អន្តរជាតិ

គ្រោះរញ្ជួយដីតួគី៖ មនុស្ស ១នាក់ស្លាប់ និង ៧០នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ

តួគី៖ ក្រុង Marmaris ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសតួគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៣ ខែមិថុនា។ គ្រោះធម្មជាតិនេះបានបណ្តាលឱ្យយុវតីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ Afranur Gunlu ត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ…

COVID-19 ថៃ៖ រកឃើញអ្នកឆ្លងជាង ៦ម៉ឺនករណី ក្នុងមួយសប្តាហ៍ និងស្លាប់ ៣នាក់

ថៃ៖ ​ថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥,៨៨០ករណីកាលពីសប្តាហ៍កន្លងមុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី២ ខែមិថុនា។ របាយការណ៍ស្តីពីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនេះ ត្រូវបានគិតចាប់ពីចន្លោះថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែឧសភា។ បើតាមលោក Somsak Thepsuthin រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះក៏មានអ្នកស្លាប់ចំនួន ៣ករណីផងដែរ ខណៈតួលេខអ្នកឆ្លងខាងលើនេះមានការកើនឡើងយ៉ាងច្រើន…

រញ្ជួយដី ៤,៥រ៉ិចទ័រ៖ វាយប្រហារខេត្តឈៀងម៉ៃ ប្រទេសថៃ

ថៃ៖ ស្រុក Phrao ខេត្តឈៀងម៉ៃ ប្រទេសថៃ បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤,៥រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងរសៀលថ្ងៃចន្ទ ទី២ ខែមិថុនា។ គ្រោះរញ្ជួយដីបានបង្កើតឱ្យមានភាពញ័រនៅក្នុងដីជម្រៅប្រមាណជា ១គីឡូម៉ែត្រ និងបានកើតឡើងក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ។ ប្រភពខាងបានបន្តថា ក្នុងពេលកើតមានគ្រោះរញ្ជួញដីខាងលើនេះតំបន់មួយចំនួននៅក្បែរខេត្តឈៀងម៉ៃក៏បានទទួលរងភាពញ័រក្នុងកម្រិតស្រាលផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានរបាយការណ៍បង្ហាញថាមានជនរងគ្រោះឬផលប៉ះពាល់យ៉ាងណានៅឡើយទេ។…

គ្រោះរញ្ជួយដី ៦,១រ៉ិចទ័រ៖ កោះហុកកៃដូជប៉ុនរងការរញ្ជួយដីកម្រិតមធ្យម

ជប៉ុន៖ ប្រទេសជប៉ុនបានកើតមានគ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៣១ ខែឧសភានេះ។ តំបន់ដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺកោះ Hokkaido ដែលស្ថិតប៉ែកខាងជើងនៃប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានបង្កើតឱ្យមានភាពញ័រនៅក្នុងដីជម្រៅរហូតដល់ ២០គីឡូម៉ែត្រ និងបានកើតឡើងក្នុងរយៈពេលជាច្រើននាទីផងដែរ។ យ៉ាងណាក្តី គ្រោះរញ្ជួយដីនេះមិ​នបានបង្កើតឱ្យមានរលកស៊ូណាមិនោះទេ ហើយរហូតមកទល់នឹងពេលនេះក៏នៅមិនទាន់មានសេចក្តីរាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរដែរ៕ អត្ថបទ៖…

គម្រោងកាស៊ីណូវៀតណាម៖ រមណីយដ្ឋានកាស៊ីណូតម្លៃជិត ២ពាន់លានដុល្លារ ត្រៀមផុសរូបរាងនៅ Quang Ninh

វៀតណាម៖ វៀតណាមគ្រោងសាងសង់រមណីយដ្ឋានកាស៊ីណូ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ៥១,៥ ទី្រលានដុង (១,៩៧ពាន់ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ តាមគម្រោងរមណីយដ្ឋានកាស៊ីណូមួយកន្លែងនឹងត្រូវបង្កើតឡើងនៅក្នុងឃុំ Van Yen​ ស្រុក Van Don ខេត្ត Quang Ninh ភាគភាគឦសាន…

ដើម្បីបរិស្ថានបាលី៖ អាជ្ញាធរគ្រោងហាមដបទឹកសុទ្ធក្រោម ១លីត្រ ពីដើមឆ្នាំ២០២៦

ឥណ្ឌូណេស៊ី៖ អាជ្ញាធរកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកគ្រោងនឹងធ្វើការហាមឃាត់ការប្រើប្រាស់ទឹកសុទ្ធ ដែលមានចំណុះតិចជាង ១លីត្រក្នុងមួយដប​ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែឧសភា។ បើគ្មានអ្វីជាឧបសគ្គនោះទេ ច្បា​ប់ស្តីពីការហាមឃាត់ការប្រើប្រាស់ទឹកសុទ្ធមានចំណុះតិចជាង ១លីត្រក្នុងមួយដបនេះនឹងត្រូវចូលជាធរមាននៅដើមឆ្នាំ ២០២៦។ បើតាមលោក I Wayan Koster ដែលជាអភិបាលខេត្តបាលីបានឱ្យដឹងថា…

គ្រោះថ្នាក់យន្តហោះបុកផ្ទះ៖ ស្រ្តីបើកបរវ័យ ៧១ឆ្នាំ និងម្ចាស់ផ្ទះ ៨៤ឆ្នាំ ស្លាប់នៅអាល្លឺម៉ង់

អាឡឺម៉ង់៖ ស្រ្តីចំណាស់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះខ្នាតតូចមួយគ្រឿងបានហោះទៅបុកដំបូលផ្ទះមួយខ្នងនៅក្នុងប្រទេសអាឡឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង​ Kleinenbroich​ ដែលស្ថិតនៅតំបន់ប៉ែកខាងលិចនៃប្រទេសអាឡឺម៉ង់។ បើតាមអាជ្ញាធរអាឡឺម៉ង់បានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានជនរងគ្រោះម្នាក់ជាស្រ្តីវ័យ ៧១ឆ្នាំ និងជាអ្នកបើកបរយន្តហោះផ្ទាល់តែម្តង ខណៈជនរងគ្រោះម្នាក់ទៀតគឺជាស្រ្តីវ័យ ៨៤ឆ្នាំ និងជាម្ចាស់ផ្ទះ ដែលជាកន្លែងកើតហេតុ។…

ឥណ្ឌា ជំនន់ទឹកភ្លៀង៖ មនុស្ស ៥នាក់ស្លាប់ គ្រោះធម្មជាតិវាយប្រហាររដ្ឋ Assam

ឥណ្ឌា៖ យ៉ាងណោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់​បាត់បង់ជីវិតដោយសារទឹកជំនន់ក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែឧសភា។ តំបន់ដែលកំពុងប្រឈមនឹងគ្រោះធម្មជាតិដ៏គ្រោះថ្នាក់នេះគឺរដ្ឋ Assam ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ទឹកទំនន់ខាងាលើនេះបានកើតក្រោយភ្លៀងមូសុងបានធ្លាក់ក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់ៗគ្នា រហូតបង្កទៅជាជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សតែម្តង។ ប្រភពខាងបានបន្តថា គិតត្រឹមពេលនេះបញ្ហាអាកាសធាតុនៅក្នុងរដ្ឋ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយប៉ះពាល់ក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ ដ្បិតភ្លៀងនៅតែបន្តធ្លាក់៕ អត្ថបទ៖…

រញ្ជួយដីហុកកៃដូ៖ ជប៉ុនរងគ្រោះរញ្ជួយដី ៦,១រ៉ិចទ័រ នៅកោះហុកកៃដូ

ជប៉ុន៖ ប្រទេសជប៉ុនបានកើតមានគ្រោះរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៣១ ខែឧសភានេះ។ តំបន់ដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺកោះ Hokkaido ដែលស្ថិតប៉ែកខាងជើងនៃប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានបង្កើតឱ្យមានភាពញ័រនៅក្នុងដីជម្រៅរហូតដល់ ២០គីឡូម៉ែត្រ និងបានកើតឡើងក្នុងរយៈពេលជាច្រើននាទីផងដែរ។ យ៉ាងណាក្តី គ្រោះរញ្ជួយដីនេះមិ​នបានបង្កើតឱ្យមានរលកស៊ូណាមិនោះទេ ហើយរហូតមកទល់នឹងពេលនេះក៏នៅមិនទាន់មានសេចក្តីរាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរដែរ៕ អត្ថបទ៖…

មនុស្ស ៨នាក់បានបាត់បង់ជីវិត និង ១០នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ផ្ទាំងថ្មក្នុងការដ្ឋានមួយកន្លែងនៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្ទាំងថ្មដ៏កម្រមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែឧសភា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងការដ្ឋានយកថ្មមួយកន្លែង មានទីតាំងស្ថិតនៅក្នុងតំបន់ Cirebon នៃខេត្ត West Java ដែលជាដែនដីកោះធំមួយស្ថិតភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរខេត្ត West Java បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន…