ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គីអះអាងថា អ៊ុយក្រែនមិនបោះបង់ទឹកដីឲ្យរុស្ស៊ីទេ បន្ទាប់ពីជួបមេដឹកនាំអឺរ៉ុបនៅឡុងដ៍

បន្ទាប់ពីកិច្ចពិភាក្សាសំខាន់នៅទីក្រុងឡុងដ៍ជាមួយមេដឹកនាំអឺរ៉ុប ដែលបានសម្តែងការព្រួយបារម្ភអំពីសំណើសន្តិភាពរបស់អាមេរិក លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែននឹងមិនបោះបង់ទឹកដីណាមួយរបស់ខ្លួនទៅឲ្យរុស្ស៊ីឡើយ។ យោងតាម Euractiv កាលពីថ្ងៃចន្ទទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកហ្សេលេនស្គីបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Friedrich…

មីន អ៊ុងឡាំង ប្រកាស៖ យោធានឹងនៅក្នុងនយោបាយរហូតដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចបាត់ខ្លួន

ទីក្រុងណៃពិដោ – មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានប្រកាសយ៉ាងច្បាស់ថា យោធានឹងបន្តដើរតួនាទីសំខាន់ក្នុងឆាកនយោបាយជាតិ រហូតដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច (EAOs) លែងមានវត្តមានទៀត។ ក្នុងពិធីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធនៅទីក្រុងណៃពិដោ លោក មីន អ៊ុងឡាំង បានថ្លែងថា៖ “យោធានឹងពិចារណាកាត់បន្ថយវត្តមានរបស់ខ្លួនបន្តិចម្តងៗ នៅក្នុងសភា រហូតដល់ថ្ងៃដែលក្រុម EAOs…

ព្យុះត្រូពិកថ្មីកំពុងខិតចូលទៅថៃភាគខាងត្បូង បន្ទាប់ពីទើបរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ

ព្យុះត្រូពិកថ្មីមួយកំពុងរៀបចំខ្លួនក្នុងសមុទ្រចិនខាងត្បូង ហើយអាចរំកិលខ្លួនទៅភាគខាងត្បូងប្រទេសថៃ ដែលទើបតែជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរកាលពីថ្មីៗនេះ។ នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា – រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (DOST-PAGASA) បានចេញការព្រមានថា តំបន់សម្ពាធទាប 12b ដែលស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់ហ្វីលីពីន មានភាគរយមធ្យមក្នុងការវិវត្តក្លាយជាវិសម្ពាធត្រូពិកក្នុងរយៈពេល ២៤ ម៉ោងខាងមុខ។ បច្ចុប្បន្ន តំបន់សម្ពាធទាប 12b…

អាមេរិកព្រមានពលរដ្ឋខ្លួនឲ្យចៀសព្រំដែនកម្ពុជា-ថៃ ៥០គ.ម ដោយសារការប៉ះទង្គិចអាវុធកើនឡើង

ស្ថានទូតអាមេរិកប្រចាំនៅប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខដ៏កម្រ និងបន្ទាន់មួយ ដោយព្រមានពលរដ្ឋខ្លួនឲ្យនៅឆ្ងាយពីព្រំដែនថៃ–កម្ពុជាយ៉ាងតិច៥០គីឡូម៉ែត្រ ខណៈដែលការប៉ះទង្គិចគ្នាដោយអាវុធរវាងប្រទេសជិតខាងទាំងពីរនៅតែបន្តកើនឡើង។ សេចក្តីជូនដំណឹងដែលបានចេញផ្សាយនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២៥ បានលើកឡើងថា របាយការណ៍ស្តីពីការបាញ់កាំភ្លើងធំ និងធុនតូចបានកើនឡើងនៅតាមតំបន់ព្រំដែនជាច្រើន ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារឆ្លងដែន។ ស្ថានទូតបានថ្លែងថា «ពលរដ្ឋអាមេរិកគួរតែចៀសវាងរាល់ការធ្វើដំណើរក្នុងរង្វង់ដី៥០គីឡូម៉ែត្រពីព្រំដែនថៃ–កម្ពុជា ដោយសារតែមានអរិភាពសកម្ម និងស្ថានភាពសន្តិសុខដែលមិនអាចទាយទុកជាមុនបាន»។ សេចក្តីណែនាំនេះបានជំរុញឲ្យជនជាតិអាមេរិកដែលរស់នៅ ឬធ្វើដំណើរនៅភាគខាងជើង និងខាងកើតប្រទេសថៃ អនុវត្តតាមការណែនាំពីកងកម្លាំងសន្តិសុខថៃ តាមដានសេចក្តីប្រកាសក្នុងតំបន់ និងធ្វើបច្ចុប្បន្នភាពផែនការសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួនរបស់ពួកគេ។…

វៀតណាមចេញសំឡេងអំពាវនាវឲ្យកម្ពុជា-ថៃឈប់បាញ់ និងវិលត្រឡប់ទៅរកការសន្ទនា

ប្រទេសវៀតណាមបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងជំរុញឲ្យកម្ពុជា និងថៃបង្ហាញការអត់ធ្មត់ជាអតិបរមា និងវិលត្រឡប់ទៅរកការសន្ទនា បន្ទាប់ពីការប៉ះទង្គិចគ្នាតាមជាយដែនរវាងប្រទេសជាសមាជិកអាស៊ានទាំងពីរបានបង្កឲ្យមានការភ័យខ្លាចពីភាពអស្ថិរភាពកាន់តែធ្ងន់ធ្ងរ។ យោងតាមការចុះផ្សាយរបស់ Voice of Vietnam កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បាននិយាយថា វៀតណាម «មានការព្រួយបារម្ភយ៉ាងខ្លាំង»…

រញ្ជួយដីខ្លាំង ៧.៦ រ៉ិចទ័រវាយជប៉ុន ទាញសញ្ញាព្រមានស៊ូណាមិ មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស

រញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៦ រ៉ិចទ័របានវាយប្រហារភាគឦសានប្រទេសជប៉ុន នាំឱ្យមានការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ និងការជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីតំបន់គ្រោះថ្នាក់។ តាមការផ្សាយរបស់ BBC រញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១:១៥ នាទីយប់ថ្ងៃចន្ទទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានជម្រៅ ៥០ គីឡូម៉ែត្រ និងមានចំណុចកណ្តាលប្រហែល ៨០ គីឡូម៉ែត្រពីតំបន់ Aomori។ ភ្នាក់ងារឧតុនិយមជប៉ុនបានចេញសញ្ញាព្រមានស៊ូណាមិយ៉ាងប្រញាប់ប្រញាល់…

អ្នកស្រុកហាតយ៉ៃខឹងសម្បា រដ្ឋាភិបាលលាក់តួលេខស្លាប់ និងធ្វើការយឺតយ៉ាវក្នុងការសម្អាតកាកសំណល់

អ្នកស្រុកនៅខេត្តហាតយ៉ៃ ប្រទេសថៃ កំពុងផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ដោយសារតែការលាក់តួលេខមនុស្សស្លាប់ពីគ្រោះទឹកជំនន់ និងការយឺតយ៉ាវក្នុងការជួយសម្អាតកាកសំណល់។ តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សមាជិកសភា Chaiyong Maneerungsakul បានរិះគន់ខ្លាំងៗដល់រដ្ឋាភិបាលទីក្រុងបាងកក ដែលធ្វើការយឺតយ៉ាវក្នុងការបោសសម្អាតកាកសំណល់ពីទឹកជំនន់នៅហាតយ៉ៃ ទុកឲ្យសំរាមនៅសល់ចោលគរដូចភ្នំ។ ដំបូង អាជ្ញាធរប៉ាន់ស្មានថា ទឹកជំនន់បានបង្កើតកាកសំណល់ប្រមាណ…

អ៊ីរ៉ង់ប្រហារជីវិតមេខ្លោងធំដែលបោកប្រាស់មនុស្សរាប់ម៉ឺននាក់ ក្នុងគម្រោងទិញរថយន្តដ៏ធំធេង

អ៊ីរ៉ង់បានប្រហារជីវិតមេខ្លោងធំដែលបោកប្រាស់មនុស្សរាប់ម៉ឺននាក់តាមរយៈគម្រោងទិញរថយន្តដ៏ធំធេងមួយ ដោយធ្វើឱ្យខូចខាតសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។ តុលាការអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតលោក Mohammad Reza Ghaffari ម្ចាស់ក្រុមហ៊ុន Rezaayat Khodro Taravat Novin កាលពីថ្ងៃអាទិត្យទី៧ធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីតុលាការកំពូលបានគាំទ្រការកាត់ទោសនេះ។ លោកត្រូវបានចោទប្រកាន់ពីបទបោកប្រាស់សាធារណជនតាមរយៈបណ្តាញទិញរថយន្តដែលពាក់ព័ន្ធនឹងទឹកប្រាក់ជិត ៣៥០ លានដុល្លារអាមេរិក។ គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ២០១៣ នៅភាគខាងជើងខេត្ត Qazvin…

ថៃបន្តវាយប្រហារកម្ពុជា ប្រើយន្តហោះ F-16 រំលោភកិច្ចព្រមព្រៀងសន្តិភាព

ភ្នំពេញ – សារព័ត៌មានកូរ៉េជាច្រើនដូចជា news1, v.daum និង fmkorea បានចុះផ្សាយអត្ថបទព្រោងព្រាតនៅថ្ងៃទី៨ ធ្នូ ដោយលើកឡើងថា ថៃបន្តការវាយប្រហារតាមផ្លូវអាកាសមកលើប្រទេសកម្ពុជា ដែលជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាព។ សារព័ត៌មានទាំងនេះបានដកស្រង់សម្ដីអ្នកនាំពាក្យកងទ័ពថៃដែលប្រកាសថា «ខ្លួនបានបើកការវាយប្រហារផ្លូវអាកាសមកលើប្រទេសកម្ពុជា ជាមួយនឹងយន្តហោះចម្បាំង F-16»។ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ថា នាវេលាម៉ោង ១៤:១៥នាទីថ្ងៃអាទិត្យ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម…

ត្រាំ ស្តាយចិត្ត ពេល ហ្សេលេនស្គី បដិសេធមិនចុះហត្ថលេខា លើផែនការសន្តិភាពអាមេរិក-អ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការខកចិត្តរបស់លោក ក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បដិសេធមិនព្រមចុះហត្ថលេខាលើផែនការសន្តិភាព ដែលមានគោលបំណងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនជិតបួនឆ្នាំ។ យោងតាមទីភ្នាក់ងារព័ត៌មាន AP លោកត្រាំបានថ្លែងទៅកាន់អ្នកយកព័ត៌មានមុនពេលចូលរួមកម្មវិធី Kennedy Center Honors កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥…