អ៊ីរ៉ង់ប្រកាសបិទទ្វារចរចា សង្កត់តែការខាតបង់សេដ្ឋកិច្ចទើបបង្ខំអាមេរិកដកថយបាន
ភ្នំពេញ – សម្ពាធអន្តរជាតិរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានឈានដល់ចំណុចរបត់ថ្មីមួយ ដែលកំពុងផ្លាស់ប្តូរពីការគំរាមកំហែងដោយអាវុធទៅជាការវាយប្រហារសរសៃឈាមសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក Kamal Kharazi អ្នករៀបចំគោលនយោបាយក្រៅប្រទេសដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ បានប្រកាសយ៉ាងច្បាស់ថា៖ «ទ្វារនៃការចរចាត្រូវបានបិទជិតឈឹងហើយ។ អ៊ីរ៉ង់លែងជឿទុកចិត្តលើពាក្យសម្ដីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៀតហើយ»។…
