ប្រេងក្លាយជាអាវុធនយោបាយ៖ មេរៀនពីវិបត្តិថាមពល៤ដងក្នុងប្រវត្តិសាស្ត្រ
ខណៈដែលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់នៅពេលបច្ចុប្បន្ននេះ ការភ័យខ្លាចចាស់ៗពីវិបត្តិថាមពលកន្លងមកហាក់ត្រឡប់មកវិញវិញ។ ទោះបីជាវិបត្តិនៅតំបន់ឈូងសមុទ្រពែក្សសព្វថ្ងៃហាក់ដូចជាថ្មី ប៉ុន្តែតាមពិតវាគ្រាន់តែជាជំពូកថ្មីមួយទៀតនៃរឿងរ៉ាវជិតមួយសតវត្សរ៍ ដែលថាមពលត្រូវបានគេយកមកធ្វើជា«អាវុធយុទ្ធសាស្ត្រ»។ ១. ឆ្នាំ១៩៧៣៖ កំណើត«អាវុធថាមពល» នៅខែតុលា ឆ្នាំ១៩៧៣ សមាជិកអារ៉ាប់នៃអង្គការ OPEC បានចាប់ផ្ដើមយុទ្ធនាការដាក់ទណ្ឌកម្មមិនលក់ប្រេង ដោយសារការគាំទ្រអ៊ីស្រាអែលក្នុងសង្គ្រាម Yom Kippur។ តម្លៃប្រេងកើនឡើង៤ដងក្នុងមួយយប់ ពី៣ដុល្លារឡើងដល់១២ដុល្លារ។ នេះបានផ្លាស់ប្ដូររបៀបរស់នៅ និងនាំឲ្យមានការបង្កើតទីភ្នាក់ងារថាមពលអន្ដរជាតិ…
