ឥណ្ឌូណេស៊ីគ្រោងអនុវត្តការងារ ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីប្រយុទ្ធនឹងវិបត្តិថាមពល
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងសិក្សាពិនិត្យពីលទ្ធភាពកាត់បន្ថយថ្ងៃធ្វើការនៅការិយាល័យមកត្រឹម ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ឬធ្វើការពីចម្ងាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យកង្វះប្រេងឥន្ធនៈដោយសារជម្លោះមជ្ឈិមបូព៌ា។ លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែបានបញ្ជាក់ថា គោលនយោបាយនេះមិនទាន់ត្រូវបានគ្រោងទុកជាផ្លូវការនៅឡើយទេ ប៉ុន្តែអាជ្ញាធរកំពុងពិនិត្យឡើងវិញនូវជម្រើសផ្សេងៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងបង្កើនប្រសិទ្ធភាពថាមពល។ គោលនយោបាយនេះត្រូវបានដាក់ពង្រាយបន្ទាប់ពីហ្វីលីពីនបានអនុវត្តរួចហើយ ដែលប្រធានាធិបតីហ្វីលីពីនលោក ហ្វឺរឌីណង់ ម៉ាកូស បានបញ្ជាឱ្យបុគ្គលិករដ្ឋធ្វើការត្រឹម ៤…
