កីឡា

លោក ចូអាន ឡាព័រតា ឈ្នះបោះឆ្នោតជាប្រធាន FC Barcelona ជាលើកទី៤ សន្យាធ្វើឱ្យក្រុមក្លាយជា ‘មិនអាចរារាំងបាន’

ភារៈ – លោក ចូអាន ឡាព័រតា ត្រូវបានជ្រើសរើសឡើងវិញជាប្រធានក្លឹប FC Barcelona ជាលើកទី៤ បន្ទាប់ពីឈ្នះការបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រជាង ៦៨%។ លោកបានសន្យាថា Barcelona នឹងក្លាយជា “ក្រុមដែលមិនអាចរារាំងបាន” នៅឆ្នាំខាងមុខ។ លោក ឡាព័រតា នឹងចាប់ផ្តើមអាណត្តិថ្មីរយៈពេល ៥…

អាតេតាទាមទារការលេងល្អបំផុតពីកូនក្រុម Arsenal ដើម្បីឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយ Champions League

គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បានអំពាវនាវយ៉ាងខ្លាំងឱ្យកីឡាកររបស់គាត់បង្ហាញការលេងពេញលេញ និងល្អបំផុតនៅកីឡដ្ឋាន Emirates នៅថ្ងៃអង្គារខាងមុខនេះ ដើម្បីឆ្លងទៅវគ្គ ៨ ក្រុមចុងក្រោយនៃពាន UEFA Champions League ក្នុងការប្រកួតជើងទីពីរជាមួយ Bayer Leverkusen។ ការប្រកួតជើងទីមួយបានបញ្ចប់ដោយលទ្ធផលស្មើ ១-១…

ខ្សែប្រយុទ្ធដ៏សំខាន់ Mbappe និង Bellingham ត្រឡប់មករួមក្រុម Real Madrid សម្រាប់ការប្រកួតដ៏សំខាន់នៅ Manchester City

រាជធានីម៉ាឌ្រីដ – ខ្សែប្រយុទ្ធដ៏សំខាន់ពីររូបនៃក្រុម Real Madrid គឺ Kylian Mbappe និង Jude Bellingham បានត្រឡប់មករួមក្រុមវិញ បន្ទាប់ពីការរងរបួសយូរមកហើយ សម្រាប់ការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅទីក្រុង Manchester…

ជំនួញខុសច្បាប់! Chelsea ត្រូវពិន័យជាង ១៤ លានដុល្លារ និងជាប់បម្រាមទិញដូរកីឡាករ

ក្លឹបតោខៀវ Chelsea ត្រូវបានពិន័យជាប្រាក់សរុបចំនួន ១០.៧៥ លានផោន (១៤.៣ លានដុល្លារ) សម្រាប់ការបំពានជាប្រវត្តិសាស្ត្រនៃបទប្បញ្ញត្តិរបស់ Premier League នេះបើយោងតាមលីគកំពូលអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទ។ ក្លឹបក៏ត្រូវរងបម្រាមមិនឱ្យផ្ទេរក្រុមឈុតធំជម្រើសទីមួយរយៈពេលមួយឆ្នាំ និងបម្រាមផ្ទេរសិស្សសាលាបាល់ទាត់រយៈពេលប្រាំបួនខែភ្លាមៗ បន្ទាប់ពីបានសារភាពថាបានបង់ប្រាក់ចំនួន ៤៧ លានផោនជាសម្ងាត់ដល់ភ្នាក់ងារដែលមិនបានចុះបញ្ជី និងភាគីទីបីជុំវិញការផ្ទេររវាងឆ្នាំ ២០១១ និង ២០១៨។…

AFC បដិសេធព័ត៌មានអ៊ីរ៉ង់ដកខ្លួនពី World Cup 2026 ដោយបញ្ជាក់មិនទាន់ទទួលការជូនដំណឹងផ្លូវការ

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបដិសេធនៅថ្ងៃចន្ទថា ខ្លួនមិនទាន់ទទួលការជូនដំណឹងផ្លូវការណាមួយពីប្រទេសអ៊ីរ៉ង់អំពីការដកក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេចេញពីការប្រកួតបាល់ទាត់ពិភពលោក 2026 នៅឡើយទេ។ អ៊ីរ៉ង់មានកៅអីសម្រាប់ការប្រកួតដែលមាន 48 ក្រុម ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី 11 ខែមិថុនា ហើយគ្រោងនឹងប្រកួតជាមួយក្រុមចំនួនពីរនៅ Los Angeles និងមួយប្រកួតនៅ Seattle។…

គុនខ្មែរឆ្ពោះទៅអន្តរជាតិ! វៀតណាមទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី

ហូជីមិញ, វៀតណាម – សហព័ន្ធគុនខ្មែរអន្តរជាតិបានធ្វើជំហានដ៏សំខាន់ក្នុងការពង្រឹងឥទ្ធិពលគុនខ្មែរនៅលើឆាកអន្តរជាតិ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយប្រទេសវៀតណាម។ កាលពីថ្ងៃទី១២ ខែមីនា ឯកឧត្តមខូវ ឆាយ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានធ្វើជាសក្ខីភាពក្នុងការចុះអនុស្សរណៈយោគយល់ដ៏សំខាន់នៅទីក្រុងហូជីមិញ។ កិច្ចសន្យានេះបានផ្ដល់សិទ្ធិឱ្យសហព័ន្ធគុនខ្មែរអន្តរជាតិប្រចាំប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ The 1st Kunkhmer Asian…

អាស្លី កូល អតីតខ្សែការពារជម្រើសជាតិអង់គ្លេស ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Cesena នៅ Serie B

អាស្លី កូល អតីតខ្សែការពារក្រុម Arsenal និង Chelsea ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Cesena នៃក្របខណ្ឌអ៊ីតាលី Serie B រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ អ្នកចាត់ការវ័យ ៤៥ ឆ្នាំ ដែលបានបង្ហាញខ្លួន ១០៧ ប្រកួតសម្រាប់ក្រុមអង់គ្លេស បានចូលនិវត្តន៍ពីការលេងនៅឆ្នាំ ២០១៩…

ហេតុការណ៍អសន្តិសុខធ្វើឱ្យការប្រកួតកីឡាក្នុងលីគកំពូលអ៊ីរ៉ាក់ត្រូវផ្អាកជិតម៉ោង

ការប្រកួតកីឡាបាល់ទាត់នៅក្នុងលីគកំពូលអ៊ីរ៉ាក់ (Iraq Stars League) ត្រូវបានផ្អាកជិតម៉ោងមួយ ដោយសារហេតុការណ៍អសន្តិសុខក្នុងតំបន់។ ការប្រកួតរវាងក្រុម Erbil និង Al Minaa ដែលធ្វើឡើងនៅកីឡដ្ឋាន Franso Hariri ក្នុងទីក្រុង Erbil ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីមានការឃើញមីស៊ីលហោះជ្រែកមេឃពីលើតំបន់ជិតខាង។ អាជ្ញាកណ្តាលបានសម្រេចបញ្ឈប់ការប្រកួតដើម្បីធានាសុវត្ថិភាពអ្នកទស្សនានិងកីឡាករទាំងអស់។ កីឡាករពីក្រុមទាំងពីរត្រូវបានឱ្យចាកចេញពីទីលាន…

អ៊ីរ៉ង់ប្រកាសដកខ្លួនពី World Cup 2026 ដោយសារសង្គ្រាម និងការគំរាមកំហែង

ទីក្រុងតេហេរ៉ង់ – រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជនអ៊ីរ៉ង់ លោក Ahmad Donyamali បានប្រកាសជាផ្លូវការថា អ៊ីរ៉ង់នឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) ដោយសារស្ថានភាពសង្គ្រាម និងការគំរាមកំហែងពីសហរដ្ឋអាមេរិក។ ការប្រកាសនេះធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើប្រទេសនេះ ដោយសម្លាប់មេដឹកនាំកំពូល លោកអាយ៉ាតូឡា អាលី…

កីឡាការិនីគុនខ្មែរ ត្រូវតែពង្រឹងសមត្ថភាព មុនទទួលឱកាសប្រកួត

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ ចំនួនស្ត្រីចូលរួមក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ មានការកើនឡើងយ៉ាងខ្លាំង ទាំងក្នុងតួនាទីជាកីឡាករ អាជ្ញាកណ្តាល និងចៅក្រម។ ទោះបីជាកីឡាការិនីមិនសូវមានទីផ្សារលើសង្វៀនប្រដាល់ក៏ដោយ ក៏អ្នកជំនាញនិងថ្នាក់ដឹកនាំកីឡាបានលើកទឹកចិត្តឱ្យកីឡាការិនីពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីទទួលបានឱកាសប្រកួត ដោយមិនធ្វើឱ្យអ្នករៀបចំកម្មវិធីខកចិត្ត។ ទីផ្សារការប្រកួតរបស់កីឡាការិនីគុនខ្មែរ តាមបណ្តាសង្វៀនប្រដាល់ មានចំនួនតិចតួចនៅឡើយ ហើយសង្វៀនខ្លះក៏មិនបានរៀបចំឱ្យមានគូនារីតែម្តង។ កីឡាការិនីខ្លះ បានសំណូមពរឱ្យបណ្តាស្ថានីយទូរទស្សន៍ និងសង្វៀនផ្តល់ឱកាសឱ្យពួកគេបានប្រកួតយ៉ាងហោចណាស់១ឬ២ប្រកួតក្នុងមួយខែ។ អ្នកជំនាញជឿជាក់ថា ចំនួនស្ត្រីដែលហ្វឹកហាត់គុនខ្មែរ…