សន្ទុះជឺជីតស៊ូកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ អត្តពលិកចូលរួមជាតិឆ្នាំ២០២៥ កើនដល់២៣០នាក់
រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាមានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងគំហុកនៃកីឡាប្រភេទនេះនៅក្នុងប្រទេសកម្ពុជា ដោយមើលឃើញសន្ទុះការចូលរួមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា កីឡាជឺជីតស៊ូកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនកាន់តែខ្លាំង ដែលជាហេតុធ្វើឱ្យវិស័យកីឡាប្រយុទ្ធមួយនេះមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា៖ • ឆ្នាំ២០២២ (លើកទី១)៖ អត្តពលិក៦៥នាក់ ក្លិប៧ • ឆ្នាំ២០២៣ (លើកទី២)៖ អត្តពលិក១២១នាក់…
