ព័ត៌មានអន្ដរជាតិ

«យើងលែងត្រូវការអ្នកទៀត!»៖ ត្រាំវាយបកខ្លាំងមេដឹកនាំអង់គ្លេស ពីការយឺតយ៉ាវគាំទ្រសង្គ្រាមអ៊ីរ៉ង់

ភ្នំពេញ៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានវាយបកយ៉ាងខ្លាំងទៅលើលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស ដោយបញ្ជាក់ថា អាមេរិកលែងត្រូវការជំនួយយោធាពីអង់គ្លេសទៀតហើយ។ ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Starmer បានរារែកក្នុងការគាំទ្រការវាយប្រហារលើអ៊ីរ៉ង់។ តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានសរសេរសារបង្ហោះលើបណ្ដាញសង្គមថា៖…

ពូទីន ទាក់ទងប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវឲ្យបញ្ឈប់ការបាញ់គ្នានៅមជ្ឈិមបូព៌ា

រាជធានីម៉ូស្គូ – ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើការទាក់ទងតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីជំរុញឲ្យមានការបញ្ចប់អរិភាពជាបន្ទាន់នៅតំបន់មជ្ឈិមបូព៌ា។ ក្នុងកិច្ចសន្ទនាដ៏សំខាន់នេះ លោកពូទីនបានសម្តែងការចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ព្រមទាំងក្រុមគ្រួសារ…

រុស្ស៊ីព្រមាន៖ មូលដ្ឋានទ័ពអាមេរិកនៅឈូងសមុទ្រជា ‘ការគំរាមកំហែង’ ប្រឈមនឹងការវាយប្រហារអ៊ីរ៉ង់

ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានចេញសេចក្តីថ្លែងការណ៍ដ៏រឹងមាំមួយ ដោយចាត់ទុកការដាក់មូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសឈូងសមុទ្រថាជា “ការគំរាមកំហែង” ដ៏ធ្ងន់ធ្ងរបំផុត។ ក្នុងការបង្ហោះនៅលើបណ្តាញសង្គម X នៅថ្ងៃទី៦ ខែមីនា លោក Medvedev បានរិះគន់យ៉ាងខ្លាំងចំពោះប្រទេសឈូងសមុទ្រអារ៉ាប់ ដែលបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានទ័ពនៅលើទឹកដីរបស់ពួកគេ។ លោកបានអះអាងថា ការជឿជាក់របស់ប្រទេសទាំងនេះថា មូលដ្ឋានទ័ពអាមេរិកនឹងការពារពួកគេគឺ…

អ៊ុយក្រែនជាអ្នកឈ្នះក្នុងការប្រយុទ្ធដ្រូន Shahed រាប់ម៉ឺនគ្រឿងរបស់អ៊ីរ៉ង់

អ្នកជំនាញយោធាបានបង្ហាញថា មានតែប្រទេសអ៊ុយក្រែនទេដែលមានសមត្ថភាពតតាំងជាមួយដ្រូន Shahed រាប់ម៉ឺនគ្រឿងរបស់អ៊ីរ៉ង់។ ការវិភាគថ្មីបង្ហាញពីប្រសិទ្ធភាពរបស់ប្រព័ន្ធដ្រូនស្ទាក់ចាប់របស់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារដោយដ្រូន។ អ្នកជំនាញប៉ាន់ស្មានថា អ៊ីរ៉ង់មានយន្តហោះគ្មានមនុស្សបើក (ដ្រូន) ម៉ាក Shahed រាប់ម៉ឺនគ្រឿង។ វីដេអូដែលចេញផ្សាយថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ហាក់ដូចជាបង្ហាញពីការផ្គត់ផ្គង់យ៉ាងច្រើនក្នុងរោងចក្រផលិតនៅឯក្រោមដី ជាសញ្ញាមួយឱ្យដឹងថា អ៊ីរ៉ង់អាចដាក់ពង្រាយអាវុធទាំងនោះនាពេលដ៏ខ្លីខាងមុខ។ ក្នុងសង្គ្រាមរយៈពេលជាង១សប្តាហ៍មកនេះ ដ្រូនជាច្រើនគ្រឿងត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារនៅប្រទេសក្នុងតំបន់នៅមជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។ ទីក្រុងតេហេរ៉ង់អះអាងថា កំពុងវាយប្រហារសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅតំបន់ទាំងអស់នោះដែលជាការសងសឹក បន្ទាប់ពីសហរដ្ឋអាមេរិក…

សង្គ្រាមអ៊ីរ៉ង់ឆាបឆេះ៖ អាមេរិកព្រមានវាយប្រហារខ្លាំង ចិន-រុស្ស៊ីចូលរួមពិភាក្សា

សង្គ្រាមអ៊ីរ៉ង់កំពុងឆាបឆេះខ្លាំង បន្ទាប់ពីការវាយប្រហារមុនពេលពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ តាមរបាយការណ៍ដំបូង ជនស៊ីវិលអ៊ីរ៉ង់ស្លាប់ជិត ១,៤០០ នាក់ និងជនស៊ីវិលលីបង់ស្លាប់ជិត ៣០០ នាក់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់នឹងរងការវាយប្រហារយ៉ាងខ្លាំងមិនធ្លាប់មាន ដោយតំបន់នានានៃប្រទេសនេះកំពុងស្ថិតក្រោមការពិចារណាសម្រាប់ «ការបំផ្លិចបំផ្លាញទាំងស្រុង»។ ប្រធានាធិបតីអ៊ីរ៉ង់ លោក…

សហរដ្ឋអាមេរិកវាយចំគោលដៅជាង ៣,០០០កន្លែងនៅអ៊ីរ៉ង់ ក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម

សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានវាយប្រហារចំគោលដៅសរុបជាង ៣,០០០កន្លែង ក្នុងអំឡុងសប្តាហ៍ដំបូងនៃជម្លោះជាមួយប្រទេសអ៊ីរ៉ង់។ នេះបានយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអារ៉ាប់ Sana នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ តាមសេចក្តីថ្លែងការណ៍របស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) គោលដៅទាំងនោះរួមមាន មជ្ឈមណ្ឌលបញ្ជាការនិងត្រួតពិនិត្យ ប្រព័ន្ធការពារដែនអាកាស កន្លែងបាញ់បង្ហោះមីស៊ីល ព្រមទាំងនាវាចម្បាំង និងនាវាមុជទឹករបស់អ៊ីរ៉ង់ផងដែរ។ ចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមក សហរដ្ឋអាមេរិក និងអ៊ីស្រាអែល…

អ៊ីរ៉ង់ប្រកាសចាប់ផ្ដើមប្រើអាវុធថ្មីទំនើប Kheibar Shekan-4 ដែលអាចគ្រាប់ប្រព័ន្ធការពារអាកាសអាមេរិក

សង្គ្រាមមជ្ឈិមបូព៌ាកំពុងឈានចូលដំណាក់កាលថ្មីដ៏សាហាវ បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ប្រកាសថា បានប្រើប្រាស់អស់អាវុធចាស់ៗក្នុងស្តុក ហើយឥឡូវនេះត្រៀមប្រើអាវុធថ្មីទំនើបដែលមានបច្ចេកវិទ្យាខ្ពស់។ លោក Masoud Pezeshkian បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រទី៦ មីនា ២០២៦ ថា៖ «យើងបានឈានចូលដល់ដំណាក់កាលថ្មីនៃសង្គ្រាមហើយ។ ទីក្រុងតេហេរ៉ង់បានប្រើប្រាស់អស់នូវគ្រាប់មីស៊ីលស៊េរីចាស់ៗ ហើយចាប់ពីពេលនេះទៅ មីស៊ីលប្រភេទ…

រុស្ស៊ីផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ីរ៉ង់ ដើម្បីវាយប្រហារកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា

រុស្ស៊ីត្រូវបានគេរាយការណ៍ថា បានផ្តល់ព័ត៌មានសម្ងាត់ជាបញ្ជីគោលដៅយោធាដល់អ៊ីរ៉ង់ ដើម្បីជួយកំណត់ទីតាំងនាវាចម្បាំង និងយន្តហោះចម្បាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ ការលេចធ្លាយព័ត៌មាននេះត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៦ មីនា ២០២៦ ដោយដកស្រង់ពីប្រភពមន្ត្រីអាមេរិក។ សេតវិមានបានបដិសេធពីផលប៉ះពាល់នៃការលេចធ្លាយនេះ ដោយអ្នកនាំពាក្យ Karoline Leavitt បានប្រកាសយ៉ាងដាច់ខាតថា៖ «យើងកំពុងកម្ទេចពួកគេទាំងស្រុងហើយ ហើយវាមិនអាចធ្វើឲ្យប៉ះពាល់ប្រតិបត្តិការយោធាអាមេរិកឡើយ»។ វិមានក្រឹមឡាំងបានរក្សាភាពស្ងប់ស្ងាត់ ដោយមិនព្រមបញ្ជាក់ពីការផ្តល់ជំនួយយោធាទៅអ៊ីរ៉ង់ ប៉ុន្តែបានអះអាងថាកិច្ចសន្ទនានឹងបន្ត។…

ត្រាំដាក់លក្ខខណ្ឌថា៖ ‘អ៊ីរ៉ង់ត្រូវតែចុះចាញ់ដោយគ្មានលក្ខខណ្ឌ មុនពេលចរចាណាមួយ’

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសច្បាស់លាស់ថា នឹងមិនមានកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ទេ លើកលែងតែប្រទេសនេះចុះចាញ់ដោយគ្មានលក្ខខណ្ឌជាមុនសិន។ ការប្រកាសដ៏រឹងមាំនេះត្រូវបានលោកត្រាំចេញផ្សាយតាមរយៈបណ្តាញសង្គម Truth Social របស់ខ្លួននៅថ្ងៃសុក្រ ទី០៦ ខែមីនា ក្នុងពេលដែលការវាយប្រហារជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បានឆ្លងកាត់សប្តាហ៍ដំបូងរួចហើយ។ លោកត្រាំសរសេរយ៉ាងច្បាស់លាស់ថា៖ «នឹងមិនមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ លើកលែងតែការចុះចាញ់ដោយគ្មានលក្ខខណ្ឌ! បន្ទាប់ពីនោះ និងការជ្រើសរើសមេដឹកនាំដ៏អស្ចារ្យ ដែលអាចទទួលយកបាន!»…

ប្រេងឆៅហក់ឡើងខ្លាំងលើស ៩០ ដុល្លារ ដោយសារជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ គំរាមកំហែងផ្គត់ផ្គង់សកល

តម្លៃប្រេងអន្តរជាតិបានហក់ឡើងកាន់តែខ្ពស់ដល់កម្រិតលើស ៩០ ដុល្លារក្នុងមួយបារ៉ែល នៅពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ដោយសារតែភាពតានតឹងជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កកង្វល់ផ្នែកផ្គត់ផ្គង់ប្រេងទូទាំងសកលលោក។ តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនឡើង ៧,២៨ ដុល្លារ ឬ ៨,៥២% ដល់ ៩២,៦៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិកម៉ាក West Texas…