ព្រះសីហនុ! បិទកាស៊ីណូ ៤ កន្លែងទៀត សង្ស័យជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!
ខេត្តព្រះសីហនុ៖ អាជ្ញាធរមានសមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបដ៏ក្ដៅគគុក ដោយបានចុះផ្អាក និងបិទជាបណ្ដោះអាសន្ននូវអាជីវកម្មកាស៊ីណូ ៤ កន្លែងបន្ថែមទៀត នៅក្នុងក្រុងព្រះសីហនុ។ ចំណាត់ការនេះធ្វើឡើងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងរីករាលដាល។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារចម្រុះដឹកនាំដោយ…
