អាមេរិកវាយលុក! ដាក់ទណ្ឌកម្មក្រុមហ៊ុនថៃ-មីយ៉ាន់ម៉ា ពាក់ព័ន្ធបោកប្រាស់អនឡាញធំៗ
ភ្នំពេញ៖ សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានប្រកាសកាលពីថ្ងៃពុធ ពីការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៥ នាក់ និងក្រុមហ៊ុន ឬអង្គភាពចំនួន ៣ ដែលមានមូលដ្ឋាននៅប្រទេសថៃ និងមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញដ៏ធំ។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីបង្ក្រាបក្រុមឧក្រិដ្ឋជនដែលកំពុងតែកេងប្រវ័ញ្ចប្រជាពលរដ្ឋខ្លួន។ សេចក្ដីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា៖ «សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៥ នាក់…
