ប៉ៃលិនបេីកទ្វារស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ម៉ឺននាក់ នាឱកាសបុណ្យអុំទូក
ខេត្តប៉ៃលិន ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានសម្រុកមកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានា។ ទិដ្ឋភាពនេះធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរនៅតាមកន្លែងកម្សាន្តនីមួយៗមមាញឹកស្ទើរតែមិនទាន់។ ភ្ញៀវទេសចរម្នាក់ ឈ្មោះវាសនា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារសារព័ត៌មានកោះសន្តិភាពថា ៖ ក្នុងឱកាសបុណ្យអុំទូក អកអំបុក…
