តម្លៃបន្ទះឈីប Samsung ហក់ឡើង ៦០% ឯកង្វះការផ្គត់ផ្គង់ និងតម្រូវការ AI កំពុងកើនឡើង!
ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics បានធ្វើការដំឡើងថ្លៃបន្ទះឈីបអង្គចងចាំរបស់ខ្លួនយ៉ាងគំហុក រហូតដល់ ៦០% ចាប់តាំងពីខែកញ្ញា ខណៈដែលតម្រូវការសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងកើនឡើងខ្លាំងទូទាំងសកលលោក បណ្តាលឱ្យមានកង្វះខាតការផ្គត់ផ្គង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីពីប្រភពពីរ។ ការដំឡើងថ្លៃនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតនៅលើពិភពលោក បានពន្យារពេលការប្រកាសតម្លៃកិច្ចសន្យាប្រចាំខែតុលារបស់ខ្លួន ខណៈដែលជាធម្មតាតម្លៃត្រូវបានកំណត់ជារៀងរាល់ខែ។ បន្ទះឈីបអង្គចងចាំទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងម៉ាស៊ីនមេ…
