ព័ត៌មានអន្ដរជាតិ

ត្រាំគាំទ្រក្រុមឃឺដបះបោរនៅអ៊ីរ៉ង់ អ៊ីរ៉ង់វាយប្រហារតបវិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រជាសាធារណៈចំពោះការបះបោររបស់ក្រុមឃឺដនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ចុះខ្សោយពីខាងក្នុង។ លោកត្រាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី៥មីនា ថា៖ «ខ្ញុំគិតថា វាជារឿងអស្ចារ្យដែលពួកគេចង់ធ្វើបែបនេះ ខ្ញុំគាំទ្រពេញទំហឹង»។ ទោះបីជាសេតវិមានបានបញ្ជាក់ពីការពិភាក្សារវាងលោកត្រាំ និងមេដឹកនាំឃឺដនៅអ៊ីរ៉ាក់ក៏ដោយ ក៏មន្ត្រីអាមេរិកបានបដិសេធថា មិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយសម្រាប់ការងើបបះបោរប្រដាប់អាវុធនោះទេ។ មេដឹកនាំក្រុមប្រឆាំងឃឺដដ៏លេចធ្លោ លោក Mustafa…

ត្រាំឆ្លើយទៅអ៊ីរ៉ង់៖ «ហួសពេលចរចា ឥឡូវយើងចង់ប្រយុទ្ធខ្លាំងជាងអ្នកទៀត!»

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបដិសេធសំណើចរចាពីអ៊ីរ៉ង់ ដោយប្រាប់ថា «ហួសពេលហើយ» និងថា «ឥឡូវយើងចង់ប្រយុទ្ធខ្លាំងជាងអ្នកទៀត»។ ក្នុងជំនួបជាមួយក្រុមកីឡាករបាល់ទាត់ក្លឹប Inter Miami នៅសេតវិមាន លោកត្រាំបានបង្ហាញទឹកមុខរឹងមាំ ដោយបញ្ជាក់ថា អ៊ីរ៉ង់បានទូរស័ព្ទមកសុំចរចា ប៉ុន្តែលោកបានឆ្លើយតបភ្លាមៗ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi…

សមត្ថភាពថ្មីរបស់អាមេរិកបង្កើនការវាយប្រហារលើអ៊ីរ៉ង់ ខណៈមីស៊ីលបាលិស្ទិកធ្លាក់ចុះ ៩០%

ភ្នំពេញ – កងកម្លាំងយោធាអាមេរិកបានបង្កើនការវាយប្រហារលើកងទ័ពជើងទឹកអ៊ីរ៉ង់ ខណៈការវាយប្រហារដោយមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់បានធ្លាក់ចុះយ៉ាងគំហុកដល់ ៩០% ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងឧត្តមនាវីឯក Brad Cooper បានប្រកាសនៅថ្ងៃសុក្រទី៦មីនាថា ការវាយប្រហារដោយមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់បានធ្លាក់ចុះ ៩០% និងការវាយប្រហារដោយដ្រូនធ្លាក់ចុះ ៨៣%។ ទោះបីជាសកម្មភាពរបស់អ៊ីរ៉ង់មានការថយចុះក៏ដោយ…

ចិនជាអ្នកដោះស្រាយសង្គ្រាមអ៊ីរ៉ង់? អ្នកជំនាញចង្អុលបង្ហាញពីដំណោះស្រាយ

នៅថ្ងៃទី២៨ កុម្ភៈ ២០២៦ សហរដ្ឋអាមេរិក ដែលជាមហាអំណាចលេខ១ បានចូលរួមជាមួយអ៊ីស្រាអែល បើកប្រតិបត្តិការយោធាធំលើអ៊ីរ៉ង់ ដែលឈានដល់ការសម្លាប់មេដឹកនាំកំពូល Ali Khamenei។ សកម្មភាពនេះបានបង្កឱ្យមានសង្គ្រាមពេញតំបន់មជ្ឈិមបូព៌ា ដោយមានការបាញ់មីស៊ីលគ្នាដូចទឹកភ្លៀង។ អ៊ីរ៉ង់ក៏បានប្រើអាវុធសេដ្ឋកិច្ចតាមរយៈការបិទច្រកសមុទ្រ Homuz ធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់។ បន្ទាប់ពីមួយសប្តាហ៍ សង្គ្រាមនៅតែគ្មានសញ្ញាធូរស្រាល ដោយភាគីទាំងពីរប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់។ សំណួរដ៏សំខាន់គឺ តើនរណាអាចជួយបញ្ចប់សង្គ្រាមនេះបាន?…

ចិនបង្កើនថវិកាយោធា ៧% ទៅជិត ២៧៧ ពាន់លានដុល្លារ ក្នុងពេលតានតឹងយោធាពិភពលោក

ទីក្រុងប៉េកាំង៖ នៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំដ៏សំខាន់ ប្រទេសចិនបានប្រកាសបង្កើនថវិកាយោធារបស់ខ្លួនចំនួន ៧% ដែលនាំឲ្យថវិកាសរុបកើនឡើងដល់ ១,៩១ ទ្រីលានយន់ (ប្រហែល ២៧៦,៩ ពាន់លានដុល្លារ)។ នេះជាការកើនឡើងជាលើកទី១១ ជាប់ៗគ្នា ដោយកើតឡើងក្នុងពេលដែលចិនកំពុងចាប់ផ្ដើមផែនការ៥ឆ្នាំថ្មី ដើម្បីពង្រឹងសមត្ថភាពយោធារហូតដល់ឆ្នាំ២០៣០។ ការបង្កើនចំណាយយោធានេះកើតឡើងក្នុងបរិបទនៃភាពតានតឹងយោធាកើនឡើងនៅតំបន់ ជាពិសេសនៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលចិនកំពុងប្រកួតប្រជែងយ៉ាងស្រួចស្រាវជាមួយសហរដ្ឋអាមេរិក។ អ្នកវិភាគយោធាមើលឃើញថា ការកើនឡើងថវិកានេះគឺជាសញ្ញាយ៉ាងច្បាស់នៃមហិច្ឆតារបស់កងទ័ពរំដោះប្រជាជនចិន…

សង្គ្រាមអាមេរិក-អ៊ីរ៉ង់៖ ចំណាយ ៣.៧ពាន់លានដុល្លារក្នុង១០០ម៉ោងដំបូង

ជិតមួយសប្តាហ៍ហើយ ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យមានភ្លើងសង្គ្រាមឆាបឆេះសន្ធោសន្ធៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ក្នុងប្រតិបត្តិការ «Epic Fury» អាមេរិកបានចំណាយថវិកាយោធាយ៉ាងច្រើន ដោយប្រើប្រាស់យុទ្ធឧបករណ៍ច្រើនប្រភេទ ប៉ុន្តែយុទ្ធឧបករណ៍ទាំងនោះក៏ត្រូវខ្ទេចខ្ទីផងដែរដោយសារការសងសឹករបស់អ៊ីរ៉ង់។ យោងតាមទិន្នន័យរបស់ស្ថាប័នសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) ដែលចេញផ្សាយកាលពីថ្ងៃទី៥ មីនា ២០២៦ បានបង្ហាញថា ក្នុងរយៈពេល១០០ម៉ោងដំបូងនៃសង្គ្រាមជាមួយអ៊ីរ៉ង់ អាមេរិកបានចំណាយអស់ប្រហែល ៣.៧ពាន់លានដុល្លារ។ ក្នុងចំនួននោះ…

អារ៉ាប់រួមរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងយុទ្ធនាការវាយប្រហារអ៊ីរ៉ង់ ក្រោយអាមេរិក-អ៊ីស្រាអែលវាយគោលដៅជាង១០០០កន្លែង

ភ្នំពេញ៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៦ បានឈានដល់ថ្ងៃទី៧ នៅថ្ងៃទី៦ មីនា ដោយបណ្ដាលឱ្យមានអ្នកស្លាប់ជាង១២០០នាក់ រួមទាំងកុមារ១៨១នាក់។ យោងតាមព័ត៌មានពី Al Jazeera ប្រតិបត្តិការយោធានេះត្រូវបានដាក់ឈ្មោះថា «ប្រតិបត្តិការ Epic Fury» សម្រាប់ភាគីអាមេរិក និង…

អាមេរិកអនុញ្ញាតឱ្យឥណ្ឌានាំចូលប្រេងរុស្ស៊ីរយៈពេល ៣០ថ្ងៃ ដើម្បីស្ថិរភាពទីផ្សារថាមពល

វ៉ាស៊ីនតោន – រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌានាំចូលប្រេងពីរុស្ស៊ីរយៈពេល ៣០ថ្ងៃ ក្នុងគោលបំណងរក្សាស្ថិរភាពទីផ្សារថាមពលសកល នៅពេលដែលជម្លោះនៅតំបន់មជ្ឈិមបូព៌ាកំពុងបង្កឱ្យមានភាពតានតឹង។ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារអាមេរិក បានចេញអាជ្ញាប័ណ្ណបណ្ដោះអាសន្ននៅថ្ងៃព្រហស្បតិ៍ទី៥មីនា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌានាំចូលប្រេងរុស្ស៊ីដែលជាប់គាំងនៅលើសមុទ្រ។ ការអនុញ្ញាតនេះនឹងផុតកំណត់នៅថ្ងៃទី៤មេសា។ លោក ស្កុតថ៍ បេសិនថ៍ រដ្ឋមន្ត្រីក្រសួងរតនាគារបានបញ្ជាក់ថា៖ «ការលើកលែងបណ្តោះអាសន្ននេះមានគោលបំណងធានាឱ្យប្រេងបន្តហូរចូលទីផ្សារពិភពលោក ដោយមិនផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុធំដុំដល់រុស្ស៊ី»។ ការអនុញ្ញាតនេះអនុវត្តតែចំពោះប្រេងរុស្ស៊ីដែលត្រូវបានដាក់ផ្ទុកលើនាវាមុនថ្ងៃទី៥មីនា ហើយត្រូវដឹកជញ្ជូនទៅឥណ្ឌាតែប៉ុណ្ណោះ។…

អាមេរិកជាប់ដៃវាយអ៊ីរ៉ង់ តើអាចជួយអ៊ុយក្រែនបានទេ?

ពិភពលោកកំពុងជួបប្រឈមនឹងវិបត្តិយោធាដ៏ស្មុគស្មាញមួយ នៅពេលដែលសហរដ្ឋអាមេរិកត្រូវប្រយុទ្ធនៅពីរមុខរណីក្នុងពេលតែមួយ។ បន្ទាប់ពីបើកប្រតិបត្តិការ «Epic Fury» ប្រឆាំងនឹងអ៊ីរ៉ង់ សំណួរដ៏សំខាន់កំពុងលេចឡើង៖ តើអាមេរិកអាចធ្វើសង្គ្រាមអាកាសធំៗនៅមជ្ឈិមបូព៌ា និងការពារអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ីបានទេ? អស់រយៈពេលជាយូរមក អ៊ុយក្រែនគឺជាអាទិភាពលេខមួយរបស់អាមេរិក។ ប៉ុន្តែនៅពេលនេះ សមរភូមិមជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង ដែលធ្វើឲ្យពិភពលោកបារម្ភពី «វិបត្តិសមរភូមិពីរ»។ ១. ការប្រកួតប្រជែងខែលការពារ បញ្ហាសំខាន់បំផុតមិនមែនជារឿងថវិកាទេ តែជាការខ្វះខាតគ្រាប់មីស៊ីលការពារ។ តាមរបាយការណ៍ពី…

អ៊ុយក្រែនបញ្ជូនជំនាញយោធាទៅមជ្ឈិមបូព៌ា ជួយទប់ទល់ការវាយប្រហារដោយដ្រូនអ៊ីរ៉ង់

ទោះបីជាកំពុងតែប្រឈមនឹងសង្គ្រាមជាមួយរុស្ស៊ីក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា ប្រទេសរបស់លោកកំពុងបញ្ជូនក្រុមជំនាញយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីផ្តល់ប្រឹក្សានិងជួយរៀបចំផែនការទប់ទល់នឹងការវាយប្រហារដោយមីស៊ីលនិងដ្រូនពីសំណាក់អ៊ីរ៉ង់។ លោកហ្សេលេនស្គីបានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី៤ មីនា ដោយបញ្ជាក់ថា លោកបានប្រើរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីរៀបចំជម្រើសជំនួយដល់ប្រទេសដែលពាក់ព័ន្ធ។ «ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលជាង៨០០គ្រាប់…