រ៉ូយ៉ាល់ គ្រុប ចាប់ដៃក្រសួងការងារ ពង្រឹងកម្លាំងពលកម្ម ជំរុញសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលគេស្គាល់ថាជាបណ្ដុំក្រុមហ៊ុនវិនិយោគខ្នាតធំ និងនាំមុខគេនៅកម្ពុជា បានប្រកាសចាប់ដៃគូជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់មួយ។ កិច្ចសហការនេះមានគោលដៅច្បាស់លាស់ គឺដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្ម លើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាជនទូទៅ និងពង្រីកឱកាសការងារជូនប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង។ ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងយ៉ាងឱឡារិកនៅអគារធនាគារ វីង ថៅវើ…
