ព្យុះកាលម៉េហ្គីទី២៥ នឹងបោកបក់កម្ពុជា! ក្រសួងធនធានទឹកព្រមានពីភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងដល់ថ្ងៃទី៥ វិច្ឆិកាខាងមុខ។ សូមប្រុងប្រយ័ត្ន!
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ថា ប្រទេសកម្ពុជានឹងរងឥទ្ធិពលដោយព្យុះទី២៥ ឈ្មោះ «កាលម៉េហ្គី (Kalmaegi)» ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ទូទាំងប្រទេស។ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្ដទៅជាព្យុះទី២៥ ឈ្មោះ «កាលម៉េហ្គី…
