កូរ៉េខាងត្បូងចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលផ្ទាល់ខ្លួន បន្ទាប់ពីអាមេរិកដកប្រព័ន្ធ Patriot និង THAAD
កូរ៉េខាងត្បូងបានចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលផ្ទាល់ខ្លួនយ៉ាងរហ័ស ក្រោយពីសហរដ្ឋអាមេរិកដកប្រព័ន្ធការពារមីស៊ីល Patriot និង THAAD ចេញពីប្រទេសនេះ។ កាលពីសប្ដាហ៍មុន កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ១០គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន ដែលបង្ហាញពីតម្រូវការប្រព័ន្ធការពារមីស៊ីលដែលអាចទុកចិត្តបានសម្រាប់កូរ៉េខាងត្បូង។ យោងតាមកាសែត The Washington Post មន្ទីរបញ្ចកោណកំពុងផ្ទេរប្រព័ន្ធការពារមីស៊ីល Patriot និង THAAD ពីកងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូងទៅកាន់មជ្ឈិមបូព៌ា ដើម្បីបង្កើនសមត្ថភាពក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។…
