ព័ត៌មានអន្ដរជាតិ

ត្រាំចោទថា អ៊ីរ៉ង់ខ្លួនឯងទម្លាក់គ្រាប់បែកលើសាលារៀន សម្លាប់មនុស្ស១៧៥នាក់

សោកនាដកម្មដ៏ឈឺចាប់បានកើតឡើងនៅអ៊ីរ៉ង់ ក្រោយការវាយប្រហារលើសាលារៀនបឋមសិក្សាកុមារី ដែលបណ្តាលឱ្យមនុស្ស១៧៥នាក់ស្លាប់ និងបង្កការរន្ធត់ទូទាំងពិភពលោក។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើការអះអាងដ៏ភ្ញាក់ផ្អើលមួយដោយថ្លែងថា អ៊ីរ៉ង់ខ្លួនឯងទេដែលទម្លាក់គ្រាប់បែកលើសាលារៀនរបស់ខ្លួន ដោយបដិសេធការចោទប្រកាន់ថាអាមេរិកឬអ៊ីស្រាអែលជាអ្នកទម្លាក់។ «តាមខ្ញុំគិត ផ្អែកលើអ្វីដែលខ្ញុំបានឃើញ វាជាស្នាដៃអ៊ីរ៉ង់» លោកត្រាំបានថ្លែងកាលពីចុងសប្តាហ៍កន្លងទៅ។ ទោះជាយ៉ាងណា សម្តីលោកត្រាំផ្ទុយពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើន រួមមាន AP, CNN, New…

អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ បង្កហានិភ័យប្រេងពិភពលោកឡើងថ្លៃខ្លាំង

ស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ាបានឈានដល់កម្រិតគ្រោះថ្នាក់ថ្មី បន្ទាប់ពីអ៊ីរ៉ង់បានចេញសារព្រមានវាយប្រហារលើរោងចក្រប្រេងទូទាំងតំបន់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើទីតាំងចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេហេរ៉ង់ អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា បើការវាយប្រហារនៅតែបន្ត តម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ជាង ២០០ដុល្លារក្នុងមួយបារ៉ែល។ មេដឹកនាំអ៊ីរ៉ង់បានអំពាវនាវឲ្យបណ្ដាប្រទេសអ៊ីស្លាមទាំងអស់រួមគ្នាដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល ឲ្យបញ្ឈប់ការវាយប្រហារដ៏សាហាវឃោរឃៅ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក-អ៊ីស្រាអែល…

ត្រាំ៖ ប្រេងឡើងថ្លៃជាការលះបង់តូចតាច ប្តូរសន្តិភាពពិភពលោក

ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់ដល់ ១០៨ ដុល្លារ/បារ៉ែល ដោយសារសង្គ្រាមមជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា ការលះបង់នេះតូចតាចណាស់ ប្រៀបធៀបនឹងសន្តិភាពពិភពលោក។ លោកបានបង្ហោះសារលើ Truth Social ថ្ងៃទី៨ មីនា ២០២៦ ថា៖ «តម្លៃប្រេងខ្លីខាងមុខ នឹងធ្លាក់វិញយ៉ាងរហ័ស នៅពេលការគំរាមកំហែងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបញ្ចប់។…

របាយការណ៍ចារកម្មអាមេរិក៖ ការផ្ដួលរបបអ៊ីរ៉ង់មិនងាយស្រួល ទោះបីជាវាយលុកយោធាខ្នាតធំ

យោងតាមរបាយការណ៍សម្ងាត់ពីក្រុមប្រឹក្សាចារកម្មជាតិអាមេរិក ការវាយលុកយោធាខ្នាតធំរបស់ក្រុងវ៉ាស៊ីនតោន ទំនងជាមិនអាចផ្ដួលរំលំរចនាសម្ព័ន្ធអំណាចយោធា និងសាសនារបស់អ៊ីរ៉ង់បានឡើយ។ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu ការវាយតម្លៃនេះបានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា លោកអាច «បោសសម្អាត» ថ្នាក់ដឹកនាំអ៊ីរ៉ង់ និងដាក់ជំនួសមកវិញនូវអ្នកស្នងតំណែងដែលលោកពេញចិត្ត។ ក្រុមអ្នកវិភាគជាន់ខ្ពស់យល់ឃើញថា ទោះបីជាមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់ក៏ដោយ ក៏យន្តការស្នងតំណែងដែលមានស្រាប់នឹងរក្សារចនាសម្ព័ន្ធអំណាចបច្ចុប្បន្នដដែល។…

ចិនបង្ហាញខ្លួនជា«ស្ថិរភាព»ក្នុងវិបត្តិអ៊ីរ៉ង់ មុនជំនួបត្រាំ-ស៊ីជីនពីង

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានដាក់ខ្លួនប្រទេសចិនជា«បង្គោលគ្រឹះនៃស្ថិរភាព»ក្នុងពិភពលោក នៅពេលសង្គ្រាមអាមេរិក-អ៊ីរ៉ង់កំពុងឆាបឆេះ។ លោកបានអំពាវនាវឲ្យមានការឈប់បាញ់ភ្លាមៗ ដើម្បីកុំឲ្យភ្លើងសង្គ្រាមរីករាលដាល។ ការបង្ហាញជំហរនេះធ្វើឡើងមុនជំនួបកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំងចុងខែនេះ។ លោក Wang Yi…

អង់គ្លេសបង្កើតមូលដ្ឋានជួសជុលអាវុធយោធា៤កន្លែងនៅអ៊ុយក្រែន ប្រឆាំងរុស្ស៊ី

ចក្រភពអង់គ្លេសបានបង្ហាញថា ខ្លួនមានមូលដ្ឋានប្រតិបត្តិការយោធាចំនួន៤កន្លែងដ៏ធំសំខាន់កំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុវត្តការជួសជុល និងថែទាំរថក្រោះ ព្រមទាំងឧបករណ៍យោធាផ្សេងៗដែលកំពុងប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ យោងតាមរ៉យទ័រដែលចុះផ្សាយនៅថ្ងៃទី៧ខែមីនា មូលដ្ឋានទាំងនេះមិនធ្លាប់បានបង្ហាញជាសាធារណៈពីមុនមកទេ។ វាត្រូវបានបង្កើតឡើងដោយអ្នកបច្ចេកទេសអង់គ្លេស និងអ៊ុយក្រែន ដែលដំណើរការក្រោមកិច្ចសន្យាចេញពីក្រសួងការពារជាតិអង់គ្លេស។ លោក Luke Pollard រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧស្សាហកម្មរបស់ចក្រភពអង់គ្លេស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចាប់ពីរោងចក្ររហូតដល់បច្ចេកវិទ្យាផ្សេងៗ ចក្រភពអង់គ្លេសកំពុងឈរជាមួយអ៊ុយក្រែន»។ លោករដ្ឋមន្ត្រីបន្តថា៖ «មូលដ្ឋានផលិតអាវុធឈានមុខគេរបស់យើងកំពុងជួយរក្សាកងកម្លាំងប្រដាប់អាវុធដ៏រឹងមាំរបស់អ៊ុយក្រែន…

អូស្ត្រាលីបដិសេធចូលរួមវាយលុកអ៊ីរ៉ង់ ប៉ុន្តែនៅតែជួយការពារសម្ព័ន្ធមិត្ត

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបញ្ជាក់យ៉ាងច្បាស់ថា អូស្ត្រាលីនឹងជួយការពារដៃគូក្នុងតំបន់ពីការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ប៉ុន្តែបដិសេធដាច់ខាតក្នុងការចូលរួមក្នុងសកម្មភាពវាយលុកផ្ទាល់។ តាមការផ្សាយរបស់ AFP នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ជំហរការពារនេះធ្វើឡើងខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាល។ ស្ថានការណ៍តានតឹងកើនឡើងបន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូល Ali Khamenei ដែលបង្កឲ្យមានការសងសឹកលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។…

ត្រាំប្រកាសថា ត្រូវកម្ទេចយោធាអ៊ីរ៉ង់ទាំងស្រុងទើបសង្គ្រាមចប់

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសជំហរតឹងរឹងថា សង្គ្រាមនឹងបញ្ចប់បានតែក្រោយពីកម្លាំងយោធាអ៊ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង និងថ្នាក់ដឹកនាំត្រូវដកចេញពីអំណាច។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងក្នុងអំឡុងពេលសម្ភាសន៍លើយន្តហោះ Air Force One នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ លោកត្រាំបានបដិសេធការចរចាជាមួយទីក្រុងតេហេរ៉ង់ ដោយលើកឡើងថា ប្រតិបត្តិការតាមអាកាសរួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល នឹងធ្វើឲ្យការចរចាគ្មានន័យទៀតហើយ។ “សមត្ថភាពយោធាអ៊ីរ៉ង់នឹងត្រូវបំផ្លាញអស់” លោកបានបញ្ជាក់។ លោកត្រាំបានចំអកចំពោះប្រធានាធិបតីអ៊ីរ៉ង់…

ត្រាំព្រមាន៖ ការស្អប់ខ្ពើមរវាងពូទីន-ហ្សេលេនស្គី រារាំងផ្លូវសន្តិភាពអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ការស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅរវាងមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កំពុងរារាំងផ្លូវទៅរកសន្តិភាព។ កាលពីថ្ងៃទី៧ មីនា នៅក្នុងកិច្ចប្រជុំកំពូល Shield of the…

ត្រាំព្រមានវាយអ៊ីរ៉ង់ឲ្យចាស់ដៃ ប្រតិកម្មខ្លាំងក្លាបន្ទាប់ពីតេហេរ៉ង់បដិសេធការចុះចាញ់

ប្រធានាធិបតីដូណាល់ ត្រាំ បានចេញសេចក្តីព្រមានយ៉ាងខ្លាំងក្លាទៅកាន់អ៊ីរ៉ង់ ដោយប្រាប់ថា ប្រទេសនេះ «នឹងត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបដិសេធការទាមទាររបស់សហរដ្ឋអាមេរិកឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ទោះបីជាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសុំទោសចំពោះការវាយប្រហារលើប្រទេសជិតខាងក៏ដោយ ក៏លោកត្រាំបានចាត់ទុកសកម្មភាពនេះថាជា «សញ្ញានៃការចុះចាញ់» ហើយបានហៅអ៊ីរ៉ង់ថាជា «អ្នកចាញ់នៅមជ្ឈិមបូព៌ា»។ លោកត្រាំបានបន្ថែមថា លោកកំពុងពិចារណាលើ «ការបំផ្លាញចោលទាំងស្រុង» នូវតំបន់…