អភិវឌ្ឍន៍ និងសន្តិភាព៖ ប្រជាពលរដ្ឋខ្មែរនៅនីសផ្តាំ សម្តេច ហ៊ុន ម៉ាណែត «សូមអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើន និងកុំឲ្យមានសង្គ្រាម»
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅថ្ងៃអង្គារ ទី១០ មិថុនា ២០២៥ មុនវិលត្រលប់មកប្រទេសកម្ពុជាវិញ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា “ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់…