ព័ត៌មានក្តៅៗ

HUGO BOSS ក្លែងក្លាយ៖ បង្ក្រាបហាង H Collection លក់សម្លៀកបំពាក់រំលោភកម្មសិទ្ធិបញ្ញា

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​បង្ក្រាប​ហាង​លក់​សម្លៀក​បំពាក់ H Collection ពាក់ព័ន្ធ​ករណី​តាំង​លក់ ផលិតផល​ម៉ាក HUGO BOSS ក្លែងក្លាយ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ ។ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥…

ភ្ញៀវសម្រុក៖ ប្រជាពលរដ្ឋរាប់ពាន់នាក់នាំគ្នាទៅលេងប្រាសាទតាមាន់ធំ និងតាក្របីនៅឧត្តរមានជ័យ!

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​លេង​នៅ​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី​១​ថ្ងៃ រាប់​ពាន់​នាក់ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។ កម្លាំងយោធា​កងពល​ថ្មើរជើង លេខ​៤១ បាន​ប្រាប់​ថា ៖ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នេះ​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​នាំ​គ្នា​មក​មើល និង​លេង​កម្សាន្ត​នៅ​ប្រាសាទតាមាន់ធំ ១​ថ្ងៃ​រាប់​ពាន់​នាក់…

ក្រុមឃាតករសារភាព! ពួកគេបានប្លន់និងវាយសម្លាប់បុរសម្នាក់ចោលសពនៅ OCIC កាល៥ថ្ងៃមុន

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​ត្រឹមតែ​រយៈពេល ៥ ថ្ងៃ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​មូលដ្ឋាន​ជ្រោយចង្វារ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​វែកមុខ ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ចំនួន​៥ នាក់ ពាក់​ពន្ធ​ករណី​សម្លាប់​បុរស​ម្នាក់ ចោល​សាកសព​ស្ថិត​នៅ​ក្នុង​ដី​ឡូ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ OCIC សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោ យ​ចង្វារ រាជធានី​ភ្នំពេញ ដែល​ជា​អំពើ​ឃាតកម្ម​សម្លាប់​រួច​ប្លន់​យក​ទ្រព្យសម្បត្តិ​។ គួររំលឹកថា…

ពន្ធគយ​វៀតណាម​-អាមេរិក៖ ហាណូយ​ខឹងសម្បារ​នឹង​ការ​ក្រឡាស់​សម្ដី​របស់​លោក​ត្រាំ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

ទី​ក្រុង​ហាណូយ៖ ​​វៀតណាម​មុន​ដំបូង​ខំ​​អរ​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មុន​គេ​មុន​ឯង​នៅ​ក្នុង​ក្រប​ខណ្ឌ​អា​ស៊ាន​។ ចុង​ក្រោយ​នេះ​​សភាព​ការណ៍​ប្រែ​ប្រួល​ ត្រាំ​ក្រឡាស់​សម្ដី​ភ្លាម​១​​រំពេច​។ ទី​ក្រុង​ហា​ណូយ​​មាន​ចិត្ត​​​​ខឹង​សម្បារ​ និង​​លែង​ទុក​ចិត្ត​អា​មេរិក​ហើយ​​ព្រោះ​លោក​ត្រាំ​ប្រកាស​យក​ពន្ធ​គយ​ទៅ​លើ​ទំនិញ​​​វៀតណាម​លើស​ពី​កម្រិត​ដែល​មាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​។ ​ប្រភព​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​វៀតណាម​​​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​អំពី​បញ្ហា​នេះ​​​ ហើយ​ត្រូវ​ទស្សនាវដ្ដី​ប៉ូលី​ទី​កូ (Politico) ចុះ​ផ្សាយ​មុន​គេ​។ នៅ​ក្នុង​ស្ថាន​ភាព​នេះ​ គេ​មាន​ចំណុច​សង្ស័យ​ថា​តើ​អាមេរិក និង​វៀតណាម​ពិត​ជា​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ និង​​​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មែន​ ឬ​យ៉ាង​ណា​? បើ​តាម​លោក​ត្រាំ លោក​ប្រកាស​ថា​ប្រទេស​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​​ហើយ​។ ថ្មី​ៗ​នេះ វៀតណាម​​​​ជឿ​ជាក់​ថា​ខ្លួន​​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ​ជាមួយ​អាមេរិក​អំពី​អត្រា​ពន្ធ​។ ប៉ុន្តែ​មិន​នឹក​ស្មាន​ថា​ចុង​ក្រោយ​នេះ​…

កុមារ​រងគ្រោះ​៨​ខែ​ស្លាប់៖ មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ជាប់ចោទ​ព្យាបាល​ធ្វេសប្រហែស​បណ្តាល​ឲ្យ​បាត់បង់ជីវិត។

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២​បាន​ជាប់ចោទ​ព្យាបាល​ក្មេង​ប្រុស​អាយុ ៨​ខែ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​កើត​ទុក​មិន​សុខចិត្ត ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ៧​ខែកក្កដា​ឆ្នាំ​២០២៥ នៅ​ទីតាំង​មន្ទីរពេទ្យ​ដែល​ស្ថិត​នៅផ្ទះ​លេខ ៦៤ L​ផ្លូវ​លេខ ២៦៥​ភូមិ​ទី ១៣ (​សំណង់ ១២)​សង្កាត់​ទឹកល្អក់​ទី ៣ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។ ក្មេង​ប្រុស​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​វង់ ចន្ទ វឌ្ឍនៈ​វិភូ អាយុ​៨​ខែ…

Ka Green៖ សមត្ថកិច្ចចេញមុខហៅម្ចាស់គណនី Ka Green ឲ្យចូលខ្លួន និងធ្វើវីដេអូសុំទោសជាបន្ទាន់

ខេត្តកណ្តាល ៖ យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាលបាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​មាន​កិត្តិយស​សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សាធារណជន​ទៅ​នឹង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះKa Green ដែល​បាន​ថត​ក្បួន​រថយន្ត​ប្រតិភូស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​បង្ហោះ​ដោយ​ប្រើ​ពាក្យ​សំដី​អ​សីល​​ធម៌ជេរ​ប្រមាថ​មក​លើ​ថ្នាក់ដឹកនាំ និង​ក្បួន​ប្រតិភូនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​​ដែល​បាន​អញ្ជើញ​ត្រឡប់​ពី​ការអញ្ជើញ​​​សំណេះសំណាល សួរសុខទុក្ខ នាំ​យក​សម្ភារ បរិក្ខារ គ្រឿង​ឧបភោគបរិភោគ ឱសថ និង​ថវិកា ផ្តល់​ជូន​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ខេត្តព្រះវិហារ​។ ពាក់ព័ន្ធ​ករណី​នេះ ម្ចាស់​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ…

ភ្នំសំពៅ៖ ញាក់សាច់! ជន​មិន​ស្គាល់​មុខ​បង្កៃ​គ្រាប់បែក​មុខ​ហាង​បុកល្ហុង​ល្បី

ខេត្តបាត់ដំបង ​៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​យក​គ្រាប់បែកដៃ​០១​គ្រាប់​ទៅ​បង្កៃ​ចោល​ក្បែរ​ថូផ្កា នៅ​ខាង​មុខ​ហាង​លក់​បុកល្ហុង​ដ៏​ល្បី​មួយ​កន្លែង នៅ​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ហើយ​ត្រូវ​បាន​ម្ចាស់​ហាង​ប្រទះ​ឃើញ​ភ័យ​ស្ទើរ​លោះ​​ព្រលឹង នៅ​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ០៥ កក្កដា នេះ ហើយ​បាន​រាយ​ការ​ណ៍​ភ្លាម​ៗ ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ជួយ​អន្តរា​គម​ន៍ ​។ ម្ចាស់​ហាង​បុកល្ហុង​នោះ​មាន​យីហោ ​«​អា​ជី​ណាត​» ដែល​មានឈ្មោះ…

ល្បិចបោកប្រាស់៖ យុទ្ធសាស្ត្រថ្មីអន្ទងស្ត្រីខ្មែរឲ្យរៀបការជាមួយជនបរទេសនៅក្រៅប្រទេស

ពី​មុន​មក ដោយសារ​តែ​លក្ខខណ្ឌ​ច្បាប់​នៅ​កម្ពុជា មាន​សភាព​ធូរ​លុង ក្រុម​ជនបរទេស​ដែល​មាន​បំណង​មក​រក​ភរិយា​ជា​ស្ត្រី​ខ្មែរ គឺ​ភាគច្រើន​មក​រៀប​ការ​នៅ​ក្នុង​ប្រទេស​ផ្ទាល់​ៗ ប៉ុន្តែ​ដើម្បី​ការពារ​ពលរដ្ឋ លក្ខខណ្ឌ​ច្បាប់​ក៏​កាន់តែ​រឹត​បន្តឹង ហើយ​លក្ខខណ្ឌ​នឹង​តម្រូវការ​ក៏​មានការ​ប្រែប្រួល ។ ដូច្នេះ​ជំនួស​ឲ្យ​បុរស​ទាំងនោះ​មក​រៀប​ការ នៅ​ក្នុងស្រុក​ក៏​បង្វែរ​ទៅ​រៀប​ការ​នៅ​ក្រៅ​ស្រុក ។ រូបតំណាងដោយ AI តាម​ការ​អង្កេត​ស្ត្រី​ដែល​ត្រូវ​បាន​អន្ទង​ត្រូវ​ក្រុម​មេអណ្តើក​រៀបចំ​នៅ​ក្នុង​នាម​ជា​អ្នកទេសចរ ហើយ​ធ្វើ​ដំណើរ​ទៅ​គោលដៅ​ដែល​គេ​រៀបចំ ។ ដូច្នេះ​ហើយ ទើប​ស្ត្រី​កម្ពុជា​នៅ​តែ​បន្ត​រង​គ្រោះ​នឹង​បញ្ហា​នេះ​ដដែល ។…

ក្រសួងមហាផ្ទៃ ចាត់ការធ្ងន់៖ បណ្តេញ​ប៉ូលិស​ចរាចរណ៍​០៣​រូប​ល្មើស​វិន័យ ចេញពី​ក្របខណ្ឌ​នគរបាល​ជាតិ​ជាស្ថាពរ!

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​០៣​នាក់ បំពេញភារកិច្ច ល្មើស​បទ​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា ដែល​ឈរជើង​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្ពាន​អាកាស​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវ​បាន​យក​មក​បញ្ឈរជើង​មួយ​រយៈ ត្រូវ​បាន​ក្រសួងមហាផ្ទៃ សម្រេច​អនុវត្ត​វិន័យ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​នគរបាល​ជាតិ ។ សូមបញ្ជាក់ថា អនុវត្ត​តាម​គោលការណ៍​ដឹកនាំ បញ្ជា​របស់​លោកឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង…

សោកនាដកម្មកង់បី៖ បុរស​ម្នាក់​ដាច់ខ្យល់​ស្លាប់​លើ​កង់​បី​ ខណៈ​អ្នកបើកបរ​ដឹក​ចូល​សាលាសង្កាត់​ភ្នំពេញ​ថ្មី​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ មានករណីបុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​កង់​៣​ចេញពី​មន្ទីរពេទ្យ​ ក្នុង​គោលបំណង​ទៅ​ផ្ទះ ហើយក៏បាន​ដាច់ខ្យល់​ស្លាប់​លើកង់បីនៅ​តាម​ផ្លូវ ត្រូវ​បានម្ចាស់កង់បីដឹក​ចូល​ទៅ​សាលាសង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ ​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែម្តង ​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា​ឆ្នាំ​២០២៥ នៅ​មុខ​សាលាសង្កាត់​ភ្នំពេញ​ថ្មី​ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៩៧៤ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ បុរសរងគ្រោះ​​រូប​នោះ​ឈ្មោះ ឆុ​ន…