ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆេះឃ្លាំងរថយន្តទំនើបនៅថៃ ខាតបង់ជិត៦លានដុល្លារ

អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះឃ្លាំងរថយន្តទំនើបមួយកន្លែងក្នុងខេត្ត Nonthaburi ដោយបង្កការខាតបង់ក្នុងទំហំទឹកប្រាក់ជិត៦លានដុល្លារអាមេរិក។ តាមការផ្សាយរបស់ Bangkok Post អគ្គិភ័យកើតឡើងនៅម៉ោង៧:៣០នាទីព្រឹកថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ក្នុងស្រុក Pak Kret ដោយឆាបឆេះរថយន្តស៊េរីទំនើបអស់៥គ្រឿងនិងរថយន្តអគ្គិសនីម៉ាក Tesla ចំនួន៤៥គ្រឿងទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួសទេ។ សម្រាប់មូលហេតុ ត្រូវបានគេជឿថាបណ្តាលមកពីទុស្សេខ្សែភ្លើង ប៉ុន្តែប៉ូលិសកំពុងបើកការស៊ើបអង្កេតដើម្បីរកការពិតក្នុងករណីនេះ៕

ដាណឺម៉ាកបង្កើតក្រុមឃ្លាំមើលពេលយប់តាមដានសេចក្ដីថ្លែងការណ៍លោកត្រាំ

ប្រទេសដាណឺម៉ាក ដែលជាសមាជិកណាតូ បានបង្កើតក្រុម«ការឃ្លាំមើលពេលយប់»ពិសេសមួយ ដើម្បីតាមដានសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Yahoo កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការចាត់ចែងនេះមកបន្ទាប់ពីលោកត្រាំបានប្រកាសកាលពីដើមឆ្នាំនេះថា កោះ Greenland គួរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោន។ លោកត្រាំបានស្នើទិញ Greenland ដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ជាលើកដំបូងក្នុងឆ្នាំ២០១៩ ដែលត្រូវបានបដិសេធយ៉ាងឆាប់រហ័ស។…

ជនជាតិចិនដើរជាន់មីនតាមព្រំដែនកម្ពុជា-ថៃ ក្បែរភូមិបានណងចាន់

កាសែតថៃ The Nation បានរាយការណ៍ថា បុរសជនជាតិចិនម្នាក់ បានដើរជាន់មីននៅក្នុងព្រៃក្បែរចម្ការមីនមិនទាន់ផ្ទុះតាមបណ្តោយព្រំដែនថៃ-កម្ពុជា ក្នុងភូមិបានណងចាន់ ខេត្តស្រះកែវ នៅម៉ោងជិត ៦ ព្រឹកថ្ងៃសៅរ៍។ កងកម្លាំងប៊ូរ៉ាផាបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យស្រុក Khok Sung ខណៈនគរបាលអន្តោប្រវេសន៍កំពុងស៊ើបអង្កេត ដោយជឿថាជននោះដើរជាន់មីននៅពេលព្យាយាមឆ្លងដែនខុសច្បាប់ចូលទៅក្នុងថៃ។ នេះជាករណីជាន់មីនចុងក្រោយបង្អស់ក្នុងពេលដែលថៃនិងកម្ពុជាមានភាពតានតឹងព្រំដែន។ ចាប់ពីខែកក្កដាមក យោធាថៃបានរាយការណ៍ពីករណីយោធារបស់ខ្លួនដើរជាន់មីន ដោយចោទប្រកាន់កម្ពុជាជាអ្នកបង្កប់មីនថ្មីៗ។…

ចាប់ខ្លួន៨នាក់ទៀតពាក់ព័ន្ធអគ្គិភ័យហុងកុង អ្នកស្លាប់កើនដល់១២៨នាក់

តាមការផ្សាយពី BBC នាថ្ងៃ២៩ ខែវិច្ឆិកា ស្ថាប័នប្រឆាំងអំពើពុករលួយ (ICAC) ហុងកុងបានចាប់ជនសង្ស័យ៨នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងអគ្គីភ័យដ៏អាក្រក់ដែលឆាបឆេះអគារផ្ទះល្វែងខ្ពស់មួយ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៨នាក់ និង២០០នាក់ទៀតនៅតែបាត់ខ្លួន។ អាជ្ញាធរបាននិយាយថា ពួកគេបានបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះនៅអគារ Wang Fuk ក្នុងសង្កាត់ភាគខាងជើងនៃទីក្រុង Tai Po ប៉ុន្តែបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។…

ចិនសម្ដែងការព្រួយបារម្ភខ្លាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មម៉ាឡេស៊ី-អាមេរិក

ចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងខ្លឹមសារមួយចំនួននៃ «កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ» រវាងម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ហើយបានអំពាវនាវឱ្យម៉ាឡេស៊ីធ្វើសកម្មភាពដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ចិនស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការដោះស្រាយភាពខុសគ្នាជាមួយប្រទេសដទៃទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ យ៉ាងណាមិញ «កិច្ចព្រមព្រៀងបែបនេះ មិនគួរប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍពាណិជ្ជកម្មសកល និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នោះទេ ហើយក៏មិនគួរប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនដែរ»។ មន្ត្រីក្រសួងពាណិជ្ជកម្មចិន និងក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ ទាក់ទងនឹងបញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។…

អតីតមេដឹកនាំគណបក្សថៃរិះគន់ខ្លាំងលើលោក អានុទីន ទាមទារឲ្យលាលែងអំណាច

រាជធានីភ្នំពេញ – ក្រោយទឹកជំនន់វាយប្រហារយ៉ាងអាក្រក់បំផុតនៅទីក្រុងហាតយ៉ៃ និងតំបន់ខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសថៃ ដែលបណ្តាលឲ្យមនុស្សជាង១០០នាក់បាត់បង់ជីវិត ការរិះគន់លើការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីលោក អានុទីន ឆានវីរៈគុល ក៏បានផ្ទុះឡើងយ៉ាងខ្លាំង។ សារព័ត៌មានថៃ Khaosod English បានផ្សាយថា អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ស៊ុមឆៃ ស្រ៊ីស៊ុតធីយ៉ាខន បានចេញមុខរិះគន់លោកអានុទីនជាចំហ ដោយជំរុញឱ្យនាយករដ្ឋមន្ត្រីរូបនេះលាលែងពីតំណែង និងទទួលខុសត្រូវចំពោះការគ្រប់គ្រងមិនត្រឹមត្រូវនៃទឹកជំនន់ភាគខាងត្បូង។…

ទឹកជំនន់ថៃសម្លាប់មនុស្ស១០៤នាក់ ប៉ូលិសរៀបកុងតឺន័រ៦ទូដាក់សព

ទឹកជំនន់ដ៏សាហាវនៅប្រទេសថៃ ពេលនេះបានផ្តាច់ជីវិតមនុស្ស១០៤នាក់ហើយ ខណៈប៉ូលិសបានរៀបចំកុងតឺន័រចំនួន៦ទូ ដើម្បីដាក់សពសម្រាប់ការធ្វើកោសល្យវិច័យ។ តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ប៉ូលិសខេត្ត Songkhla និងមន្ត្រីជំនាញ នឹងចាប់ផ្តើមដំណើរការពិនិត្យសាកសព រួចជូនដំណឹងដល់សាច់ញាតិ។ ជុំវិញគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះដែរ រដ្ឋបាលខេត្ត Songkhla បានចេញបញ្ជាដកតំណែងអភិបាលស្រុក Hat Yai លោក Ek…

ទឹកជំនន់ថៃបង្កខូចខាតសេដ្ឋកិច្ចរាប់ពាន់លានបាត អ្នកជំនាញបារម្ភខ្លាំង

ក្រុមអ្នកជំនាញ និងវិស័យឯកជនថៃ​បានព្រមានពី​ការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររាប់ពាន់លានបាត ដោយសារតែ​ទឹកជំនន់​ដ៏មហន្តរាយជាប្រវត្តិសាស្រ្ត ដែលកំពុងវាយប្រហារភាគខាងត្បូង​នៃប្រទេសថៃ ដោយ​សម្លាប់មនុស្សរាប់សិបនាក់នៅទីនោះ។ នេះបើតាមការចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បាន​ប៉ាន់ប្រមាណថា ទឹកជំនន់ ប្រសិនបើអូសបន្លាយរយៈពេល ១ ខែ អាច​បង្កការខាតបង់ចំនួន ២៥ ​ប៊ីលានបាត ​ដោយសារការរំខានដល់សកម្មភាព​សេដ្ឋកិច្ច​ក្នុងវិស័យសេវាកម្ម រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន…

អាជ្ញាធរពុករលួយអ៊ុយក្រែនឆ្មក់ផ្ទះជំនួយការកំពូលហ្សេលេនស្គី

អាជ្ញាធរប្រឆាំងអំពើពុករលួយរបស់ប្រទេសអ៊ុយក្រែន កំពុងឆែកឆេរផ្ទះរបស់លោក Andriy Yermak ដែលជាជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ ជានាយសេនាធិការផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Yermak ត្រូវបានគេមើលឃើញជាញឹកញាប់ថាជាបុរសមានអំណាចទីពីររបស់អ៊ុយក្រែន។ លោកបានបញ្ជាក់ថា ការឆ្មក់ចូលផ្ទះរបស់លោកនេះកំពុងតែបន្ត ដោយនិយាយតាម Telegram ថា៖ «រូបលោកកំពុងតែសហការយ៉ាងពេញលេញជាមួយអាជ្ញាធរ»។ ស្ថាប័នប្រឆាំងអំពើពុករលួយសំខាន់ៗទាំងពីររបស់អ៊ុយក្រែន គឺការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU)…

អាមេរិកត្រៀមវាយប្រហារដីគោកប្រឆាំងគ្រឿងញៀននៅវ៉េណេស៊ុយអេឡា

ភ្នំពេញ – លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហើបថា អាមេរិកកំពុងត្រៀមកំណត់គោលដៅបណ្តាញជួញដូរគ្រឿងញៀននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយប្រាប់ទៅកងទ័ពក្នុងអំឡុងការហៅទូរសព្ទអបអរទិវា «Thanksgiving» ថា ប្រតិបត្តិការដីគោកអាចនឹងចាប់ផ្តើម«ឆាប់ៗនេះ»។ យោងតាម CNN ប្រធានាធិបតីអាមេរិកបានថ្លែងថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងទ័ពបានធ្វើការទប់ស្កាត់ក្រុមជួញដូរគ្រឿងញៀនវ៉េណេស៊ុយអេឡា ដោយបន្ថែមថា ឥឡូវនេះផ្លូវសមុទ្របានក្លាយជាកន្លែងដែលមិនសូវមានការរត់ពន្ធគ្រឿងញៀនទៀតទេ។ លោកត្រាំបានបន្ថែមថា…