ព្យុះទីហ្វុង Fung-wong វាយប្រហារហ្វីលីពីន ស្លាប់កើនដល់ ១៨នាក់ ខូចខាតយ៉ាងដំណំ!
ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសហ្វីលីពីន កំពុងមមាញឹកប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ដើម្បីសម្អាតផ្លូវ និងកម្ទេចកម្ទីដែលបន្សល់ទុកដោយព្យុះទីហ្វុង Fung-wong ។ ទឹកជំនន់បានស្រកចុះបន្តិចម្ដងៗ បង្ហាញពីទិដ្ឋភាពនៃការខូចខាតដ៏ធ្ងន់ធ្ងរ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨នាក់ហើយ។ ព្យុះទីហ្វុងដ៏កាចសាហាវនេះ បានបង្ខំឲ្យប្រជាជនហ្វីលីពីនជាង ១,៤ លាននាក់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ បច្ចុប្បន្ន ព្យុះនេះកំពុងបន្តធ្វើដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ ដែលអាជ្ញាធរបានចាត់វិធានការជម្លៀសប្រជាពលរដ្ឋជាង ៣.០០០…
