កម្ពុជា-ថៃ ចាប់ផ្តើមដកអាវុធធុនធ្ងន់ដំណាក់កាលទី១ ពីតំបន់ជម្លោះ ក្រោមការត្រួតពិនិត្យរបស់អាស៊ាន
នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កងទ័ពកម្ពុជា និងថៃ បានចាប់ផ្ដើមដំណាក់កាលទី១ នៃការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែនប្រទេសទាំងពីរដំណាលគ្នា ដោយដឹកជញ្ជូនត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ សកម្មភាពនៃការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនខាងលើនេះ ត្រូវបានធ្វើឡើងក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ ដើម្បីធានានូវតម្លាភាព និងសុវត្ថិភាព។…
