ថៃសុំទោសឡាវ បន្ទាប់ពីបិទច្រកដឹកប្រេងធ្វើឱ្យរថយន្តជាប់គាំងជិត១០០គ្រឿង
ថៃបានសុំទោសជាផ្លូវការចំពោះឡាវ បន្ទាប់ពីការបិទច្រកព្រំដែន Chong Mek ដែលធ្វើឱ្យរថយន្តដឹកប្រេងជិត៨០គ្រឿងជាប់គាំង និងប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ឡាវ។ លោក ស៊ូរ៉ាសាន់ គង់ស៊ីរី អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានបញ្ជាក់ថា៖ «ថៃគ្មានចេតនាបង្កការលំបាកសម្រាប់ប្រជាជនឡាវនោះទេ។ បទបញ្ជានេះត្រូវបានចេញដោយសារស្ថានភាពព្រំដែនរវាងថៃនិងកម្ពុជា ហើយមិនពាក់ព័ន្ធនឹងប្រទេសផ្សេងទៀតទេ»។ ការបិទច្រកនេះបានកើតឡើងកាលពីពាក់កណ្ដាលអធ្រាត្រយប់មិញ ដោយធ្វើឱ្យរថយន្តដឹកប្រេងប្រហែល៨០គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង៤លានលីត្រ ជាប់គាំងនៅច្រកត្រួតពិនិត្យ Chong Mek។…
