នយោបាយ

ការព្រមានបន្ទាន់! គណនី Telegram ក្លែងបន្លំ សម្ដេចតេជោ ហ៊ុន សែន ឆបោកវិនិយោគ – សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងស្វែងយល់ពី Account ផ្លូវការ!

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខុសខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen)…

អភិវឌ្ឍន៍វិស័យយានយន្ត-អេឡិចត្រូនិកកម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំពិនិត្យរបាយការណ៍វឌ្ឍនភាពផែនទីបង្ហាញផ្លូវ

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានប្រារព្ធកិច្ចប្រជុំលើកទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា…

កិច្ចសហប្រតិបត្តិការកម្ពុជា-ស្វ៊ីស៖ ពង្រឹងសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់

ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តមអគ្គរដ្ឋទូត Heinrich Schellenberg រដ្ឋលេខាធិការទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសស្វ៊ីស នូវកិច្ចពិគ្រោះយោបល់នយោបាយលើកទី៤ រវាងក្រសួងការបរទេសកម្ពុជា-ស្វ៊ីស ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយនេះ…

កំណែទម្រង់រដ្ឋបាលសាធារណៈ៖ ក្រសួងមុខងារសាធារណៈសម្រេចសមិទ្ធផលធំៗ ទោះការងារស្មុគស្មាញ

ភ្នំពេញ ៖ “ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តបេសកកម្មពីថ្នាក់ដឹកនាំជំនាន់មុន ហើយក្នុងរយៈពេល១ឆ្នាំ ១០ខែ ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់ បើទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើនយ៉ាងណាក្តី។” ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈប្រមាណ ៦០០នាក់។ ក្នុងពិធីបើកវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នាព្រឹកថ្ងៃទី១៩…

សម្តេចតេជោ ហ៊ុន សែន៖ ទទួលឯកអគ្គរដ្ឋទូតបង់ក្លាដែសថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥…

សម្តេច ឃួន សុដារី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា៖ ជំរុញការងារអាទិភាព និងគាំទ្រយន្តការដោះស្រាយព្រំដែន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យការងារអាទិភាពមួយចំនួន។កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីថ្ងៃទី២និងទី៣មិថុនា កន្លងមក ប្រកបដោយអត្ថន័យ ក្នុងស្មារតី រួបរួម កិច្ចសហប្រតិបត្តិការដ៏ល្អនិងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមនឹងភាគីពាក់ព័ន្ទទំាងអស់ ក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលើកទឹកចិត្តពេញទំហឹង…

នយោបាយការទូតសភា៖ ក្លិបអ្នកកាសែតកម្ពុជា និងព្រឹទ្ធសភា រៀបចំវេទិកាពិភាក្សាពិសេស

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយព្រឹទ្ធសភា រៀបចំវេទិកាពិភាក្សាលើប្រធានបទ “នយោបាយការទូតសភា” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វិមានព្រឹទ្ធសភា (សាលសិក្ខាសាលាខាងជើង)។ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនថា ដោយមានកិច្ចសហការជាមួយគណៈកម្មការទី៥ ព្រឹទ្ធសភា កអក នឹងរៀបចំវេទិកាពិភាក្សាដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវនយោបាយការទូតសភាក្រោមការដឹកនាំរបស់…

ICJ និង ព្រំដែន: កម្ពុជា ប្តឹង ថៃ ដល់ តុលាការ​យុត្តិធម៌អន្តរជាតិ នៅថ្ងៃទី១៥ មិថុនា ២០២៥ – ចៃដន្យ ប្រផ្នូលល្អ?

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការដែលប្រទេសកម្ពុជា សម្រេចដាក់ពាក្យប្តឹង ទៅកាន់​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ចំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គឺជារឿងចៃដន្យ តែក៏ជាប្រផ្នូលល្អ ព្រោះជាថ្ងៃដែលកម្ពុជាឈ្នះក្តីថៃ រយៈពេល៦៣ឆ្នាំ។សម្តេចធិបតី ហ៊ុន ម៉ាណែត​ បញ្ជាក់ថា…

សម្តេចតេជោ ហ៊ុន សែន៖ បើស្អាតស្អំ ហេតុអ្វីចាំបាច់តាមដាន Facebook ខ្ញុំ?

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារសំខាន់មួយដោយដាក់ចំណងជើងថា «ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ» ជាមួយនោះសម្តេចបានលើកឡើងថា «ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស»។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន…

សាមគ្គីភាពខ្មែរ៖ ខ្មែរគ្រប់កាយរួបរួមប្តូរផ្តាច់ការពារអធិបតេយ្យ និងបូរណភាពដែនដី

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រឹកនេះសម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» បានអង្រួនបេះដូង ទឹកចិត្តរបស់ខ្មែរគ្រប់ប្រាណឱ្យមានសេចក្តីក្លាហាន រួមរួមសាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋាន និងកោសិកាសង្គមជាតិពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់នូវទឹកចិត្តស្នេហាជាតិ គាំទ្រដល់រារដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ និងបូរណភាពដែនដី…