ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើងអេត្យូពីផ្ទុះលើកដំបូងក្នុងរយៈពេល ១២,០០០ឆ្នាំ

ភ្នំភ្លើង Hayli Gubbi នៅតំបន់ Afar ប្រទេសអេត្យូពី បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជិត ១២,០០០ឆ្នាំ។ ការផ្ទុះនេះបានបញ្ចេញផេះនិងផ្សែងក្រាស់ៗរហូតដល់កម្ពស់ ១៤គីឡូម៉ែត្រ។ មជ្ឈមណ្ឌលប្រឹក្សាយោបល់ផេះភ្នំភ្លើង Toulouse (VAAC) បានរាយការណ៍ថា ការផ្ទុះដែលចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ បានអូសបន្លាយអស់រយៈពេលជាច្រើនម៉ោង។ កម្អែលផេះបានឆ្លងកាត់សមុទ្រក្រហម ហើយផ្លាស់ទីចូលទៅក្នុងឧបទ្វីបអារ៉ាប់។ លោក Simon…

ព្យុះកំបុតត្បូងសាហាវវាយប្រហារថៃ បំផ្លាញផ្ទះ១០ខ្នង ខណៈទឹកជំនន់ធ្ងន់ធ្ងរបន្ត

ស្របពេលប្រទេសថៃកំពុងរងទុក្ខវេទនាដោយគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងររួចទៅហើយនោះ ស្រាប់តែកើតមានព្យុះកំបុតត្បូងដ៏សាហាវថែមទៀត ដែលបានបំផ្លាញផ្ទះពលរដ្ឋអស់១០ខ្នង និងបណ្តាលឲ្យអ្នកភូមិរងរបួស។ តាមការផ្សាយរបស់ Amarin, ព្យុះនេះវាយប្រហារឃុំ Ban Khao នៃស្រុក Ranot ខេត្ត Songkhla កាលពីថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ដោយឥទ្ធិពលដ៏ខ្លាំងក្លារបស់ព្យុះបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាងដែលស្ថិតនៅចំផ្លូវរបស់វា ធ្វើឲ្យពលរដ្ឋភ័យតក់ស្លុតគ្រប់គ្នា។ ព្យុះដ៏សាហាវនេះកើតឡើងស្របពេលភាគខាងត្បូងថៃ កំពុងវេទនាខ្លាំងដោយសារទឹកជំនន់ជាប្រវត្តិសាស្រ្ត ដែលជន់លិច១០ខេត្តឈានដល់ការប្រកាសអាសន្នដូចជានៅ Chumphon,…

ក្រុមហ៊ុនថៃប្ដូរយុទ្ធសាស្រ្ត ដាក់អក្សរខ្មែរលើការវេចខ្ចប់ ក្រោយការលក់នៅកម្ពុជាធ្លាក់ចុះដោយសារជម្លោះព្រំដែន

កាសែតថៃ The Nation បានរាយការណ៍ថា ក្រុមហ៊ុនថៃមួយចំនួនបានផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារ ដោយដាក់អក្សរខ្មែរលើការវេចខ្ចប់ផលិតផលរបស់ខ្លួន ចំពេលដែលការលក់នៅទីផ្សារកម្ពុជាធ្លាក់ចុះ ជុំវិញភាពតានតឹងព្រំដែន។ ការរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងចំពេលដែលក្រុមហ៊ុនថៃធំៗនៅកម្ពុជា ដូចជា ក្រុមហ៊ុនភេសជ្ជៈ Carabao, ក្រុមហ៊ុនមី MAMA, និងក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើ Malee ជាដើមនោះ បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណូល…

នាយករដ្ឋមន្ត្រីជប៉ុនជួបតាមទូរស័ព្ទជាមួយ ត្រាំ ក្នុងពេលភាពតានតឹងតៃវ៉ាន់កើនឡើង

នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ ដែលជាការសន្ទនាលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីការអត្ថាធិប្បាយថ្មីៗរបស់លោកស្រី Takaichi អំពីតៃវ៉ាន់បង្កឱ្យមានប្រតិកម្មការទូតពីទីក្រុងប៉េកាំងយ៉ាងខ្លាំង។ កាលពីដើមខែនេះ លោកស្រី Takaichi បានប្រាប់សភាថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់អាចនាំឱ្យមានការឆ្លើយតបខាងយោធារបស់ជប៉ុន ដែលជំរុញឱ្យប្រទេសចិនថ្កោលទោសការអត្ថាធិប្បាយនេះ និងធ្វើពហិការការធ្វើដំណើរលើប្រទេសជប៉ុន។ ជំនួបតាមទូរស័ព្ទនេះបានកើតឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជីនពីង…

ត្រាំ និងស៊ី សន្ទនាទូរស័ព្ទ ពិភាក្សាបញ្ហាពាណិជ្ជកម្ម និងផែនការជួបផ្ទាល់

មន្ត្រីសេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិន លោក ស៊ី ជីនពីង កាលពីព្រឹកថ្ងៃចន្ទ។ កិច្ចសន្ទនានេះពិភាក្សាលើបញ្ហាផ្សេងៗ រួមទាំងជម្លោះពាណិជ្ជកម្ម។ លោក ត្រាំ បានបង្ហោះនៅលើ Truth Social ថា៖ «យើងបានពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងអ៊ុយក្រែន/រុស្ស៊ី…

ម៉ាឡេស៊ីគ្រោងហាមកុមារក្រោម១៦ឆ្នាំប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម

ប្រទេសម៉ាឡេស៊ីមានគម្រោងហាមប្រាមកុមារអាយុក្រោម ១៦ ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានគោលបំណងការពារយុវជនពីហានិភ័យតាមអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៦ខែវិច្ឆិកា។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី លោក Fahmi Fadzil បាននិយាយថា កុមារនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ហើយការផ្ទៀងផ្ទាត់អាយុអាចតម្រូវឱ្យមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណផ្សេងទៀត។ រដ្ឋាភិបាលម៉ាឡេស៊ី មានបំណងអនុវត្តវិធានការនេះនៅឆ្នាំក្រោយ។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានការសម្រេចចិត្តថ្មីៗរបស់ប្រទេសអូស្ត្រាលីក្នុងការបិទគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះកុមារអាយុក្រោម ១៦…

ថៃប្រញាប់ជម្លៀសអ្នកជំងឺពីមន្ទីរពេទ្យលិចទឹក ខណៈទឹកជំនន់សម្លាប់មនុស្ស៣៣នាក់

អាជ្ញាធរថៃកំពុងប្រើឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីជម្លៀសអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរចេញពីមន្ទីរពេទ្យ Hat Yai ដែលលិចទឹកនៅភាគខាងត្បូង។ ទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសថៃបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣៣នាក់ស្លាប់។ មន្ទីរពេទ្យ Hat Yai ដែលព្យាបាលអ្នកជំងឺប្រហែល៦០០នាក់ ក្នុងនោះ៥០នាក់ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ត្រូវបានជន់លិចជាន់ផ្ទាល់ដី។ លោក Somrerk Chungsaman មន្ត្រីសុខាភិបាលសាធារណៈ បានប្រាប់ថា «អ្នកជំងឺដែលស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ទាំងអស់ នឹងត្រូវដឹកចេញនៅថ្ងៃនេះ»។ មន្ត្រីថៃបាននិយាយថា ឧទ្ធម្ភាគចក្រប្រហែល២០គ្រឿង…

ហ្សេលេនស្គីបញ្ជាក់ផែនការសន្តិភាពត្រាំមិនមាន២៨ចំណុចទៀត ត្រូវកាត់ចោលលក្ខខណ្ឌខ្លះ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា ផែនការសន្តិភាព២៨ចំណុចដើមរបស់លោក ដូណាល់ ត្រាំ ត្រូវបានកែសម្រួលយ៉ាងខ្លាំង ដោយលក្ខខណ្ឌមួយចំនួនត្រូវបានដកចេញពីសេចក្តីព្រាងចុងក្រោយ។ លោកហ្សេលេនស្គីបានលើកឡើងថា ឯកសារនេះឥឡូវ«មិនមាន»២៨ចំណុចទៀតទេ ហើយបានឆ្លុះបញ្ចាំងពី«ចំណុចត្រឹមត្រូវជាច្រើន»។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា អ្នកចរចានៅតែប្រឈមមុខនឹងការងារ«ដ៏លំបាកខ្លាំង»។ «អ៊ុយក្រែននឹងមិនក្លាយជាឧបសគ្គដល់សន្តិភាពឡើយ» លោកហ្សេលេនស្គីបានបញ្ជាក់ ដោយបន្ថែមថា ទីក្រុងកៀវត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការ«ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន»។…

ថៃភាគខាងត្បូងរងទឹកជំនន់ធ្ងន់ធ្ងរ ខេត្ត១០លិចលង់ដោយភ្លៀងមូសុង

យោងតាមរបាយការណ៍ពីនាយកដ្ឋានធារាសាស្ត្ររាជវង្ស (RID) នាថ្ងៃ២៥ វិច្ឆិកា បានចេញការបញ្ចាក់ថា ទឹកភ្លៀងមូសុងបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន ១០ នៅភាគខាងត្បូង ក្នុងខេត្តហាតយ៉ៃ ដោយរងទុក្ខពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលបីទសវត្សរ៍។ ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ តំបន់មួយចំនួននៅក្នុងប្រទេសថៃ ទទួលបាននូវចំនួនទឹកភ្លៀងចំនួន ៦៣០ មីលីម៉ែត្រ ដែលបំបែកកំណត់ត្រាបានកំណត់ក្នុងឆ្នាំ ២០១០។ មជ្ឈមណ្ឌលប្រតិបត្តិការទឹកឆ្លាតវៃ (SWOC) របស់…

ភាពខុសគ្នារវាងយន្តហោះចម្បាំង Rafale និង Gripen ដែលអ៊ុយក្រែនគ្រោងទិញ

ក្នុងអំឡុងពេលទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសបារាំង ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយសមភាគីបារាំង គឺលោក Emmanuel Macron។ លក្ខខណ្ឌមួយចំនួននៃកិច្ចព្រមព្រៀងរួមមានការទិញយន្តហោះចម្បាំង Rafale ប្រព័ន្ធការពារដែនអាកាស SAMP/T គ្រាប់បែកណែនាំ AASM Hammer យន្តហោះគ្មានមនុស្សបើក និងរ៉ាដាពីទីក្រុងប៉ារីស។ ដោយមិនបង្អង់យូរ គេហទំព័រយោធា Defense…