នយោបាយ

ព្រំដែនកម្ពុជា-ថៃ៖ រាជរដ្ឋាភិបាលបន្តសហការជំរុញការវាស់វែង និងបោះបង្គោលព្រំដែនដែលនៅសេសសល់ តាមរយៈយន្តការ JBC

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស ប្រទេសបារាំង។ ១. ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសពត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ÷ . ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា…

សម្តេចធិបតី ហ៊ុន ម៉ាណែត និង UNOC3៖ ជំរុញសកម្មភាពដើម្បីមហាសមុទ្រប្រកបដោយចីរភាព

ទីក្រុងនីស ប្រទេសបារាំង ៖ ព្រឹកថ្ងៃចន្ទ ទី៩ មិថុនា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបើកនៃសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

កិច្ចជំនួបទ្វេភាគី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីតាជីគីស្ថាន Emomali Rahmon ពិភាក្សាការងារនៅបារាំង

ទីក្រុងនីស ប្រទេសបារាំង ៖ ព្រឹកថ្ងៃចន្ទ ទី៩ មិថុនា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

អធិបតេយ្យភាពកម្ពុជា៖ ក្រសួងការពារជាតិបញ្ជាក់ច្បាស់ គ្មានការដកកងទ័ពពីទឹកដីខ្លួនឡើយ!

ភ្នំពេញ ៖ ក្រសួងការពារជាតិ អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ, ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖ ១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង…

ក្រសួងការពារជាតិ៖ ប្រយ័ត្នព័ត៌មានមិនពិតពីថៃ និងបណ្តាញសង្គម បញ្ឆេះកំហឹងជាតិសាសន៍ និងភាពតានតឹង!

ភ្នំពេញ ៖ ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ខែមិថុនានេះ, ក្នុងន័យនេះ ក្រសួងការពារជាតិសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។ ដើម្បីថែរក្សាសន្តិភាព…

កងទ័ពកម្ពុជា៖ នាយឧត្តមសេនីយ៍ ទៀ សីហា អះអាងថា គ្មានមហិច្ឆតាឈ្លានពានឡើយ ខណៈសម្រួលកម្លាំងតាមព្រំដែន

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះសារនាយប់ថ្ងៃទី០៨ ខែមិថុនា នេះថា៖ «ថ្ងៃនេះ យើងរកបានចំនុចកណ្តាលមួយ ដែលកងទ័ពយើងទាំងពីរ បានឯកភាពគ្នា ក្នុងការ​សម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងសម្រួលឱ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន ។ កងទ័ពកម្ពុជា…

នយោបាយ «ឈ្នះ-ឈ្នះ»៖ ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថាជាស្នូលនៃដំណោះស្រាយព្រំដែន និងរក្សាសន្តិភាពកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។ បើតាមឯកឧត្តម ប៉ែន បូណា , ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។…

សម្តេចតេជោ ហ៊ុន សែន៖ ប្រជាជនកម្ពុជា-ថៃ ប្រាថ្នាសន្តិភាពយូរអង្វែង មិនចង់ឃើញសង្គ្រាម

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចតេជោ បានថ្លែងថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាមនិងដើម្បីមិត្តភាព និង…

កម្ពុជា-ថៃ៖ កងទ័ពជួបចរចាសម្រេចដកកម្លាំង បន្ធូរបន្ថយការប្រឈមមុខនៅព្រំដែន

ភ្នំពេញ ៖ មន្ត្រីនាំពាក្យក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ បន្ធូរការប្រឈមដាក់គ្នានៅជួរមុខតំបន់មុំបី, ទាហានទាំង២ជួបគ្នា៣ដងក្នុងមួយសប្តាហ៍។ ម្ខាង៧នាក់ គ្មានអាវុធក្នុងដៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទ UNOC3 នៅទីក្រុងនីស ប្រទេសបារាំង

រាជធានីភ្នំពេញ : ល្ងាចថ្ងៃអាទិត្យ ទី៨ មិថុនា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូករាជរដ្ឋាភិបាលម្ពុជាចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១…