ព័ត៌មានអន្ដរជាតិ

ថៃអាចខាតបង់ជាង ៤០ ប៊ីលានបាត ពីវិស័យទេសចរណ៍ ដោយសារជម្លោះមជ្ឈិមបូព៌ា

ថៃអាចនឹងខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៤០ ប៊ីលានបាត (ប្រហែល ១២៥ លានដុល្លារ) ដោយសារជម្លោះនៅមជ្ឈិមបូព៌ាដែលពាក់ព័ន្ធអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ការបិទដែនអាកាសអាចបន្តរយៈពេលរហូតដល់ ៨ សប្ដាហ៍។ ក្រសួងទេសចរណ៍ និងកីឡាថៃបានឱ្យដឹងថា ការបិទដែនអាកាសនៅតំបន់ជម្លោះនៅតែបន្ត ប៉ុន្តែអាកាសចរណ៍ស៊ីវិលនៅតែដំណើរការបាន។ លោកស្រី Natthriya Thaweevong លេខាធិការអចិន្ត្រៃយ៍ក្រសួងទេសចរណ៍…

ជប៉ុនបដិសេធការអំពាវនាវរបស់ត្រាំ បដិសេធបញ្ជូននាវាចម្បាំងទៅការពារនាវាប្រេងមជ្ឈិមបូព៌ា

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ បានប្រកាសជាផ្លូវការថា ប្រទេសជប៉ុនគ្មានគម្រោងបញ្ជូននាវាចម្បាំង និងកងទ័ពជើងទឹកទៅអមដំណើរនាវាដឹកប្រេងនៅមជ្ឈិមបូព៌ាឡើយ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យចូលរួមការពារនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកស្រី តាកាអ៊ិឈិ បានប្រាប់សភាជប៉ុនយ៉ាងច្បាស់ថា៖ «យើងមិនទាន់បានធ្វើការសម្រេចចិត្តអ្វីទាំងអស់ ពីការបញ្ជូននាវាអមដំណើរទៅមជ្ឈិមបូព៌ា។ យើងកំពុងបន្តពិនិត្យមើលអ្វីដែលជប៉ុនអាចធ្វើបានដោយឯករាជ្យ និងអ្វីដែលអាចធ្វើបាននៅក្នុងក្របខ័ណ្ឌច្បាប់»។…

ហុងគ្រីរឹងម៉ឹងមិនដកថយ ប្រឈមមុខអ៊ុយក្រែន ក្នុងវិវាទកម្ចីអឺរ៉ុប

ទីក្រុងប៊ុយដាប៉ិស្ត៖ ប្រជាជនហុងគ្រីរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យទី១៥ ខែមីនា នៅទីក្រុងប៊ុយដាប៉ិស្ត ដើម្បីចូលរួមក្នុងដំណើរសន្តិភាពដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ពួកគេបានយកមកជាមួយផ្ទាំងបដាដែលមានស្លាកសញ្ញាថា «យើងនឹងមិនក្លាយជាអាណានិគមរបស់អ៊ុយក្រែនទេ» ព្រមទាំងបង្ហាញការគាំទ្រចំពោះនាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អរបាន។ នាយករដ្ឋមន្ត្រី អរបាន បានថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រដែលបានប្រមូលផ្តុំគ្នានៅមាត់ទ្វារអគារសភា ដោយអំពាវនាវឱ្យអ៊ុយក្រែនបោះបង់ចោលគោលនយោបាយអរិភាព។ លោកបានលើកឡើងពី«ការបិទផ្លូវប្រេង ការជំរិតទារប្រាក់ និងការគំរាមកំហែងដល់ថ្នាក់ដឹកនាំហុងគ្រី» ដោយបញ្ជាក់ថា ទីក្រុងប៊ុយដាប៉ិស្តមិនដកថយដាច់ខាត។…

ត្រាំព្រមានណាតូអនាគតអាក្រក់ បើមិនជួយបើកច្រកសមុទ្រហរមុហ្ស

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ការព្រមានយ៉ាងធ្ងន់ធ្ងរថា អង្គការណាតូ (NATO) អាចប្រឈមមុខនឹងអនាគតដ៏អាក្រក់បំផុត ប្រសិនបើសម្ព័ន្ធមិត្តយូរឆ្នាំនេះបរាជ័យក្នុងការជួយបើកច្រកសមុទ្រហរមុហ្ស ដែលត្រូវបិទដោយអ៊ីរ៉ង់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ ក្នុងបទសម្ភាសន៍ជាមួយកាសែត The Financial Times កាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានបញ្ជាក់ថា…

ទីប្រឹក្សារុស្ស៊ីឆ្លើយដោយពាក្យជេរប្រមាថទៅកាន់តំណាងបារាំង បដិសេធការចូលរួមអឺរ៉ុបក្នុងចរចាសន្តិភាព

ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានប្រើពាក្យជេរប្រមាថយ៉ាងខ្លាំងក្នុងការឆ្លើយតបទៅកាន់តំណាងបារាំង នៅពេលដែលអ្នកតំណាងបារាំងលើកឡើងពីលទ្ធភាពនៃការចូលរួមរបស់អឺរ៉ុបក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបន្តជាង៤ឆ្នាំ។ យោងតាមកាសែត Financial Times ដែលផ្សាយនៅថ្ងៃទី១៥ ខែមីនា ទីប្រឹក្សាជាន់ខ្ពស់ពីររូបរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីខែកុម្ភៈ ដើម្បីពិភាក្សាពីការដាក់បញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុបក្នុងក្របខ័ណ្ឌចរចានាពេលអនាគតទាក់ទងនឹងសង្គ្រាម។ ក្នុងអំឡុងពេលជួបជាមួយលោក Ushakov តំណាងបារាំងបានអះអាងថា…

អ៊ីស្រាអែលវាយប្រហារនៅហ្គាហ្សា សម្លាប់ជនស៊ីវិល១៣នាក់ រួមក្មេង២នាក់ និងស្ត្រីមានផ្ទៃពោះ

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនៅតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១៣នាក់ រួមទាំងក្មេងប្រុសពីរនាក់ ស្ត្រីមានផ្ទៃពោះម្នាក់ និងមន្ត្រីប៉ូលិស៩នាក់។ ការវាយប្រហារមួយកាលពីថ្ងៃអាទិត្យបានកំណត់គោលដៅលើកន្លែងស្នាក់នៅមួយក្នុងជំរំជនភៀសខ្លួនក្នុងទីក្រុង Nuseirat កណ្តាលតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស៤នាក់ រួមទាំងប្តីប្រពន្ធមួយគូ និងកូនប្រុសអាយុ១០ឆ្នាំម្នាក់ផងដែរ។ នេះបើយោងតាមមន្ទីរពេទ្យ Al-Aqsa ក្បែរនោះ ដែលស្រង់ផ្សាយដោយ Al Jazeera ផ្សាយថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៦។ លោក…

ត្រាំព្រមពន្យារកិច្ចប្រជុំកំពូលជាមួយស៊ី បើចិនមិនជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz

ស្របពេលតម្លៃប្រេងបន្តហក់ឡើងកាន់តែខ្ពស់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននៅចុងខែមីនានេះ អាចត្រូវពន្យារពេល ប្រសិនបើទីក្រុងប៉េកាំងមិនជួយធានាសុវត្ថិភាពនាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz ឡើងវិញ។ ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអាទិត្យទី១៥ខែមីនា ឆ្នាំ២០២៦ លោកត្រាំរំពឹងថាប្រទេសចិននឹងដើរតួនាទីក្នុងការបន្ធូរបន្ថយការរំខាននានាក្នុងផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់នេះ មុនពេលលោកធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣១ខែមីនា…

ចិនឆ្លើយតបទៅត្រាំ៖ បញ្ឈប់សកម្មភាពយោធា កុំពង្រីកភាពតានតឹងច្រកសមុទ្រ Hormuz

ប្រទេសចិនបានឆ្លើយតបយ៉ាងច្បាស់ទៅការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ដោយស្នើឲ្យប្រទេសទាំងអស់បញ្ឈប់សកម្មភាពយោធា ក្រោយពីប្រធានាធិបតីដូណាល់ ត្រាំ គំរាមពន្យារពេលដំណើរទស្សនកិច្ច បើចិនបដិសេធមិនចូលរួមការពារនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនេះនៅសន្និសីទសារព័ត៌មានថ្ងៃទី១៦មីនា ដោយអះអាងថា ភាពតានតឹងនៅច្រកសមុទ្រ Hormuz បានរំខានដល់ផ្លូវពាណិជ្ជកម្មអន្តរជាតិ ជាពិសេសវិស័យថាមពល និងគំរាមកំហែងស្ថិរភាពតំបន់។ «ចិនជឿជាក់ថា ប្រទេសទាំងអស់គួរតែបញ្ឈប់សកម្មភាពយោធាជាបន្ទាន់…

វៀតណាមឈ្នះជើងឯកប្រេងក្រោមដីនៅអាស៊ីអាគ្នេយ៍ មានស្តុកដល់ ៤,៤ ពាន់លានបារ៉ែល

វៀតណាមបានក្លាយជាប្រទេសដែលមានស្តុកប្រេងក្រោមដីច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានបរិមាណដល់ទៅ ៤,៤ ប៊ីលានបារ៉ែល យោងតាមទិន្នន័យឆ្នាំ ២០២៥ ពីក្រុមហ៊ុន BP រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក និងទស្សនាវដ្តី Oil & Gas Journal។ កាសែត VnExpress បានរាយការណ៍ថា ក្រៅពីការឈ្នះជើងឯកនៅក្នុងតំបន់អាស៊ាន បរិមាណប្រេងក្រោមដីដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ធ្វើឱ្យវៀតណាមឡើងដល់ចំណាត់ថ្នាក់ទី ២៥…

ហ្សេលេនស្គីបង្ហាញយុទ្ធសាស្ត្រថ្មី៖ អ៊ុយក្រែនផ្តល់ជំនួយទប់ស្កាត់ដ្រូនអ៊ីរ៉ង់ ដើម្បីទាមទារថវិកា និងបច្ចេកវិទ្យាពីសម្ព័ន្ធមិត្ត

ភ្នំពេញ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្ហាញពីយុទ្ធសាស្ត្រថ្មីរបស់ក្រុងគីវ ដោយផ្តល់ជំនួយជំនាញទប់ស្កាត់ដ្រូនអ៊ីរ៉ង់ដល់បណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីទាមទារថវិកា និងបច្ចេកវិទ្យាជាថ្នូរ។ តាមការបង្ហាញពី Al Jazeera កាលពីថ្ងៃទី១៥ មីនា ២០២៦ អ៊ុយក្រែនបានបញ្ជូនក្រុមអ្នកជំនាញពិសេសចំនួន៣ក្រុមទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដើម្បីជួយទប់ទល់នឹងការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។…