នយោបាយ

បំភ្លឺព័ត៌មាន៖ ច្រកទ្វារព្រំដែនកម្ពុជា-ថៃ មិនបិទដូចការចុះផ្សាយរបស់កាសែតថៃឡើយ

រាជធានីភ្នំពេញ៖ លោកវរសេនីយ៍ឯក ឃុំឃិត ចំរើនសិរី ប្រធានផ្នែកទំនាក់ទំនងថៃ-កម្ពុជា នៃទីចាត់កិច្ចការការងារព្រំដែន បានឲ្យដឹងថា៖ មិនមានការបិទច្រកទ្វារព្រំដែនកម្ពុជា ថៃ និងច្រកឆ្លងកាត់ណាមួយ ដូចកាសែតថៃបានចុះផ្សាយនោះទេ និងពុំមានបទបញ្ជាពីថ្នាក់លើឱ្យបិទច្រកទ្វារណាមួយផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីគេហទំព័ររបស់ Facebook ថៃ (កាសែត Khaosod English) នៅព្រឹកថ្ងៃទីបានចុះផ្សាយថា៖…

កម្ពុជា-ជប៉ុន៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាពូនជ្រំភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ ៖ ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥អង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជប៉ុន។ សម្តេចមហាបវរធិបតី…

ហ៊ុន ម៉ាណែត អំពាវនាវ៖ ការលើកទឹកចិត្ត និងគាំទ្រកងទ័ព ជាការស្នេហាជាតិពិតប្រាកដសម្រាប់ខ្មែរ

ទីក្រុងតូក្យូ ប្រទេសជប៉ុន ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិត ដែលកំពុងរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន ព្រឹកថ្ងៃសៅរ៍ ទី៣១ ឧសភា ២០២៥ សម្តេចធិបតីនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត លើក​ទឹក​ចិត្ត​ឱ្យប្រជាពលរដ្ឋ​ចូលរួម​លើក​ទឹក​ចិត្ត​កង​ទ័ព ទោះ​បី​មិន​បាន​ចូលរួម​ជា​ថវិកា ឬ ជាសម្ភារៈ ក្ដី។…

កំណើនសេដ្ឋកិច្ចកម្ពុជា៖ ប្រធានព្រឹទ្ធសភាជប៉ុនកោតសរសើរការអភិវឌ្ឍ និងទំនាក់ទំនងទ្វេភាគី

នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ជាកិច្ចចាប់ផ្ដើម…

កម្ពុជា-ជប៉ុន៖ ប្រធានរដ្ឋសភាជប៉ុនប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ

នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។…

ភាពជាដៃគូកម្ពុជា-ជប៉ុន៖ ថ្នាក់ដឹកនាំឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យ

នាល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសនៃជំនួប,…

«តំបន់មុំបី»៖ សម្ដេចតេជោ បកស្រាយ៣ចំណុចច្បាស់ៗ ដើម្បីទប់ស្កាត់ការវង្វេងប្រវត្តិសាស្ត្រ និងទម្លាយល្បិចកលរំលោភបូរណភាពទឹកដីខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា : នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ សំណេររបស់សម្ដេចប្រធានព្រឹទ្ធសភា ដែលបានសរសេរនៅលើបណ្តាញហ្វេសប៊ុក នាយប់ថ្ងៃទី៣០…

ការពារបឹងទន្លេសាប៖ ថ្នាក់ដឹកនាំឯកភាពពន្លឿនចុះបញ្ជីដីរដ្ឋ ដើម្បីគង់វង្សសម្បត្តិជាតិ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ​ក្រសួងអញ្ជេីញចូលរួមកិច្ចប្រជុំពិនិត្យ​ពិភាក្សាលើការងារចុះបញ្ជីដីរដ្ឋនៅតំបន់បឹងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។.កិច្ចប្រជុំនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម…

កញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា៖ នាយករដ្ឋមន្ត្រីទាំងពីរប្រកាសដាក់ចេញជាផ្លូវការ បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ជប៉ុន ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញ ទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៥។…

ព្រំដែនកម្ពុជា-ថៃ៖ រដ្ឋមន្ត្រីការបរទេសទាំងពីរ ប្ដេជ្ញាដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតលើតំបន់កើតហេតុថ្មីៗ និងជំរុញយន្តការ JBC

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ជំនួបរវាងរដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត…