែងដែលបានបង្ហោះលើបណ្តាញសង្គម X លោក Kent…

ថៃជួបបញ្ហា Scam ថ្មី ក្លែងក្លាយកាតសាំងឥតគិតថ្លៃ បោកប្រាស់ប្រជាពលរដ្ឋ

ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាឆបោកថ្មីមួយ ដែលក្រុម Scammer កំពុងប្រើប្រាស់តម្លៃសាំងដែលកំពុងឡើងថ្លៃ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។ តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃទី១៦ មីនា ២០២៦ ក្រុមឆបោកបានបង្កើត Link និងសារក្លែងក្លាយតាមបណ្តាញសង្គម។ ពួកគេប្រើឈ្មោះក្រុមហ៊ុនប្រេងធំៗ សន្យាផ្តល់កាតចាក់សាំងឥតគិតថ្លៃ ឬបញ្ចុះតម្លៃ ដើម្បីទាក់ទាញជនរងគ្រោះ។ នៅពេលចុចលើ Link…

អឺរ៉ុបបដិសេធពង្រីកបេសកកម្មទ័ពជើងទឹកទៅច្រកសមុទ្រ Hormuz ទោះត្រាំអំពាវនាវ

សហភាពអឺរ៉ុបបានបដិសេធមិនពង្រីកបេសកកម្មកងទ័ពជើងទឹក «Aspides» ទៅក្នុងច្រកសមុទ្រ Hormuz ទោះបីជាមានការអំពាវនាវពីសំណាក់អាមេរិកក៏ដោយ។ ប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas បានបញ្ជាក់ថា អឺរ៉ុប«គ្មានចំណូលចិត្ត»ក្នុងការពង្រីកអាណត្តិបេសកកម្មនេះទេ។ ការបដិសេធនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានអំពាវនាវឲ្យអឺរ៉ុបជួយការពារច្រកសមុទ្រសំខាន់នេះ ដែលជាផ្លូវដឹកប្រេងសំខាន់របស់ពិភពលោក។ ត្រាំបានព្រមានថា ណាតូនឹងប្រឈមមុខនឹងអនាគត«អាក្រក់ខ្លាំង»ប្រសិនបើសមាជិកមិនជួយអាមេរិក។ លោកស្រី Kallas បានពន្យល់ថា៖ «ប្រតិបត្តិការ…

កូរ៉េខាងជើងរកប្រាក់រាប់ពាន់លានដុល្លារ ពីការជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន

របាយការណ៍ថ្មីបង្ហាញថា កូរ៉េខាងជើងអាចទទួលបានប្រាក់ចំណូលរហូតដល់ ១៤,៤ ពាន់លានដុល្លារ ពីការបញ្ជូនទាហាន និងអាវុធទៅរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ អ្នកវិភាគយុទ្ធសាស្ត្រពីកូរ៉េខាងត្បូង លោក Im Soo-ho បានវិភាគថា ប្រសិនបើកូរ៉េខាងជើងទទួលបានប្រាក់ពេញលេញ ទណ្ឌកម្មសេដ្ឋកិច្ចដែលគេដាក់ទៅលើពួកគេនឹងត្រូវបានធ្វើឲ្យខូចខាត។ តាំងពីខែតុលា ២០២៤ មក កូរ៉េខាងជើងបានបញ្ជូនទាហានជាង ២០,០០០ នាក់ទៅរុស្ស៊ីចំនួន ៤…

ត្រាំគំរាមគ្រប់គ្រងគុយបា៖ «អាចយកបានគ្រប់ទម្រង់ ស្រេចតែចិត្តខ្ញុំ»

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមាន«កិត្តិយសក្នុងការគ្រប់គ្រងគុយបា»ក្នុងពេលខាងមុខ ដោយលើកឡើងពីស្ថានភាពចុះខ្សោយយ៉ាងខ្លាំងនៃប្រទេសកុម្មុយនិស្តនេះ។ ក្នុងសន្និសីទកាសែតនៅសេតវិមាន កាលពីថ្ងៃទី១៦ មីនា ២០២៦ លោកត្រាំបានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែត Fox News លោក Peter Doocy ដោយបញ្ជាក់ថា ការគ្រប់គ្រងអាចមានទម្រង់ផ្សេងៗ…

អ៊ីស្រាអែលសម្លាប់ប្រធានសន្តិសុខកំពូលអ៊ីរ៉ង់ Ali Larijani និងមេបញ្ជាការកងកម្លាំង Basij

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានប្រកាសនៅថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦ ថា លោក Ali Larijani ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ហើយ។ ការប្រកាសនេះត្រូវបានផ្សព្វផ្សាយដោយ BBC។ កងទ័ពអ៊ីស្រាអែលក៏បានបញ្ជាក់ថា ខ្លួនបានសម្លាប់មេបញ្ជាការកងកម្លាំង Basij លោក Gholamreza Soleimani…