ទំនប់វារីអគ្គិសនីធំជាងគេនៅថៃ ជិតពេញចំណុះ! អាជ្ញាធរបង្កើនការបញ្ចេញទឹក បារម្ភពីទឹកជំនន់
សារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកាថា កម្រិតទឹកនៅក្នុងទំនប់ Bhumibol ដែលជាទំនប់ដ៏សំខាន់មួយក្នុងខេត្ត Tak ប្រទេសថៃ បានកើនឡើងជិតដល់កម្រិតពេញចំណុះ គឺ ៩៩.៣៣% នៃសមត្ថភាពផ្ទុកសរុប។ ស្ថានការណ៍នេះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធសម្រេចបង្កើនការបញ្ចេញទឹកចេញពីទំនប់ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយសម្ពាធ និងទប់ស្កាត់ហានិភ័យនៃទឹកជំនន់ដែលអាចកើតឡើង។ គិតត្រឹមម៉ោង ៨:៤៩ នាទីព្រឹកថ្ងៃអង្គារ…
