អ៊ីរ៉ង់ ប្រកាសបញ្ឈប់ការបង្កើនជាតិអ៊ុយរ៉ាញ៉ូម តែមិនបោះបង់សិទ្ធិនុយក្លេអ៊ែរ ទោះរងការវាយប្រហារ!
ក្រុងតេអេរ៉ង់ ប្រកាសកាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ថា បានបញ្ឈប់សកម្មភាពបង្កើនជាតិអ៊ុយរ៉ាញ៉ូមនៅតាមទីតាំងនុយក្លេអ៊ែររបស់ខ្លួនហើយ បន្ទាប់ពីមានការវាយប្រហារតាមអាកាសពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលបានបំផ្លាញទីតាំងសំខាន់មួយកាលពីខែមិថុនា។ ការប្រកាសនេះធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ផ្ទាល់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលជាដាច់ខាតនូវសិទ្ធិរបស់ខ្លួនក្នុងការបង្កើនជាតិអ៊ុយរ៉ាញ៉ូម ឬអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរនោះឡើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់ លោករដ្ឋមន្ត្រីការបរទេស Abbas Araghchi បានបញ្ជាក់ទៅកាន់អ្នកកាសែត Associated Press…
