ត្រាំគំរាមគុយបា ថាអាចជាគោលដៅបន្ទាប់បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនៅអ៊ីរ៉ង់
សហរដ្ឋអាមេរិកបន្តគំរាមផ្តួលរំលំរដ្ឋាភិបាលគុយបា ដោយប្រធានាធិបតីដូណាល់ ត្រាំ បញ្ជាក់ថា សកម្មភាពយោធាអាចកើតឡើងនៅកោះកុម្មុយនីស្តនេះ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់។ ក្នុងសន្និសីទកាសែតនៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ លោកត្រាំបានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមបាល់ទាត់ Inter Miami ដោយអរគុណដល់រដ្ឋមន្ត្រីការបរទេស Marco Rubio សម្រាប់ការងារលើប្រទេសគុយបា។ “អ្វីដែលកំពុងកើតឡើងលើប្រទេសគុយបា គឺអស្ចារ្យណាស់។ យើងចង់បញ្ចប់រឿងនេះ [អ៊ីរ៉ង់] ជាមុនសិន។…
