ព័ត៌មានអន្ដរជាតិ

ប្រេងឆៅហក់ឡើងខ្ពស់ជិត ១២០ ដុល្លារ ដោយសារជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ កំពុងរីករាល

តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់ជិត ៣០% នៅពេលបើកការជួញដូរនៅទីផ្សារអាស៊ី កាលពីព្រឹកថ្ងៃចន្ទ (៩ មីនា) ដោយឡើងដល់ជិត ១២០ ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងនេះបណ្ដាលមកពីផលប៉ះពាល់លើការផ្គត់ផ្គង់ដោយសារភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ២៥,៩១ ដុល្លារ ឬ ២៧,៩៥% ដល់ ១១៨,៦…

ជប៉ុនចាប់ផ្តើមដាក់ពង្រាយមីស៊ីលចម្ងាយឆ្ងាយដំបូងគេនៅភាគនិរតី បណ្តាលឱ្យអ្នកស្រុកតវ៉ា

ប្រទេសជប៉ុនបានចាប់ផ្តើមដាក់ពង្រាយមីស៊ីលចម្ងាយឆ្ងាយផលិតក្នុងស្រុកជាលើកដំបូងនៅតំបន់ភាគនិរតី ដោយមានគោលបំណងបង្កើនសមត្ថភាពយោធាឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់។ យោងតាមអាជ្ញាធរជប៉ុន មីស៊ីលប្រភេទ Type-12 ដែលអាចបាញ់បានចម្ងាយរហូតដល់ 1,000 គីឡូម៉ែត្រ នឹងត្រូវដាក់ពង្រាយនៅជំរំ Kengun ខេត្ត Kumamoto នៅចុងខែមីនានេះ។ លោក Minoru Kihara ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ពីដំណើរការនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ការដាក់ពង្រាយមីស៊ីលនេះបានជំរុញឱ្យមានការតវ៉ាពីអ្នកស្រុកក្នុងតំបន់ ដែលពលរដ្ឋរាប់សិបនាក់បានឈរតវ៉ាខាងក្រៅជំរំយោធា…

រុស្ស៊ីប្រកាសថា ច្បាប់អន្តរជាតិបានដល់ទីបញ្ចប់ ពិភពលោកចូលសម័យគ្មានច្បាប់

ភ្នំពេញ – អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា ប្រព័ន្ធច្បាប់អន្តរជាតិដែលធ្លាប់ជាយន្តការដឹកនាំពិភពលោក បានឈានដល់ទីបញ្ចប់ និងលែងមានប្រសិទ្ធភាពទៀតហើយ។ ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៨ ខែមីនា លោក Peskov បានសង្កត់ធ្ងន់ថា ទោះបីជាគោលការណ៍ច្បាប់ទាំងនោះនៅមានចែងលើក្រដាសក៏ដោយ ក៏ក្នុងការពិតជាក់ស្ដែង វាមិនមានឥទ្ធិពលអ្វីទាល់តែសោះ ដែលធ្វើឲ្យពិភពលោកធ្លាក់ចូលក្នុងស្ថានភាពគ្មានបទប្បញ្ញត្តិច្បាប់ច្បាស់លាស់។ ការលើកឡើងនេះ…

ចិនចូលខ្លួនជាអ្នកសម្របសម្រួល ពន្លត់ភ្លើងសង្គ្រាមអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់

ប្រទេសចិនបានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលដើម្បីពន្លត់ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ស្របពេលវិបត្តិពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ លោក Zhai Jun ប្រេសិតពិសេសរបស់ចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា បានធ្វើដំណើរទៅកាន់រាជធានីរីយ៉ាដ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud និងអគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសឈូងសមុទ្រ (GCC) លោក Jasem…

រុស្ស៊ីបដិសេធការចោទប្រកាន់ថា និស្សិតចិនត្រូវបង្ខំចូលបម្រើកងទ័ព

ក្រសួងការបរទេសរុស្ស៊ីបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលរីកសាយយ៉ាងឆាប់រហ័សនៅលើគេហទំព័រព័ត៌មានចិនមួយចំនួនថា និស្សិតចិនដែលកំពុងសិក្សានៅប្រទេសរុស្ស៊ីត្រូវបានបង្ខំឲ្យចុះកិច្ចសន្យាចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប៉ុស្តិ៍ Telegram ផ្លូវការកាលពីថ្ងៃទី៨មីនា ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា ព័ត៌មានដែលថានិស្សិតបរទេស ជាពិសេសនិស្សិតមកពីប្រទេសចិន ត្រូវបង្ខំឲ្យចូលរួមក្នុងការបម្រើយោធានៅពេលសិក្សានៅរុស្ស៊ី គឺជារឿងបង្ខូចឈ្មោះទីក្រុងទីមូស្កូ។ យោងតាមភ្នាក់ងារ TASS គេហទំព័រមួយចំនួនដូចជា news.creaders.net, backchina.com និងវិបផតថលអ៊ីនធឺណិតចិន 360doc.com បានបង្ហោះអត្ថបទដែលមានចំណងជើងគួរឲ្យភ្ញាក់ផ្អើលដូចជា «ចុះហត្ថលេខាលើកិច្ចសន្យាស្លាប់ ឬមិនចុះហត្ថលេខានឹងត្រូវត្រឡប់ទៅផ្ទះវិញ…

ត្រាំព្រមានអ៊ីរ៉ង់៖ មេដឹកនាំថ្មីរស់មិនបានយូរ បើគ្មានការគាំទ្រពីអាមេរិក

ពិភពលោកកំពុងផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្តីដ៏ក្តៅគគុករបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានចេញមុខមកកំណត់វាសនានយោបាយរបស់ប្រទេសអ៊ីរ៉ង់។ បន្ទាប់ពីលោក Mojtaba Khamenei ត្រូវបានប្រកាសជាមេដឹកនាំកំពូលថ្មីជាផ្លូវការ លោកត្រាំបានព្រមានភ្លាមៗថា តំណែងនេះនឹងរលាយបាត់បង់ទៅវិញក្នុងពេលឆាប់ៗ បើគ្មានការបើកភ្លើងខៀវពីសហរដ្ឋអាមេរិកនោះទេ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ABC News កាលពីថ្ងៃអាទិត្យទី៨ខែមីនាឆ្នាំ២០២៦ លោកត្រាំបានប្រើភាសានយោបាយបែបវាយប្រហារដោយហៅមេដឹកនាំថ្មីរូបនេះថាជាមនុស្ស«ទន់ខ្សោយ និងមិនទាន់គ្រប់លក្ខណៈ»។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលណាដែលឡើងមកបន្តវេនដោយរំលងការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន គឺនឹងមិនអាចរក្សាអំណាចបានយូរអង្វែងឡើយ។…

ស្វីសចោទសហរដ្ឋអាមេរិក អ៊ីស្រាអែលរំលោភច្បាប់អន្តរជាតិក្នុងការវាយប្រហារអ៊ីរ៉ង់

ភ្នំពេញ – រដ្ឋមន្ត្រីក្រសួងការពារជាតិស្វីស លោក Martin Pfister បានចេញមុខចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានបំពានច្បាប់អន្តរជាតិដោយធ្វើការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ ក្នុងការសម្ភាសន៍ជាមួយកាសែត SonntagsZeitung លោក Pfister បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការវាយប្រហារលើអ៊ីរ៉ង់គឺជាការរំលោភលើច្បាប់អន្តរជាតិ ហើយតាមទស្សនៈរបស់យើង វាជាការរំលោភលើការហាមឃាត់ក្នុងការប្រើប្រាស់អំពើហិង្សាដោយចេតនា»។ យោងតាមអ្នកជំនាញផ្នែកច្បាប់ ការវាយប្រហារនេះមិនសមហេតុផលក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិទេ ដោយសមាជិកអង្គការសហប្រជាជាតិត្រូវតែចៀសវាងការប្រើប្រាស់កម្លាំងដោយគ្មានការអនុញ្ញាត…

ត្រាំប្រកាស៖ ការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ត្រូវសម្រេចជាមួយអ៊ីស្រាអែល មិនមែនឯកតោភាគី

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តពេលណាត្រូវបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នឹងត្រូវធ្វើឡើងជាការសម្រេចចិត្តរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ យោងតាមការចេញផ្សាយរបស់ The Times of Israel លោកត្រាំបាននិយាយថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីរបៀបដោះស្រាយជម្លោះរួចហើយ។ លោកជឿថា ការបញ្ចប់សង្គ្រាមនឹងជា «ការសម្រេចចិត្តរួមគ្នា»…

សមយុទ្ធ Freedom Shield ចាប់ផ្ដើមដោយអាមេរិក-កូរ៉េខាងត្បូង ទោះមានការផ្លាស់ប្តូរអាវុធទៅជួយសង្គ្រាមអ៊ីរ៉ង់

នៅថ្ងៃច័ន្ទទី៩ មីនា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ «Freedom Shield» ដោយមានកងទ័ពកូរ៉េជាង ១៨,០០០ នាក់ចូលរួម។ សមយុទ្ធនេះនឹងបន្តរហូតដល់ថ្ងៃទី១៩ មីនា។ ការចាប់ផ្ដើមសមយុទ្ធនេះកើតឡើងក្នុងពេលដែលអាមេរិកបានផ្លាស់ប្តូរទីតាំងប្រព័ន្ធការពារមីស៊ីល Patriot មួយចំនួនចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅគាំទ្រប្រតិបត្តិការសឹកប្រឆាំងនឹងអ៊ីរ៉ង់។ ទោះជាយ៉ាងណា មន្ត្រីកូរ៉េខាងត្បូងបានអះអាងថា ការផ្លាស់ប្តូរនេះនឹងមិនប៉ះពាល់ដល់សមត្ថភាពការពាររួមគ្នាឡើយ។ អ្វីដែលគួរកត់សម្គាល់ក្នុងឆ្នាំនេះគឺ ចំនួនសមយុទ្ធនៅទីវាលជាក់ស្ដែងត្រូវបានកាត់បន្ថយពី…

វៀតណាមដកពន្ធប្រេងសព្វប្រភេទទៅ ០% ដើម្បីប្រយុទ្ធនឹងវិបត្តិមជ្ឈិមបូព៌ា

រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈគ្រប់ប្រភេទទៅត្រឹម ០% ដើម្បីប្រយុទ្ធនឹងផលប៉ះពាល់ពីវិបត្តិមជ្ឈិមបូព៌ា និងធានាស្ថិរភាពទីផ្សារថាមពលក្នុងស្រុក។ ការសម្រេចចិត្តយ៉ាងឆាប់រហ័សនេះ ត្រូវបានធ្វើឡើងក្រោមសេចក្តីព្រាងក្រឹត្យដែលក្រសួងហិរញ្ញវត្ថុវៀតណាមបានស្នើ ដោយរំពឹងថានឹងជួយធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យបានស្ថិរភាព និងកាត់បន្ថយតម្លៃសាំងសម្រាប់ប្រជាពលរដ្ឋ។ តាមរយៈសេចក្តីព្រាងនេះ ពន្ធនាំចូលលើប្រេងសាំងគ្មានសារធាតុសំណ និងសមាសធាតុលាយនឹងត្រូវកាត់បន្ថយពី ១០% មកត្រឹម ០% ខណៈពន្ធលើប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងឥន្ធនៈអាកាសចរណ៍ និងប្រេងកាត ក៏នឹងត្រូវកាត់បន្ថយពី ៧%…