ជីវិត និងសង្គម

កម្ពុជា-ជប៉ុន៖ នាយករដ្ឋមន្ត្រី​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ

តូក្យូ ​៖​ ប្រមុខ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​ជប៉ុន​ បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី​បន្ត​ជំរុញ ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ ​លើ​គ្រប់​វិស័យ ​។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ២០២៥ ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ​៖ “ថ្ងៃនេះ​ខ្ញុំ​បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម Ishiba Shigeru នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ខ្ញុំ​មក​កាន់​ប្រទេស​ជប៉ុន​” ​។ សម្តេច​បាន​លើក​ឡើង​ថា…

គ្រឿងសមុទ្រ​ជប៉ុន៖ ចិន​សម្រេច​បើក​ច្រក​នាំ​ចូល​ឡើង​វិញ​ក្រោយ​បិទ​ខ្ទប់​ជិត​២​ឆ្នាំ

ទី​ក្រុង​ប៉េកាំង​៖ ​បន្ទាប់​ពី​បិទ​ខ្ទប់​ទំនិញ​ប្រភេទ​គ្រឿង​សមុទ្រ​របស់​ជប៉ុន​មិន​ឱ្យ​នាំ​ចូល​ប្រទេស​ចិន​ដោយ​សារ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​សារ​ធាតុ​វិទ្យុ​សកម្ម ថ្មី​ៗ​នេះ ប្រទេស​ចិន​ចាប់​ផ្ដើម​ពិចារណា​រឿង​នេះ​ និង​ត្រៀម​អនុញ្ញាត​ឱ្យ​នាំ​ចូល​ដូច​ធម្ម​តា​ឡើង​វិញ​។ កាល​ពី​មុន​នេះ ជប៉ុន​បាន​បង្ហូរ​ទឹក​កាក​សំណល់​ដែល​ស្តុក​ទុក​ជាង​ដប់​ឆ្នាំ​មក​ហើយ​ក្រោយ​​ព្រឹត្តិ​ការណ៍​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមី​វាយ​ប្រហារ​រោង​ចក្រ​នុយ​ក្លេអ៊ែរ​នៅ​ហ្វ៊ូ​គូ​ស៊ី​ម៉ា​ឆ្នាំ​២០១១​។ ហេតុ​នេះ​ ប្រទេស​ចិន​ក៏​ដាក់​ចេញ​បម្រាម​។ ប៉ុន្តែ​នៅ​ថ្ងៃនេះ ​​រដ្ឋាភិបាល​ជប៉ុន​អះ​អាង​ថា​ចិនយល់​ព្រម​អនុញ្ញាត​ឱ្យ​​នាំ​ចូល​គ្រឿង​សមុទ្រ​ទៅ​លក់​នៅ​ប្រទេស​ចិន​វិញ​ហើយ​​​​។ ដូច្នេះ បម្រាម​រយៈ​ពេល​ជិត​២​ឆ្នាំ​ត្រូវ​បាន​ដក​ចេញ​​ជា​បណ្ដើរ​ៗ​។ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​នៅ​​ក្រសួង​កសិ​កម្ម​ រុក្ខា ប្រមាញ់ និង​នេសាទ​ និង​ទី​ភ្នាក់​ងារ​គយ​ចិន​ទើប​តែ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ថ្មី​​​នេះបន្ទាប់​ពី​​​ជួប​គ្នា​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ពុធ​។​ ឥឡូវ​នេះ…

សេចក្តីថ្លែងការណ៍រួម៖ កម្ពុជា-ជប៉ុន ពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងដំណើរទស្សនកិច្ចសម្តេច ហ៊ុន ម៉ាណែត

ទីក្រុង​តូ​ក្យូ ៖ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ជប៉ុន សម្តេច​មហា​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា អមដំណើរ​ដោយ​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​២៨ ដល់ ៣១ ខែឧសភា ឆ្នាំ​២០២៥ ។ នៅ​ក្នុង​ជំនួប​កំពូល​ទ្វេភាគី…

ជំហរការពារជាតិ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការបញ្ជូនកងទ័ព និងអាវុធធន់ធ្ងន់ទៅព្រំដែន ត្រៀមទប់ទល់ការឈ្លានពាន

កម្ពុជា​បាន​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​កាន់​ព្រំដែន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណាមួយ ខណ​:​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​កងទ័ព​ថៃ​។ នេះ​បើ​តាម​សារ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី កម្ពុជា​ដែល​បាន​បញ្ចេញ​តាម​ហ្វេ​ស​ប្ក៊​ផេ​ក​របស់​សម្តេច​ពី​ទីក្រុង តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ ឧសភា ដូច​ខាងក្រោម​។ សម្តេច​ធិ​បតី​បាន​សរសេរ ថា ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​នៅ​ព្រំដែន​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​មុំ​បី ក៏​ដូច​ជា​ការ​ចល័ត​កម្លាំង​កងទ័ព​និង​អា​វុ​ធុន​ធ្ងន់​មួយ​ចំនួន​ទៅ​ព្រំដែន ក្នុង​ខណៈ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​មិន​នៅ​ក្នុង​ប្រទេស បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​យើង​ជា​ច្រើន​មានការ​ព្រួយ​បារ​ម្ម​ណ៍ ជាមួយនឹង​ភាព​ស្រពិចស្រពិល​អំពី​ស្ថានភាព​នៅ​ព្រំដែន​។ តើ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ឬទេ?…

តុលាការ​ឧទ្ធរណ៍​អនុញ្ញាត​ឱ្យ​រដ្ឋបាល​លោក ត្រាំ បន្ត​យកពន្ធ​នាំ​ចូល និង​ផ្អាក​ការ​សម្រេច​តុលាការ​ពាណិជ្ជកម្ម

សហរដ្ឋអាមេរិក ៖ តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្រេច​អនុញ្ញាត​ឱ្យ​រដ្ឋបាល​របស់​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​បន្ត​យកពន្ធ​នាំ​ចូល​ដែល​បាន​ដាក់​ចេញ​របស់​លោក និង​បាន​ផ្អាក​បណ្តោះអាសន្ន​នូវ​ដីកា​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អា​មេ​រិ​ក ដែល​ជា​តុលាការ​ជាន់​ទាប កាលពី​ថ្ងៃ​ពុធ ដើម្បី​រារាំង​មិន​ឱ្យ​វិធានការ​ពន្ធគយ​លោក ត្រាំ ចូល​ជា​ធរមាន​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters និង BBC…

លទ្ធផលក្រោយ​ជំនួប​ចរចា កម្ពុជា​-​ថៃ បាន​ឯកភាព​ទទួលយក ​៤​ចំណុច

រាជធានី​ភ្នំពេញ ៖ លទ្ធផល​ក្រោយជំនួប​ចរចា​រវាង​កម្ពុជា​-​ថៃ នា​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ភាគី​ថៃ ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ ប៉ា​ណា ក្លេ​វ​ផ្ល​ត​ធូ​ក (Pana Klaewblaudtuk) មេបញ្ជាការ​កងទ័ពជើងគោក​ថៃ បាន​ជួប​ចរចា​…

ធ្លា.ក់​យន្ត​ហោះ​យោធា​កូរ៉េ​ខាង​ត្បូង១​គ្រឿង​ស្លា.ប់​មនុស្ស​ទាំង​៤​នាក់​ដែល​ជិះ​នៅ​ក្នុង​នោះ

ទី​ក្រុង​សេអ៊ូល៖ សោក​ស្ដាយ​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​ ថ្ងៃ​នេះ​ទន្ទឹម​នឹង​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​មុន​កាល​កំណត់​​ក៏​មាន​ព្រឹត្តិ​ការណ៍​អកុសល​ធ្លាក់​​យន្ត​ហោះ​ល្បាត​​​យោធា​មួយ​គ្រឿង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​សរុប​​​៤​នាក់​នៅ​ទី​ក្រុង​ផូហាង​ (Pohang)។ យន្ត​ហោះ​ម៉ាក​ភី​បី (P-3) បាន​ចូលរួម​នៅ​ក្នុង​បេសក​កម្ម​ហ្វឹក​ហ្វឺន​យោធា​នៃ​មូល​ដ្ឋាន​ទ័ព​អាកាស​មួយ​កន្លែង​។​ បន្ទាប់​ពី​ចាក​ចេញ​ពីមូល​ដ្ឋាន​​នោះ​​នៅ​ម៉ោង​១:៤៣​បាន​ប្រហែល​៦នាទី​ យន្ត​ហោះ​​​​ក៏​ធ្លាក់​​​​ទៅ​លើ​ដី​តែ​ម្ដ​ង​។ វីឌីអូ​ឃ្លីប​ដែល​​ថត​បាន​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​​ចាក់​ផ្សាយ​នៅ​លើ​ទូរ​ទស្សន៍​វ៉ាយ​ធី​អឹន (YTN) បង្ហាញ​ថា​យន្ត​ហោះ​​ចាប់​ផ្ដើម​ហោះ​ចាក់​កួ​កាន់​តែ​ទាប​ទៅ​ៗ​។ រំពេច​នោះ គេ​ឃើញ​ផ្សែង​ខ្មួល​ខ្មាញ់​ហោះ​ហើរ​ទៅ​លើ​អាកាស​ និង​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​បន្ទាប់​ពី​​យន្ត​ហោះ​ធ្លាក់​ទៅ​លើ​ដី​បាន​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​។ កង​ទ័ព​ជើង​ទឹក​កូរ៉េ​ខាង​ត្បូង​ប្រកាស​ថា​សាក​សព​របស់​បុគ្គលិក​យោធា​ដែល​បាន​ទទួល​អនិច្ច​កម្ម​នៅ​ក្នុង​ឧបទ្ទ​វ​ហេតុ​នេះ​ត្រូវ​បាន​គេ​ប្រមូល​គ្រប់​ចំនួន​អស់​ហើយ​ ហើយ​គ្មាន​អ្នក​ស្រុក​អ្នក​ភូមិ​ណា​ម្នាក់​ដែល​រស់​នៅ​ជិត​កន្លែង​កើត​ហេតុ​នោះ​បាន​ស្លាប់​ ឬ​រង​របួស​ទេ​។ ​​បេសក​កម្ម​របស់​យន្ត​ហោះ​នេះ​​ត្រូវ​កាត់​រំសាយ​ចោល​​ខណៈ​ដែល​សមត្ថ​កិច្ច​ចាប់​ផ្ដើម​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​។​​…

និស្សិត​ជនជាតិ​ចិន​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អាមេរិ​ក​បណ្ដេញ​ចេញ​ទាំង​កណ្ដាល​ទី

ទី​ក្រុង​ហុង​កុង៖ និស្សិត​ចិនដែល​កំពុង​សិក្សា​នៅ​ប្រទេសអាមេរិក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ច្របូក​ច្រ​បល់​ និង​ពិបាក​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ដើរ​ទៅ​តាម​ផ្លូវ​ណា​ទៀត​។ ការ​គិត​បែប​នេះ​ស្រប​ពេល​ដែល​​រដ្ឋា​ភិបាល​របស់​លោក​ត្រាំ​កំពុង​រក​រឿង​និស្សិត​បរទេស​ដោយ​ចាប់​ផ្ដើម​ដំបូង​​ពី​​សាកល​វិទ្យាល័យ​ហាវើត​ទៅ​មុន​។ លោក​ត្រាំ​លើក​ជា​ទឡ្ហី​ករណ៍​ថា​ហាវើត​ចេះ​តែ​ទទួល​និស្សិត​ឱ្យ​ចូល​រៀន​ជា​លក្ខណៈ​ចាប់​ឆាយ​។ លោក​ត្រាំ​​ថា​និស្សិត​ខ្លះ​មាន​និន្នា​ការ​ប្រឆាំង​អាមេរិក​ក៏​សាកល​វិទ្យា​ល័យ​អាមេរិក​អនុញ្ញាត​ឱ្យ​ចូល​រៀន​ដែរ​។ រៀន​ចប់​ប្រឆាំង​អាមេរិក​ដដែល​។ និយាយ​ដោយ​ឡែក និស្សិត​ជន​ជាតិ​ចិន​ដែល​កំពុង​រៀន​នៅ​តាម​សាកល​វិទ្យាល័យ​អាមេរិកចាប់​ផ្ដើម​ខ្វាយ​​​ខ្វល់​កាន់​តែ​ខ្លាំង​​​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អា​មេ​រិក​ លោក​រូប៊ីយ៉ូ (Rubio) ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ពិនិត្យ​មើល​ទិដ្ឋាការ​​ដែល​ផ្ដល់​ជូន​និស្សិត​បរទេស​ទាំង​អស់​ដើម្បី​កំណត់​ថា​តើ​ត្រូវ​បណ្ដេញ​និស្សិត​ណា​ខ្លះ​ និង​ទុក​និស្សិត​ណា​ខ្លះ​។​ ប្រភពខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ​ចង់​ឱ្យ​ហាវើត​រក្សា​ទុក​និស្សិត​បរទេស​ត្រឹម​១៥%​តែ​ប៉ុណ្ណោះ​។ យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ រដ្ឋាភិបាល​នឹង​ចាត់​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​មុន​គេ​ទៅ​លើ​ប្រវត្តិ​រូប​របស់​និស្សិត​ជន​ជាតិ​ចិន​​ ជា​ពិសេស​ និស្សិត​ចិន​ដែល​សិក្សា​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ និង​និស្សិត​ដែល​អាច​នឹង​មាន​ទំនាក់​ទំនង​ជា​​មួយ​បក្ស​កុម្មុយ​និស្ត​ចិន​។ នៅ​ក្នុង​ចំណោម​និស្សិត​បរទេស​ដែល​កំពុង​រៀន​នៅ​តាម​សាកល​​​​វិទ្យា​ល័យ​​នានា​ទូទាំង​ប្រទេស​​អា​មេ​រិក​សព្វ​ថ្ងៃ​នេះ…

រឿងផ្ទុះអាវុ.ធដាក់គ្នាៈ មេបញ្ជាការកងទ័ពកម្ពុជា និងថៃនឹងជួបចរចាគ្នានៅល្ងាចនេះ

មេបញ្ជាការ​កងទ័ព​កម្ពុជា និង​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​ថៃ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ ដើម្បី​ធ្វើ​អោយ​ស្ថានភាព​វិល​មក​រក​ធម្មតា​វិញ បន្ទាប់​ពី​មានការ​ផ្ទុះ​អា​វុ​.​ធ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ដោយ​បណ្តាល​អោយ​កងទ័ព​កម្ពុជា​ម្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត ។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​ថា «​ខ្ញុំ​សង្ឃឹមថា ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​នៅ​ល្ងាច​នេះ​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន ក្នុង​ការ​រក្សា​ស្ថានភាព​ស្ងប់ស្ងាត់ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​រវាង​កងទ័ព​ជួរ​មុខ​របស់​យើង​ទាំង​ពីរ ដូចដែល​បាន​ធ្វើ​កន្លង​មក​» ។…

ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ចោរ​ប្ល​.​ន់​ចំនួន​៦​នាក់ និង​ដកហូត​បាន​ម៉ូតូ​៥​គ្រឿង

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្រាវជ្រាវ​បង្ក្រាប​ជា​បន្តបន្ទាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក់ scoopy មួយ​គ្រឿង និង​ទូរ​សព្ទ កាលពី​ថ្ងៃ​ទី​កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​៣ និង​៤០​នាទី​យប់ នៅ​មុខ​សួនច្បារ​វត្ត​បទុម​វ​ត្តី ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ កន់​សម្បត្តិ​ដា​ទ្បែ​ន​សត្យា ហៅ​សត្យា…