កីឡា

គ្រីស្ទាណូ រ៉ូណាល់ដូ សម្រេចបំណងជួប លោក ដូណាល់ ត្រាំ ផ្ទាល់នៅសេតវិមាន ក្នុងជំនួបដ៏កម្រមួយ!

សហរដ្ឋអាមេរិក ៖ កីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo បានសម្រេចបំណងរបស់ខ្លួនហើយ ដោយបានចូលរួមក្នុងពិធីលៀងសាយភោជន៍ដ៏ពិសេសមួយជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត។ ជំនួបដ៏កម្រនេះបានកើតឡើងនៅឯសេតវិមាន ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥…

វិបត្តិភ្នាល់បាល់រង្គោះរង្គើបាល់ទាត់តួកគី! កីឡាករ-អាជ្ញាកណ្ដាលជាង ១០០០ នាក់ជាប់ពាក់ព័ន្ធ។

កីឡាបាល់ទាត់ក្នុងប្រទេសតួកគីកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតជាប្រវត្តិសាស្ត្រ បន្ទាប់ពីកីឡាករ និងអាជ្ញាកណ្តាលរាប់រយនាក់ត្រូវបានរកឃើញថាបានជាប់ពាក់ព័ន្ធនឹងល្បែងភ្នាល់ខុសច្បាប់។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធបាល់ទាត់តួកគី (TFF) បានប្រកាសថា កីឡាករអាជីពជាង ១ ០០០ នាក់ត្រូវបានព្យួរ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត។ រឿងអាស្រូវដ៏កក្រើកនេះបានបណ្តាលឱ្យការប្រកួតជាច្រើនត្រូវពន្យារពេល ហើយអ្នកពាក់ព័ន្ធជាច្រើននាក់ត្រូវបានចាប់ខ្លួន។ មហាជនកំពុងចោទសួរយ៉ាងខ្លាំងអំពីសុចរិតភាពនៃការប្រកួតបាល់ទាត់ក្នុងស្រុករបស់តួកគី។ TFF បានបញ្ជាក់ថា កីឡាករអាជីពសរុប…

ឡុង បេលឿន ផ្ដួល​ជើងខ្លាំង​បារាំង SPEA BAPA ត្រឹម​ទឹក​ទី​៣ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​បារាំង!

ប្រទេស​បារាំង៖ បេសកកម្ម​ដ៏​អស្ចារ្យ​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ​៣​រូប​នៅ​ទឹកដី​បារាំង​កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ធ្វើ​ឲ្យ​មហាជន​អ្នក​តាមដាន​វិស័យ​កីឡាប្រដាល់​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ កីឡាករ​ទាំង​៣​រូប​សុទ្ធតែ​ដណ្ដើម​បាន​ជ័យជម្នះ​លើ​គូប្រកួត​រៀងៗ​ខ្លួន ដោយឡែក​កីឡាករ ឡុង បេលឿន បង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​កោតសរសើរ​បំផុត ដោយ​ផ្ដួល​កីឡាករ​ជើងខ្លាំង​បារាំង SPEA Bapa ឲ្យ​បោះបង់​ការប្រកួត​នៅ​ត្រឹម​ទឹក​ទី​៣។ មុន​ពេល​ចេញដំណើរ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​ក្បាច់គុន​បុរាណ​ខ្មែរ​លើក​នេះ កីឡាករ ឡុង បេលឿន ដែល​ត្រូវ​ប៉ះ​ជាមួយ SPEA…

ហាណូយ​ត្រៀម​ខ្លួន​ជា​ម្ចាស់ផ្ទះ​អូឡាំពិក! វៀតណាម​បោះ​ទុន​សាងសង់​ទីក្រុង​កីឡា​លំដាប់​ពិភពលោក​លើ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតា

រាជធានី​ហាណូយ ប្រទេស​វៀតណាម ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (VNA) កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ បាន​អនុម័ត​ជា​បឋម​លើ​ផែនការ​បង្កើត​ទីក្រុង​កីឡា​អូឡាំពិក​លំដាប់​ពិភពលោក​ដ៏​ធំ​មហាសាល​មួយ​។ គម្រោង​នេះ​នឹង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ធំៗ​ជាច្រើន​។ ទីក្រុង​កីឡា​នា​ពេល​អនាគត​មួយ​នេះ ត្រូវបាន​គេ​រំពឹង​ថា​នឹង​មាន​ទំហំ​ធំធេង​ជាង​ទីក្រុង​កីឡា​អន្តរជាតិ​ជាច្រើន​លើ​ពិភពលោក​ទៅទៀត​។ ទំហំ​ស្រាវជ្រាវ​សរុប​សម្រាប់​តំបន់​ទីក្រុង​កីឡា​អូឡាំពិក​ហាណូយ​មាន​ប្រមាណ ១៦ ០៨០​ហិកតា ដោយ​គ្រាន់តែ​ផ្នែក A តែមួយ​គត់​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ…

អាល្លឺម៉ង់ប្រឹងយក ៦ពិន្ទុពេញ! លោក Nagelsmann ថាជាកៅអី World Cup មិនពឹងលើអ្នកណា!

លោក Julian Nagelsmann គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា លោកនឹងមិនធ្វើការពិសោធន៍អ្វីច្រើនក្នុងការប្រកួតជម្រុះ World Cup ពីរប្រកួតចុងក្រោយឡើយ ដោយផ្ដោតសំខាន់តែលើការដណ្ដើមបានជ័យជម្នះ ដើម្បីធានាកៅអីទៅ World Cup ឆ្នាំក្រោយប៉ុណ្ណោះ។ ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីលុចសំបួ នៅថ្ងៃសុក្រនេះ មុននឹងត្រលប់មកធ្វើជាម្ចាស់ផ្ទះទទួលក្រុមស្លូវ៉ាគី នៅថ្ងៃទី១៧ ខែវិច្ឆិកា។…

Salah បំបែកកំណត់ត្រា ២៥០ គ្រាប់! Liverpool ទម្លាក់ Aston Villa 2-0 ឡើងលេខ 3 បណ្តោះអាសន្ន

ទីបំផុត ក្រុមហង្សក្រហម Liverpool បានបញ្ចប់នូវកំណត់ត្រាចាញ់ជាប់ៗគ្នារបស់ខ្លួន បន្ទាប់ពីទម្លាក់ក្រុម Aston Villa ដោយលទ្ធផល ២-០ ក្នុងការប្រកួត Premier League កាលពីថ្ងៃសៅរ៍។ ជ័យជម្នះនេះបានជួយឱ្យ Liverpool ឡើងទៅឈរនៅចំណាត់ថ្នាក់ទី ៣ បណ្តោះអាសន្ន ខណៈដែលខ្សែប្រយុទ្ធឆ្នើម Mohamed…

កម្ពុជា​បំបែក​កំណត់ត្រា​ថ្មី! ដណ្ដើម​បាន​មេដាយ​៤​គ្រឿង​ពី​កីឡា​យុវជន​អាស៊ី​នៅ​បារ៉ែន

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានដណ្ដើមយកមេដាយសរុបចំនួន ៤គ្រឿងហើយ ក្នុងនោះមានមេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន។ ជោគជ័យនេះបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យកីឡាកម្ពុជា។ យោងតាមសេចក្ដីរាយការណ៍ពីលោក យឺន ពន្លឺ ដែលជាប្រធានបេសកកម្មនៅប្រទេសបារ៉ែន បានឱ្យដឹងថា មេដាយប្រាក់ទាំង ២គ្រឿង…

ថៃច្រឡំដាក់ទង់ជាតិចិនជំនួសវៀតណាម! VFF តវ៉ាខ្លាំង រហូត FAT ចេញមុខសុំទោសជាផ្លូវការ

ទីក្រុងហាណូយ៖ កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ប្រទេសថៃបានបង្កកំហុសឆ្គងដ៏ធំមួយ ដោយបានបង្ហាញទង់ជាតិប្រទេសចិនជំនួសទង់ជាតិវៀតណាម ក្នុងអំឡុងពេលចាប់ឆ្នោតពានរង្វាន់បាល់ទាត់ក្នុងសាល (ហ្វុតសាល) យុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៥ (ASEAN U19 Boys’ Futsal Championship 2025)។ កំហុសឆ្គងនេះបានកើតឡើងក្នុងរយៈពេល ១០នាទីនៃពិធីចាប់ឆ្នោត ដែលរៀបចំដោយសមាគមបាល់ទាត់ថៃ…

Pacquiao ចង់​ប៉ះ Barrios ម្តងទៀត: ស្តេច​ប្រដាល់​ហ្វីលីពីន​ទទូច​ជួប​ម្ចាស់​ខ្សែក្រវាត់ WBC Welterweight ក្រោយ​លទ្ធផល​ស្មើ​គ្នា​កាលពី​ជំនួប​លើក​ទី​១

សហរដ្ឋអាមេរិក ៖ ស្តេច​ប្រដាល់សកល​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) ខកខាន​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ ក្រោយ​មិន​អាច​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​មធ្យម WBC Welterweight ពី​អ្នក​ប្រដាល់​ឆ្នើម​សញ្ជាតិ​អា​មេ​រិ​ក Mario Barrios បាន​ឡើយ ដោយ​ការ​ប្រកួត​កក្រើក​សង្វៀន Grand Garden Arena នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស…

Neymar Batmobile មិន​អាច​បើកបរ​លើ​ផ្លូវ​សាធារណៈ​បាន​: កីឡាករ​រូប​នេះ​ជះ​ជាង ១,៥​លាន​ដុល្លារ​ទិញ​រថយន្ត Batmobile Tumbler ដ៏​ប្រណីត​ថ្លៃ​កប់​ពពក

ប្រទេស​ប្រេ​ស៊ី​ល ៖ កីឡាករ​បាល់ទាត់ Neymar Jr. បាន​ចំណាយ​ប្រាក់​ជាង ១,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទិញ​រថយន្ត Batmobile Tumbler ដែល​ជា​រថយន្ត​ចម្លង​តាម​គំរូ​ចេញពី​រូប​សញ្ញា​សិទ្ធិ​ផ្តាច់មុខ​ខ្សែភាពយន្ត​មនុស្ស​ប្រជៀវ «Batman» ហើយ​យោង​តាម​កាសែត Marca បានឱ្យ​ដឹង​ថា របស់​លេង​ថ្មី​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រេ​ស៊ី​លវ័យ​៣៣​ឆ្នាំ​រូប​នេះ គឺជា​រថយន្ត Batmobiles ពិសេស​មួយ​ក្នុង​ចំនោម​រថយន្ត Batmobile ចំនួន​១០​គ្រឿង…