ព័ត៌មានអន្ដរជាតិ

អាមេរិកបំផ្លាញទីតាំងប្រេងអ៊ីរ៉ង់លើកោះ Kharg ព្រមានវាយហេដ្ឋារចនាសម្ព័ន្ធប្រេងបន្ទាប់

ភ្នាក់ងារ AP ផ្សាយថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២៦ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងអាមេរិកបានបំផ្លាញទីតាំងយោធាអ៊ីរ៉ង់លើកោះ Kharg ដែលជាស្ថានីយប្រេងសំខាន់សម្រាប់ការនាំចេញប្រេងរបស់ប្រទេសនេះ។ លោក ត្រាំ បានព្រមានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់អាចក្លាយជាគោលដៅបន្ទាប់ ប្រសិនបើអ៊ីរ៉ង់បន្តជ្រៀតជ្រែកកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។…

កូរ៉េខាងជើងបាញ់មីស៊ីលបាលិស្ទិក១០គ្រាប់ ប្រឆាំងសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

ភ្នំពេញ – កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទិកចំនួន១០គ្រាប់ឆ្ពោះទៅសមុទ្រខាងកើតនៅថ្ងៃសៅរ៍ ក្នុងពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធយោធារួមគ្នា។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឱ្យដឹងថា ការបាញ់មីស៊ីលនេះធ្វើឡើងពីតំបន់ស៊ូណាន នៅម៉ោងប្រហែល១:២០រសៀល ដោយមីស៊ីលទាំងនោះបានហោះប្រហែល៣៥០គីឡូម៉ែត្រ។ នេះជាការបាញ់មីស៊ីលលើកទីបីរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ។ JCS បានបញ្ជាក់ថា៖ «ក្រោមឥរិយាបថការពាររួមគ្នាដ៏រឹងមាំ យោធារបស់យើងកំពុងតាមដានយ៉ាងដិតដល់ ហើយរក្សាសមត្ថភាពឆ្លើយតបយ៉ាងខ្លាំងចំពោះការញុះញង់ណាមួយ»។ ការបាញ់មីស៊ីលនេះកើតឡើងនៅពេលដែលកូរ៉េខាងត្បូង និងអាមេរិកចាប់ផ្ដើមសមយុទ្ធ Freedom…

អាមេរិកប្រើមូលដ្ឋានទ័ពអាកាសអង់គ្លេសវាយប្រហារអ៊ីរ៉ង់ ក្រោយអនុញ្ញាតពី Starmer

យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B Lancer ចំនួនបីគ្រឿងរបស់សហរដ្ឋអាមេរិក បានវិលត្រឡប់មកចតនៅមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីបេសកកម្មវាយប្រហារលើកដំបូងប្រឆាំងនឹងអ៊ីរ៉ង់។ យន្តហោះទម្លាក់គ្រាប់បែកដ៏មានឥទ្ធិពលទាំងនេះ ត្រូវបានគេដឹងថាបានវិលត្រឡប់មកកាន់មូលដ្ឋានទ័ពអាកាសនៅអង់គ្លេសវិញ ខណៈក្រុមអ្នកបើកយន្តហោះដឹកជញ្ជូនស្តុកគ្រាប់បែកថ្មី បំពាក់ដោយឧបករណ៍ណែនាំ JDAM (Joint Direct Attack Munition)។ នេះបើយោងការចេញផ្សាយរបស់សារព័ត៌មាន Al…

រុស្ស៊ីបាញ់មីស៊ីលព្រមានណាតូ ក្នុងពេលសមយុទ្ធយោធាធំជាង៣ម៉ឺននាក់កំពុងធ្វើការ

ប្រទេសរុស្ស៊ីបានចេញការព្រមានយ៉ាងធ្ងន់ធ្ងរដោយបាញ់មីស៊ីលឆ្លើយតបនៅតំបន់សមុទ្រ Barents ដែលលាតសន្ធឹងតាមបណ្តោយព្រំដែនសមុទ្ររវាងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រុស្ស៊ី និងប្រទេសន័រវេសភាគខាងជើង។ សកម្មភាពនេះកើតឡើងក្នុងពេលដែលកងទ័ពនៃសម្ព័ន្ធមិត្តណាតូកំពុងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅចន្លោះប្រទេសហ្វាំងឡង់ និងន័រវេស។ យោងតាមសារព័ត៌មាន BelsatEnglish ដែលផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ការព្រមានរបស់រុស្ស៊ីធ្វើឡើងបន្ទាប់ពីអង្គការណាតូ (NATO) កំពុងធ្វើសមយុទ្ធយោធា Cold Response 26 ដែលបានចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២២ខែមីនា នៅភាគខាងជើងប្រទេសហ្វាំងឡង់…

តម្លៃប្រេងហក់ឡើងខ្ពស់ជាង ១០០ ដុល្លារ ដោយសារជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ បិទច្រកសមុទ្រហ័រមូហ្ស

តម្លៃប្រេងអន្តរជាតិបានបិទការជួញដូរនៅថ្ងៃសុក្រកន្លងមកនេះខ្ពស់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារការបន្តបិទច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់នៃពិភពលោក។ តម្លៃប្រេងឆៅម៉ាក Brent សម្រាប់កុងត្រាខែឧសភា បានកើនឡើង ២,៦៨ ដុល្លារ ឬ ២,៦៧% ដល់ ១០៣,១៤ ដុល្លារ/បារ៉ែល នៅថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍។ ចំណែកតម្លៃប្រេងអាមេរិកម៉ាក West Texas…

វៀតណាមឈ្នះចិន! ក្លាយជាដៃគូពាណិជ្ជកម្មលេខ១របស់អាមេរិកនៅខែមករា

វៀតណាមបានផ្លាស់ប្តូរទីតាំងពាណិជ្ជកម្មយ៉ាងធំ ដោយក្លាយជាប្រទេសមានអតិរេកពាណិជ្ជកម្មធំជាងគេជាមួយសហរដ្ឋអាមេរិកនៅខែមករា ក្រោយវ៉ាដាច់ចិន និងម៉ិកស៊ិក។ ការរីកចម្រើននេះកើតឡើងទោះបីជាមានបញ្ហាពន្ធគយរបស់ប្រធានាធិបតីដូណាល់ ត្រាំក៏ដោយ។ ទិន្នន័យផ្លូវការពីរដ្ឋាភិបាលអាមេរិកបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់វៀតណាមជាមួយអាមេរិកបានកើនឡើងដល់ ១៩ ប៊ីលានដុល្លារក្នុងខែមករា ខ្ពស់ជាងតៃវ៉ាន់ ម៉ិកស៊ិក និងចិន។ ការនាំចេញរបស់វៀតណាមទៅអាមេរិកបានកើនឡើងដល់ ២០ ប៊ីលានដុល្លារ ដោយកើនឡើង ៥៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈពេលដែលការនាំចេញរបស់ចិនទៅអាមេរិកវិញបានធ្លាក់ចុះរហូតដល់…

ណាតូបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់លើកទី៣ ក្នុងដែនអាកាសតួកគី ខណៈសង្គ្រាមកំពុងរីករាលដាល

ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា កងកម្លាំងការពារដែនអាកាសរបស់អង្គការណាតូ (NATO) នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកទី៣ដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់តួកគី។ ព្រឹត្តិការណ៍នេះកើតឡើងនៅពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កំពុងកាន់តែខ្លាំងឡើង។ សេចក្តីថ្លែងការណ៍ផ្លូវការពីក្រសួងការពារជាតិតួកគីបានលើកឡើងថា៖ «គ្រាប់ផ្លោងមួយគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ចូលទៅក្នុងដែនអាកាសតួកគីត្រូវបានបំផ្លាញដោយឧបករណ៍ការពារដែនអាកាស និងមីស៊ីលរបស់អង្គការណាតូដែលដាក់ពង្រាយនៅភាគខាងកើតមេឌីទែរ៉ាណេ»។ លោកស្រី Allison Hart អ្នកនាំពាក្យអង្គការណាតូបានអះអាងថា៖ «អង្គការណាតូនៅតែប្រុងប្រយ័ត្ន និងឈរយ៉ាងរឹងមាំក្នុងការការពារសម្ព័ន្ធមិត្តទាំងអស់»។ ប្រព័ន្ធការពារដែនអាកាសរបស់ណាតូបានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់ដំបូងដែលបាញ់ទៅលើតួកគីនៅថ្ងៃទី០៤មីនា និងលើកទី២នៅថ្ងៃទី៩មីនា។ មីស៊ីលទី៣នេះបង្កើតជាការសាកល្បងថ្មីសម្រាប់សមាជិកណាតូគឺទីក្រុងអង់ការ៉ា និងសម្ព័ន្ធមិត្ត។…

ត្រាំអួតអាង អាមេរិកចំណេញកប់ក្តោងពេលប្រេងឡើងថ្លៃ

ស្របពេលពិភពលោកកំពុងជួបវិបត្តិឡើងថ្លៃប្រេងសាំងនិងទំនិញនានា ដោយសារតែផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា ស្រាប់តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរជាអួតអាងទៅវិញថា ពេលប្រេងឡើងថ្លៃ អាមេរិកជាអ្នកចំណេញកប់ក្តោង! តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកវ័យ៧៩ឆ្នាំរូបនេះ សរសេរថា៖ «សហរដ្ឋអាមេរិក គឺជាអ្នកផលិតប្រេងដ៏ធំបំផុតនៅលើពិភពលោក ដែលលើសគេឆ្ងាយណាស់ ដូច្នេះពេលតម្លៃប្រេងឡើងថ្លៃ យើងរកលុយបានកប់ក្តោង»។ សំណេររបស់លោក…

គ្រាប់មីស៊ីលធ្លាក់ក្នុងស្ថានទូតអាមេរិកនៅបាកដាដ ស្ថានការណ៍សន្តិសុខអ៊ីរ៉ាក់ក្តៅឡើងវិញ

ស្ថានការណ៍សន្តិសុខនៅអ៊ីរ៉ាក់បានក្តៅឡើងវិញបន្ទាប់ពីគ្រាប់មីស៊ីលមួយធ្លាក់ចូលទីលានចុះចតយន្តហោះក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ កាលពីថ្ងៃសុក្រទី១៣ មីនា ២០២៦។ បើតាមការចុះផ្សាយរបស់ CNN និង AFP ការវាយប្រហារនេះគឺជាលើកទី២ហើយដែលស្ថានទូតអាមេរិកនៅបាកដាដក្លាយជាគោលដៅវាយប្រហារ។ សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ឃើញផ្សែងហុយចេញពីសង្កាត់ Arasat ដែលជាតំបន់គេស្គាល់ថាជាមូលដ្ឋានបង្កប់ខ្លួនរបស់ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់។ ការវាយប្រហារនេះត្រូវបានគេជឿថាជាការសងសឹកទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើក្រុម Kataib Hezbollah ដែលបណ្តាលឱ្យសមាជិកពីរនាក់ស្លាប់។ រហូតមកដល់ពេលនេះ ស្ថានទូតអាមេរិកមិនទាន់មានការអត្ថាធិប្បាយផ្លូវការអំពីទំហំការខូចខាតនៅឡើយទេ។ ចាប់តាំងពីជម្លោះត្រីភាគីរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក…

ឥណ្ឌូណេស៊ីគ្រោងអនុវត្តការងារ ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីប្រយុទ្ធនឹងវិបត្តិថាមពល

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងសិក្សាពិនិត្យពីលទ្ធភាពកាត់បន្ថយថ្ងៃធ្វើការនៅការិយាល័យមកត្រឹម ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ឬធ្វើការពីចម្ងាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យកង្វះប្រេងឥន្ធនៈដោយសារជម្លោះមជ្ឈិមបូព៌ា។ លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែបានបញ្ជាក់ថា គោលនយោបាយនេះមិនទាន់ត្រូវបានគ្រោងទុកជាផ្លូវការនៅឡើយទេ ប៉ុន្តែអាជ្ញាធរកំពុងពិនិត្យឡើងវិញនូវជម្រើសផ្សេងៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងបង្កើនប្រសិទ្ធភាពថាមពល។ គោលនយោបាយនេះត្រូវបានដាក់ពង្រាយបន្ទាប់ពីហ្វីលីពីនបានអនុវត្តរួចហើយ ដែលប្រធានាធិបតីហ្វីលីពីនលោក ហ្វឺរឌីណង់ ម៉ាកូស បានបញ្ជាឱ្យបុគ្គលិករដ្ឋធ្វើការត្រឹម ៤…