ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ÷ប្រទេសមួយសម្បូរធនធានមនុស្សគឺមានការអភិវឌ្ឍជឿនលឿនទៅមុខឆាប់រហ័ស
ខេត្តកំពង់ចាម: “ការកសាងប្រទេសមួយរីកចម្រើនបានឆាប់រហ័សនោះដោយសារតែសម្បូរធនធានមនុស្សគឺមានការអភិវឌ្ឍន៍ជាងលឿន ។ផ្ទុយទៅវិញនៅកម្ពុជាក្រោយពីថ្ងៃរំដោះអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ” នេះជាប្រសាសន៏លើកឡើងពីសំណាក់ឯកឧត្តមកែវ រ៉េមី ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយលើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ(ICCPR) នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:ជាក់ស្ដែងសិទ្ធិមនុស្សបានចាក់ឬសយ៉ាងជ្រៅក្នុងមនសិការនយោបាយនៃមនុស្សរាល់គ្នានៅក្នុងសម័យកាលបច្ចុប្បន្ននេះ។យើងទាំងអស់គ្នាសុទ្ធតែអាចដឹងថារឿងអ្វីដែលល្អ ដែលមនុស្សមានសិទ្ធិក្នុងការទទួលយក និងរឿងអ្វីដែលមិនទទួលយក ហើយគួរជៀសវាង។ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៥ បានចែងថារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ផ្ដេជ្ញាលើកតម្កើងជំរុញគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ដោយគ្មានការប្រកាន់ពូជសាសន៍…