សង្គ្រាមមជ្ឈិមបូព៌ាបង្កជនភៀសខ្លួនរាប់សែននាក់ រត់ចោលផ្ទះសម្បែងដើម្បីសុវត្ថិភាព
សង្គ្រាមដ៏គួរឱ្យភ័យខ្លាចនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងឆាបឆេះរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងមានការចូលរួមពីសំណាក់អាមេរិក បានឈានចូលថ្ងៃទី៦ ដោយបង្កវិបត្តិជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ។ តាមទិន្នន័យពី UNHCR ដែល BBC បានផ្សាយ ការប្រយុទ្ធគ្នាឥតឈប់ឈរនៅតំបន់នេះបានបង្ខំឱ្យមនុស្សរាប់សែននាក់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ នៅរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ មានមនុស្សប្រមាណ ១០០,០០០ នាក់បានបាត់ខ្លួនក្នុងរយៈពេលត្រឹម ២ថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះសង្គ្រាម។…
