ព័ត៌មានអន្ដរជាតិ

អង់គ្លេស-អាមេរិក ព្រមានពលរដ្ឋឲ្យជៀសឆ្ងាយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប៉ះទង្គិចគ្នាឡើងវិញ

រដ្ឋាភិបាលអង់គ្លេស និងសហរដ្ឋអាមេរិក បានចេញសេចក្តីព្រមានសន្តិសុខដ៏ធ្ងន់ធ្ងរទៅកាន់ពលរដ្ឋរបស់ខ្លួន ដោយទាមទារឲ្យជៀសវាងតំបន់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងវិញ។ ការិយាល័យការបរទេសអង់គ្លេសបានចេញសេចក្តីព្រមានជាផ្លូវការ ដោយណែនាំឲ្យពលរដ្ឋអង់គ្លេសជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ក្នុងរង្វង់៥០គីឡូម៉ែត្រពីព្រំដែន រួមទាំងកោះទេសចរណ៍ជាច្រើន។ ស្ថានភាពតាមព្រំដែនបានតានតឹងឡើងវិញ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ បានកើតឡើងម្តងទៀត ដែលបណ្តាលឲ្យច្រកព្រំដែនទាំងអស់ត្រូវបិទ និងរមណីយដ្ឋានទេសចរណ៍សំខាន់ៗត្រូវបានបិទជាបណ្តោះអាសន្ន។ ការិយាល័យការបរទេសអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍ថា៖ «ច្រកព្រំដែនផ្លូវគោក និងច្រកឆ្លងកាត់រវាងថៃ និងកម្ពុជា នៅតែបន្តបិទ។ យើងផ្តល់ដំបូន្មានឲ្យជៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់»។…

ចិនអំពាវនាវកម្ពុជា-ថៃអត់ធ្មត់ សន្យាបន្តជាអ្នកស្ថាបនាដោះស្រាយជម្លោះព្រំដែន

ប្រទេសចិនបានអំពាវនាវឲ្យកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ និងការពារការកើនឡើងនៃជម្លោះបន្ថែមទៀត បន្ទាប់ពីការប្រយុទ្ធគ្នាថ្មីៗបានផ្ទុះឡើងតាមបណ្តោយព្រំដែនរួមរបស់ពួកគេ។ យោងតាម Xinhua លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ខែធ្នូថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់លើស្ថានភាពនេះ។ លោក Guo បានលើកឡើងថា៖ «ក្នុងនាមជាមិត្ត និងជាប្រទេសជិតស្និទ្ធជាមួយទាំងកម្ពុជា និងថៃ ប្រទេសចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរនឹងជៀសវាងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ»។…

អានុទីនបញ្ជាក់ថា ត្រាំមិនទាន់ទាក់ទងពិភាក្សាបទឈប់បាញ់ជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុណ បានបញ្ជាក់នៅរសៀលថ្ងៃពុធនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់ទាក់ទងមកថៃដើម្បីពិភាក្សាអំពីបទឈប់បាញ់ជាមួយកម្ពុជានៅឡើយទេ។ លោក អានុទីន បានសង្កត់ធ្ងន់ថា លោកមានឆន្ទៈក្នុងការសន្ទនាជាមួយលោក ត្រាំ ប៉ុន្តែការពិភាក្សាណាមួយត្រូវតែធ្វើតាមរយៈក្រសួងការបរទេស តាមបណ្ដាញ និងមានកាលវិភាគកំណត់ត្រឹមត្រូវ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរយៈពេលដែលថៃនឹងបន្តឈ្លានពានកម្ពុជា ដោយបញ្ជាក់ថា…

ថៃបិទបាំងរឿងអានុទីនជាប់មេ Scammer និងទឹកជំនន់ ដោយប្រើសង្គ្រាមជាមួយកម្ពុជា

ភ្លាមៗបន្ទាប់ពីថៃបើកការឈ្លានពានកម្ពុជាឡើងវិញ សារព័ត៌មានភាគច្រើននៅក្នុងប្រទេសថៃបានបិទជិតរឿងដែលនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ជាប់ពាក់ព័ន្ធនឹងមេ Scammer និងការដោះស្រាយរបស់រដ្ឋាភិបាលទីក្រុងបាងកកចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងត្បូង។ មុនពេលថៃបើកការឈ្លានពានកម្ពុជាសាជាថ្មី មានការបែកធ្លាយរូបភាពរបស់លោក អានុទីន ជាមួយមេ Scammer ដែលបង្កឲ្យមានការសង្ស័យអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ។ លោកអានុទីនបានប្រកែកថា រូបថតនេះគឺថតនៅប្រទេសសិង្ហបុរីភ្លាមៗបន្ទាប់ពីរដ្ឋប្រហារយោធា ដោយលោកបានជួបគាត់នៅទីនោះដោយចៃដន្យ។ ម្យ៉ាងវិញទៀត អានុទីនក៏បានរងពាក្យរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃនៅភាគខាងត្បូង ជាពិសេសស្រុកហាតយ៉ៃនៃខេត្តសុងក្លា ជុំវិញការឆ្លើយតបនិងការលាក់បាំងតួលេខជនរងគ្រោះដោយទឹកជំនន់ដ៏សាហាវ។…

អាមេរិកចោទឥណ្ឌូណេស៊ីមិនគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រឈមគ្រោះដួលរលំ

ភ្នាក់ងារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានអះអាងជាអនាមិកកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី ដែលសម្រេចបាននៅខែកក្កដា កំពុងប្រឈមមុខនឹងការដួលរលំ។ ប្រភពមន្ត្រីអាមេរិកបានថ្លែងថា៖ «ពួកគេកំពុងបដិសេធចំពោះអ្វីដែលយើងបានព្រមព្រៀងគ្នាក្នុងខែកក្កដា» ដោយសារតែឥណ្ឌូណេស៊ីមិនធ្វើតាមការប្តេជ្ញាចិត្តជាច្រើនក្នុងកិច្ចព្រមព្រៀងនោះ។ ទោះជាយ៉ាងណា មន្ត្រីឥណ្ឌូណេស៊ីបានបដិសេធថា ការចរចារវាងភាគីទាំង២នៅតែដំណើរការ ដោយមិនមានបញ្ហាជាក់លាក់ណាមួយកើតឡើង។ លោក Haryo Limanseto អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានថ្លែងថា៖…

ខ្យល់ពុលគ្របដណ្តប់បាងកក៖ ខ័ណ្ឌ៥ ឈានដល់កម្រិតគ្រោះថ្នាក់

ស្ថានភាពខ្យល់ពុលនៅទីក្រុងបាងកក ប្រទេសថៃ កំពុងធ្ងន់ធ្ងរជាខ្លាំង ដោយកម្រិត PM2.5 នៅក្នុងខ័ណ្ឌចំនួន៥ បានឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព។ ធម្មតា រដ្ឋាភិបាលថៃ បានកំណត់កម្រិតខ្យល់សុវត្ថិភាពក្នុងទីក្រុងបាងកក ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។ យ៉ាងណា តាមការផ្សាយរបស់ The Standard គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធទី១០ខែធ្នូ ខ្យល់ពុល PM2.5 នៅខ័ណ្ឌចំនួន៥ក្នុងទីក្រុងបាងកក…

អានុទីនរឹងរូសលើកម្ពុជា អាចបង្កគ្រោះថ្នាក់ដល់ការចរចាពន្ធថៃ-អាមេរិក

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ជំហររឹងរូសរបស់មេដឹកនាំថៃ អានុទីន ឆានវីរៈគុណ លើបញ្ហាព្រំដែនកម្ពុជា អាចបង្កគ្រោះថ្នាក់ដល់ការចរចាពន្ធជាមួយសហរដ្ឋអាមេរិក។ អ្នកកាសែត Randy Thanthong-Knight សរសេរថា៖ «លោកអានុទីនកំពុងប្រើប្រាស់ជម្លោះព្រំដែនជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីអារម្មណ៍ជាតិនិយមមុនការបោះឆ្នោត»។ កាលពីខែកក្កដា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រើសម្ពាធពាណិជ្ជកម្មដើម្បីជំរុញឱ្យថៃនិងកម្ពុជាឈប់បាញ់។ កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះថ្ងៃទី២៦…

រដ្ឋមន្ត្រីការបរទេសថៃប្រកាសបទឈប់បាញ់មិនដំណើរការ ជម្លោះព្រំដែនកម្ពុជា-ថៃឈានដល់ថ្ងៃទី៣

ភ្នំពេញ – នៅពេលដែលជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ បន្តដល់ថ្ងៃទី៣ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានបញ្ជាក់យ៉ាងច្បាស់ថា បទឈប់បាញ់គឺមិនដំណើរការទេ។ ក្នុងបទសម្ភាសជាមួយ BBC នៅថ្ងៃអង្គារទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក Sihasak បាននិយាយថា៖ «បទឈប់បាញ់កម្ពុជា-ថៃ…

ត្រាំ នឹងជួយបញ្ចប់សង្គ្រាមកម្ពុជា-ថៃ តាមទូរស័ព្ទភ្លាមៗ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងទូរស័ព្ទទៅកាន់មេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់ពីការប្រយុទ្ធបានផ្ទុះឡើងសាជាថ្មីនៅតាមព្រំដែន។ ការប្រកាសនេះបានធ្វើឡើងក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania ដែលលោកត្រាំបានថ្លែងយ៉ាងច្បាស់ថា៖ «លោកនឹងទូរស័ព្ទទៅមេដឹកនាំកម្ពុជា-ថៃនៅថ្ងៃស្អែក ហើយបញ្ឈប់សង្គ្រាមរវាងប្រទេសដ៏មានឥទ្ធិពលទាំងពីរ»។ ការប្រយុទ្ធថ្មីនេះផ្ទុះឡើងដោយសារការឈ្លានពានរបស់ថៃ ដែលធ្វើឲ្យកម្ពុជាអស់ការអត់ធ្មត់ និងត្រូវតបតទៅវិញ។ មុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio…

ជប៉ុនអំពាវនាវឲ្យកម្ពុជា-ថៃអត់ធ្មត់ ក្រោយការប៉ះទង្គិចព្រំដែនផ្ទុះឡើងជាថ្មី

ក្រសួងការបរទេសជប៉ុនបានអំពាវនាវឲ្យកម្ពុជា និងថៃវិលត្រឡប់ទៅរកកិច្ចសន្ទនា និងអនុវត្តការអត់ធ្មត់ជាអតិបរមា បន្ទាប់ពីការប៉ះទង្គិចយោធាតាមព្រំដែនបានផ្ទុះឡើងជាថ្មី។ លោក Kitamura Toshihiro អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ថា ទីក្រុងតូក្យូ «មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការបន្តកាន់តែអាក្រក់ឡើងវិញនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ។ ការប្រយុទ្ធគ្នាចុងក្រោយនេះបានពង្រីកហួសពីខេត្តព្រះវិហារ និងឧត្តរមានជ័យ ទៅដល់ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការភ័យខ្លាចចំពោះការប្រឈមមុខដាក់គ្នាកាន់តែធំជាងមុននៅតាមបណ្ដោយព្រំដែន។ ជប៉ុនបាននិយាយថា…