ព័ត៌មានអន្ដរជាតិ

អាមេរិកប្រគល់គ្រាប់ផ្លោង ១២,០០០គ្រាប់ទៅអ៊ីស្រាអែល ក្នុងគ្រាអាសន្នដ៏តានតឹង

ភ្នំពេញ – ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់គ្រាប់ផ្លោងចំនួន ១២,០០០គ្រាប់ទៅឲ្យអ៊ីស្រាអែលក្នុងលក្ខខណ្ឌ«គ្រាអាសន្ន» នៅថ្ងៃទី៧ ខែមីនា ក្នុងពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើង។ យោងតាមរបាយការណ៍របស់ CNN ការលក់កញ្ចប់គ្រាប់ផ្លោងដែលមានទម្ងន់ជិតកន្លះតោន (៤៥០គីឡូក្រាម) នេះមានតម្លៃប្រមាណ ១៥១.៨ លានដុល្លារ ត្រូវបានអនុម័តដោយការិយាល័យកិច្ចការនយោបាយ-យោធារបស់ក្រសួងការបរទេសអាមេរិក។ ការិយាល័យនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការលក់នេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពយោធារបស់អ៊ីស្រាអែលក្នុងការទប់ទល់នឹងការគំរាមកំហែង ពង្រឹងការការពារជាតិ និងបម្រើជាការទប់ស្កាត់ចំពោះការគំរាមកំហែងក្នុងតំបន់»។ ជាការចម្លែក…

ត្រាំ ថាប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់សំខាន់ជាងតម្លៃប្រេងឡើងថ្លៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធការព្រួយបារម្ភចំពោះកំណើនតម្លៃប្រេងឥន្ធនៈ ដោយបញ្ជាក់ថា ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ជាអាទិភាពរបស់លោក។ ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោកត្រាំបានថ្លែងថា៖ «ខ្ញុំគ្មានអ្វីបារម្ភពីវានោះទេ។ តម្លៃនោះនឹងធ្លាក់ចុះវិញគំហុកភ្លាមៗ ពេលបញ្ហា(សង្រ្គាមប្រឆាំងអ៊ីរ៉ង់)នេះចប់។ ប៉ុន្តែបញ្ហានេះ គឺសំខាន់ជាងតម្លៃប្រេងឡើងថ្លៃតែបន្តួចទៅទៀត»។ សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយអាមេរិករួមដៃអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងអន្តរជាតិហក់ឡើងលើស ៨០ ដុល្លារ/បារ៉ែល។ នៅពេលតម្លៃប្រេងអន្តរជាតិហក់ឡើង…

អាមេរិករៀបចំដកទណ្ឌកម្មប្រេងរុស្ស៊ីបន្ថែម ដើម្បីស្ថិរភាពទីផ្សារប្រេងសកល

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ បានប្រកាសកាលពីថ្ងៃសុក្រ (៦ មីនា) ថា សហរដ្ឋអាមេរិកកំពុងពិចារណាដកទណ្ឌកម្មចេញពីប្រេងរុស្ស៊ីបន្ថែមទៀត នៅពេលដែលទីផ្សារប្រេងសកលកំពុងជួបការរញ្ជួយដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ការប្រកាសនេះមកក្រោយពីអាមេរិកបានផ្តល់អាជ្ញាប័ណ្ណបណ្ដោះអាសន្នឱ្យឥណ្ឌា អនុញ្ញាតឱ្យនាំចូលប្រេងពីរុស្ស៊ីដែលជាប់គាំងលើសមុទ្ររយៈពេល ៣០ ថ្ងៃ។ លោក បេសិនថ៍ បានប្រាប់កម្មវិធី «Kudlow» របស់ Fox…

ព្រលាន U-Tapao ថៃ ក្លាយជាចំណុចក្តៅ នៅពេលមានការសង្ស័យថា អាមេរិករៀបចំវាយអ៊ីរ៉ង់

នៅដើមខែមីនា ឆ្នាំ២០២៦នេះ ប្រទេសថៃបានក្លាយជាចំណុចក្តៅនៃព័ត៌មានចចាមអារ៉ាមតាមអ៊ីនធឺណិត ដោយមានការចោទប្រកាន់ថា ព្រលានយន្តហោះយោធា U-Tapao អាចត្រូវអាមេរិកប្រើជាមូលដ្ឋានសម្រាប់វាយប្រហារអ៊ីរ៉ង់។ ទោះបីជារដ្ឋាភិបាលថៃបានបដិសេធក៏ដោយ ក៏មានកត្តាសំខាន់ៗចំនួន៣ ដែលធ្វើឲ្យព័ត៌មាននេះនៅតែរីករាលដាលយ៉ាងខ្លាំង។ ទីមួយ គឺ «ជំនួបមន្ត្រីថៃជាមួយឯកអគ្គរដ្ឋទូតអាមេរិក»៖ កាលពីថ្ងៃទី៤មីនា ជំនួបរវាងឯកអគ្គរដ្ឋទូតអាមេរិក និងនាយករដ្ឋមន្ត្រីថៃ ដែលមានវត្តមានទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បានធ្វើឲ្យគេសង្ស័យថាមានការដោះដូរផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់ទឹកដីថៃសម្រាប់យោធា។ ទីពីរ…

រុស្ស៊ីរិះគន់យ៉ាងខ្លាំង អាមេរិក-អ៊ីស្រាអែលវាយអ៊ីរ៉ង់ «មិនត្រឹមត្រូវ»

រុស្ស៊ីបានរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានធ្វើប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ ដោយចាត់ទុកថា «មិនត្រឹមត្រូវទាល់តែសោះ»។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រទី៦ មីនា ថា៖ «ទោះបីជាយើងបានឮការអះអាងពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ពួកគេហាក់ដូចជាកំពុងការពារខ្លួនក៏ដោយ ក៏ការពិតគឺគ្មាននរណាម្នាក់ទៅវាយប្រហារពួកគេទេ ហើយក៏គ្មាននរណាម្នាក់គំរាមកំហែងពួកគេដែរ។ អ៊ីរ៉ង់តែងតែមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចចរចាជាមួយបស្ចិមប្រទេសជានិច្ច»។ លោកស្រីបន្តថា ការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់…

ត្រាំអះអាង៖ កងទ័ពអ៊ីរ៉ង់រលាយសូន្យ នាវាទាំងអស់លិចបាតសមុទ្រ

ក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានកាលពីថ្ងៃសុក្រទី៦ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរអំពីប្រតិបត្តិការយោធានៅអ៊ីរ៉ង់ថាដំណើរការយ៉ាងណាហើយ ស្រាប់តែពេលនោះលោកបញ្ជាក់ថា៖ «កងទ័ពអាមេរិកកំពុងធ្វើបានយ៉ាងអស្ចារ្យបំផុត! កងទ័ពអ៊ីរ៉ង់រលាយសាបសូន្យអស់ហើយ រីឯនាវារបស់ពួកគេក៏ខ្ទេចអស់ដែរ»។ តាមកាផ្សាយរបស់ BBC, លោកនិយាយថា៖ «កងទ័ពជើងគោកនិងជើងទឹករបស់ពួកគេត្រូវបានកម្ទេចអស់ហើយ។ ប្រព័ន្ធទំនាក់ទំនងរបស់ពួកគេក៏ត្រូវបានកាត់ផ្ដាច់អស់ដែរ។ មេដឹកនាំអ៊ីរ៉ង់ពីរជំនាន់ សុទ្ធតែស្លាប់ ឥឡូវពួកគេធ្លាក់មកដល់មេដឹកនាំជំនាន់ទីបីហើយ។ ចំណែកកងទ័ពអាកាសរបស់ពួកគេក៏ត្រូវបានកម្ទេចចោលទាំងស្រុងតែម្ដង។ ពួកគេមាននាវា៣២គ្រឿង។ ឥឡូវ…

តម្លៃប្រេងហក់ឡើងខ្ពស់ជាង 3% ដោយសារជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

តម្លៃប្រេងអន្តរជាតិបន្តកើនឡើងកាន់តែខ្ពស់នៅទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ (៥ មីនា) នេះ ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងលំហូរប្រេងឆៅពីតំបន់។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ២,២២ ដុល្លារ ឬ ២,៧៣% ដល់ ៨៣,៦២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិកម៉ាក WTI កើនឡើង ២,៣៧ ដុល្លារ…

វិបត្តិថាមពលផ្ទុះ! អាស៊ានរងផលវិបាកធ្ងន់ធ្ងរពីសង្រ្គាមឆ្ងាយ តម្លៃប្រេងហក់ឡើងខ្ពស់

អាស៊ីអាគ្នេយ៍កំពុងឈរនៅចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ នៅពេលដែលការបិទច្រកសមុទ្រ Hormuz បានឈានចូលដល់សប្តាហ៍ទីពីរ។ បន្ទាប់ពីប្រតិបត្តិការ «Epic Fury» កាលពីថ្ងៃទី២៨ កុម្ភៈ ២០២៦ ច្រកសមុទ្រសំខាន់នេះត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុង ដែលធ្វើឱ្យប្រទេសអាស៊ានដែលពឹងផ្អែកលើថាមពលកំពុងប្រឈមមុខនឹងការហក់ឡើងគំហុកនៃតម្លៃប្រេង និងហ្គាស។ គិតត្រឹមថ្ងៃទី៥ មីនា ក្រុមហ៊ុនធានារ៉ាប់រងនាវាចរណ៍បានលុបចោលការធានារ៉ាប់រងលើហានិភ័យសង្រ្គាម ដែលបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនយក្សដូចជា Maersk ត្រូវដាក់កម្រៃសេវាបន្ថែមរហូតដល់ ៣,៨០០…

សង្គ្រាមអ៊ីរ៉ង់ឈានដល់ថ្ងៃទី៧: សិស្សស្រី១៦០នាក់ស្លាប់ ត្រាំអះអាងបំផ្លាញទ័ពអាកាសអ៊ីរ៉ង់ទាំងស្រុង

សង្គ្រាមនៅអ៊ីរ៉ង់បានឈានដល់ថ្ងៃទី៧ ដោយមានការប្រយុទ្ធកាន់តែសាហាវ និងការផ្លែផ្កាពាក្យសម្តីដាក់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយរវាងមេដឹកនាំអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយគ្មានសញ្ញាណាមួយនៃការចរចារវាងមេដឹកនាំនៃប្រទេសមានជម្លោះនេះទេ។ ឈានមកដល់ថ្ងៃទី៧នេះ ចំនួនជនស៊ីវិលបានស្លាប់ក្នុងការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានកើនជាង១២៣០នាក់ ចាប់តាំងពីការវាយប្រហារតាំងពីថ្ងៃសៅរ៍ទី២៨ខែកុម្ភៈមក។ សោកនាកដកម្មធំបំផុត និងការឈឺចាប់ខ្លាំងបំផុតនៃការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ គឺការផ្លោងចំសាលារៀនរបស់សិស្សស្រីនៅតំបន់ប្រជុំជន Parand ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់សិស្សជាង១៦០នាក់។ សោកនាកដកម្មនេះកំពុងរងសម្ពាធឲ្យមានការស៊ើបអង្កើតជាបន្ទាន់ និងឯករាជ្យពីសំណាក់អង្គការសហប្រជាជាតិ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក…

រុស្ស៊ីប្រកាសផ្អាកការចរចាសន្តិភាពអ៊ុយក្រែន ដោយសារអាមេរិករវល់ជាមួយសង្គ្រាមអ៊ីរ៉ង់

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៥មីនា ថាការចរចាសន្តិភាពត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងអាមេរិក ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ លោក Peskov បានពន្យល់ថា ការពន្យារពេលនេះកើតឡើងដោយសារភាពមិនប្រាកដប្រជានៃការចូលរួមរបស់សហរដ្ឋអាមេរិក ដែលកំពុងជាប់រវល់ជាមួយស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់។ «វាមិនអាចទៅរួចនោះទេ ក្នុងការនិយាយអំពីកិច្ចប្រជុំដែលអាចកើតមាននៅអាប៊ូដាប៊ីនាពេលនេះ» លោក Peskov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ «អាមេរិកមានកិច្ចការច្រើននៅក្នុងពេលតែមួយ…