បាងកកប្រកាសតំបន់គ្រោះថ្នាក់ជំងឺឆ្កែឆ្កួត ក្រោយរកឃើញសត្វឈឺ
ភ្នំពេញ៖ សារព័ត៌មាន Amarin បានចេញផ្សាយថា ខ័ណ្ឌចំនួន២ក្នុងទីក្រុងបាងកក ត្រូវបានប្រកាសជាតំបន់ផ្ទុះជំងឺឆ្កែឆ្កួត ក្រោយពេលមន្ត្រីជំនាញរកឃើញសត្វឆ្កែឆ្កួតនៅទីនោះ។ តាមការព្រមានរបស់ការិយាល័យបសុសត្វភូមិភាគ៣ ខ័ណ្ឌ Bang Phli និង Bang Sao Thong ត្រូវបានដាក់ជាកន្លែងគ្រោះថ្នាក់ព្រោះជំងឺនេះរហូតដល់ថ្ងៃទី២៦ខែធ្នូ។ សេចក្តីប្រកាសនេះធ្វើឡើង ក្រោយពេលមន្ត្រីឃើញមានវត្តមានសត្វឆ្កែឆ្កួតនៅខ័ណ្ឌទាំងពីរ ដែលអាចបង្កគ្រោះថ្នាក់ ហើយក៏ចេញការព្រមានឲ្យប្រុងប្រយ័ត្ន។…
