អន្តរជាតិ

អង្គការសហប្រជាជាតិ គ្រោងកាត់បន្ថយការចំណាយ ២០% និងកាត់បន្ថយការងារជិត ៧,០០០កន្លែង

អាមេរិក៖ លេខាធិការដ្ឋាន នៃអង្គការសហប្រជាជាតិ កំពុងរៀបចំគម្រោងកាត់បន្ថយការងារប្រមាណជា ៦,៩០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣០ ខែឧសភា។ គម្រោងកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនខាងលើនេះគឺវិធានការបន្ទាប់មួយ ដែលអង្គការសហប្រជាជាតិត្រូវអនុវត្តឱ្យស្របទៅតាមទំហំហិរញ្ញវត្ថុជាក់ស្តែង។ ប្រភពខាងលើបានបន្តថា គម្រោងកាត់បន្ថយបុគ្គលិកនេះត្រូវបានធ្វើឡើងស្របពេលដែលអង្គការសហប្រជាជាតិគ្រោងនឹងកាត់បន្ថយការចំណាយចំនួន ២០% ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៣,៧ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនថា បញ្ហាហិរញ្ញវត្ថុដែលអង្គការសហប្រជាជាតិកំពុងជួបប្រទះនៅពេលនេះគឺបានកើតឡើងក្រោយពេលដែលលោកប្រធានាធិបតីអាមេរិក…

អាមេរិកសម្រេចលុបចោលកិច្ចសន្យាអភិវឌ្ឍវ៉ាក់សាំងជំងឺផ្តាសាយបក្សីតម្លៃជិត ៦០០លានដុល្លារ ជាមួយក្រុមហ៊ុន Moderna

អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសលុបចោលកិច្ចសន្យាអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សីតម្លៃ ៥៩០លានដុល្លារជាមួយក្រុមហ៊ុនផលិតឱសថ Moderna នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា។ ការសម្រេចលុបចោលកិច្ចសន្យាដែលមានតម្លៃរាប់រយលានដុល្លារនេះ គឺជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយមិនចាំបាច់របស់រដ្ឋាភិបាល ហើយវាក៏ជាគោលនយោបាយដ៏ចម្បងមួយរបស់លោក ដូណាល់ ត្រាំ ផងដែរ។…

អាមេរិកប្រកាសលុបចោលទិដ្ឋការរបស់និស្សិតចិនដោយគ្មានការលើកលែង

អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសលុបចោលទិដ្ឋការរបស់និស្សិតចិនដោយគ្មានការលើកលែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា។ វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់និស្សិតជនជាតិចិនរាប់ពាន់នាក់​ ដែលកំពុងស្នាក់នៅនិងបន្តការសិក្សាតាមសាកលវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះគឺជាផ្នែកមួយនៃយុទ្ធនាការទប់ស្កាត់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬទទួលបានទិដ្ឋការដោយមិនសមស្របពីសំណាក់រដ្ឋាភិបាលអាមេរិកកាលពីអាណត្តិមុន ពោលគឺជាពេលដែលអាមេរិកស្ថិតក្រោយការដឹកនាំរបស់លោកអតីតប្រធានាធិបតី ចូ…

ផ្ទុះរោងចក្រគីមីមួយកន្លែងក្នុងប្រទេសចិន បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត, ១៩នាក់រងរបួស

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះរោងចក្រមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Euro News នៅក្នុងថ្ងៃពុធ ទី២៨ ខែឧសភា។ រោងចក្រដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Gaomi Youdao Chemical Co. ជាប្រភេទរោងចក្រគីមី ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Shandong  ភាគខាងកើតនៃប្រទេសចិន។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយ…

BYD គ្រោងបំពាក់មុខងារ​ "បើកបរឆ្លាតវ័យ" ក្នុងរថយន្តនៅទីផ្សារអន្តរជាតិ ដែលអ្នកប្រើប្រាស់អាចបញ្ជារថយន្តឱ្យចូលចំណតដោយគ្រាន់តែចុចទូរស័ព្ទពីចម្ងាយ

ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីឈានមុខគេមួយរបស់ប្រទេសចិនគឺក្រុមហ៊ុន BYD គ្រោងនឹងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបើកបរឆ្លាតវ័យចំពោះរថយន្តនៅក្នុងទីផ្សារអន្តរជាតិនៅក្នុងឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៨​​ ខែឧសភា។ បច្ចេកវិទ្យាបើកបរឆា្លតវ័យនេះមានឈ្មោះថា “God’s Eye” ដែលក្រុមហ៊ុន BYD ធ្លាប់បានដាក់ឱ្យប្រើប្រាស់ចំពោះរថយន្តនៅក្នុងប្រទេសចិនកាលឆ្នាំ ២០២៣កន្លងទៅ។ ប្រភពខាងលើបានបន្តថា បច្ចេកវិទ្យាបើកបរឆ្លាតវ័យ ឬ “God’s Eye”…

មនុស្ស ២នាក់បានបាត់បង់ជីវិត និង ៩នាក់រងរបួស ក្នុងការបាញ់ប្រហារមួយក្នុងឧទ្យាននៅអាមេរិក

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន​២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនៅក្នុងឧទ្យាន Fairmount Park ក្នុងទីក្រុង​ Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក នេះបើយោងតាមការាចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែឧសភា។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងចំថ្ងៃ ដែលអាមេរិកកំពុងរៀបចំពិធីបុណ្យមួយ ដែលមានឈ្មោះថា  Memorial Day ឬទិវានៃការចងចាំ។…

បុរសម្នាក់បើករថយន្តបំបុ-កក្បួនដង្ហែពាន Premier League របស់ក្លិបបាត់ទាត់ Liverpool បណ្តាលឱ្យមនុស្ស ២៧នាក់រងរបួស

អង់គ្លេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៧នាក់បានរងរបួស​នៅក្នុងហេតុការណ៍មានបុរសម្នាក់បានបើករថយន្តទៅបំបុកហ្វូងមនុស្ស ដែលជាក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Liverpool នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៧ ខែឧសភា។ ហេតុការណ៍អកុសនេះបានកើតឡើតនៅតាមបណ្តោយផ្លូវ Water Street ជាទីកន្លែងដែលមានក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Liverpool រាប់ពាន់នាក់ជួបជុំគ្នា និងដើរដង្ហែតាមដងផ្លូវ ដើម្បីអបអរក្នុងឱ្យកាសដែលក្លឹបបាល់ទាត់ Liverpool បានក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់ Premier League…

ទីផ្សារលក់រថយន្ត Tesla នៅអឺរ៉ុបបានធ្លាក់ចុះជាង ៥០% ខណៈទីផ្សារលក់រថយន្តចិនកំពុងស្ទុះឡើង

បារាំង៖ ការលក់រថយន្តរបស់ក្រុមហ៊ុនលោកមហាសេដ្ឋី Elon Musk គឺរថយន្តម៉ាក Tesla នៅក្នុងទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាង ៥០% បើគិតត្រឹមខែមេសា ឆ្នាំ២០២៥ នេះ ដោយធៀបទៅនឹងរបាយការណ៍លក់របស់ក្រុមហ៊ុនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី២៧ ខែឧសភា។ ស្របពេលដែរទីផ្សារលក់រថយន្តអគ្គីសនីម៉ាក Tesla បានធ្លាក់ចុះ​ទីផ្សារលក់រថយន្តអគ្គីសនីរបស់ក្រុមហ៊ុនចិនបានកំពុងតែស្ទុះឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុប។ បើតាមរបាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានបង្ហាញថា…

មនុស្ស ១៤នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស​ ដោយសារឥទ្ធិពលខ្យល់ព្យុះនៅប៉ាគីស្ថាន

ប៉ាគីស្ថាន៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលខ្យល់ព្យុះ ដែលបានបោកបក់ឆ្លងកាត់តំបន់ភាគខាងជើងនៃប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែឧសភា។ ក្រៅតែពីបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិមួយនេះក៏បានបណ្តាលឱ្យមានអ្នករងរបួសជាង ១០០នាក់ផ្សេងទៀតផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានបញ្ជាក់ថា ខ្យល់ព្យុះដ៏គ្រោះថ្នាក់ខាងលើនេះត្រូវបានគេដាក់ឈ្មោះឱ្យថា “ខ្យល់ព្យុះ Fierce” បានបោកបក់ឆ្លងកាត់ខេត្ត Punjab មកកាន់ខេត្ត Khyber-Pakhtunkhwa ក្នុងល្បឿនយ៉ាងលឿន…

លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធទូរស័ព្ទ iPhone ដែលផលិតនៅក្រៅទឹកដីអាមេរិកក្នុងរយៈអត្រា ២៥%

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធចំពោះទូរស័ព្ទ iPhone ដែលផលិតនៅក្រៅទឹកដីអាមេរិកក្នុងរយៈអត្រារហូតដល់ ២៥% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែឧសភា។ តាមរបាយការណ៍មួយបានបង្ហាញថា ជាមធ្យមមានទូរស័ព្ទ iPhone ប្រមាណជា ៦០លានគ្រឿងត្រូវបានលក់នៅក្នុងទីផ្សារអាមេរិកជារៀងរាល់ឆ្នាំ។ យ៉ាងណាក្តី…