មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ ៖ ឯកភាពគ្នា និងទទួលយកនូវចំណុចចំនួនបួន , ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អគ្គបញ្ជការដា្ឋនកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីថ្លងការណ៍ថា ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥…