ព័ត៌មានក្តៅៗ

សោកនាដកម្ម​ប្រច័ណ្ឌ​ក្នុង​គ្រួសារ​អ្នកលក់​មាស: ប្ដី​វាយ​ក្បាល​ប្រពន្ធ​ស្មាន​ស្លាប់ រួច​ចងក​សម្លាប់​ខ្លួន​តាម​ក្រោយ

រាជធានីភ្នំពេញ​៖ ភ្លើង​ប្រច័ណ្ឌ​បាន​ឆាបឆេះ​រាល​សន្ធ​សន្ធៅ​នៅ​ក្នុង​គ្រួសារ​អ្នកលក់​មាស​មួយ រហូត​ក្លាយជា​អំពើ​ហិង្សា និង​បាន​ធ្វើ​ឲ្យ​កំហុស​ដែល​កើត​ចេញពី​កំហឹង​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បានជា​រៀង​រហូត ដោយ​បុរស​ជា​ប្ដី​បាន​ប្រច័ណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​អ្នក​ផ្សេង ។ បន្ទាប់​ពី​ផឹក​សុ​ី​ស្រវឹង​ក៏​បាន​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង រវាង​ប្ដី​ប្រពន្ធ​អ្នក​ទាំង​២ ហើយ​ខណៈ​ពេល​ប្រពន្ធ​កំពុង​តែ​ដេក បុរស​នោះ​ក៏​បាន​យក​ដែក​សោ​ចាក់​ចង្កូតរថយន្ត​វាយ​សំពង​ក្បាល​ប្រពន្ធ​ឥត​ប្រណី បណ្ដាល​ឲ្យ​បែក​រង​របួស​ធ្ងន់ធ្ងរ​ដួល​ដេក​នៅ​ក្នុង​ថ្លុក​ឈម ។ គាត់​ប៉ង​សម្លាប់​ប្រពន្ធ​ចោល​តែ​ម្ដង ប៉ុន្តែ​ប្រពន្ធ​មិន​ស្លាប់​គ្រាន់តែ​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បានកូន​ៗ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ទាំង​យប់ ចំណែក​រូប​គាត់​នឹក​ស្មានថា​ប្រពន្ធ​ស្លាប់​ហើយ ក៏​បានរ​ត់ទៅ​ចងក សម្លាប់​ខ្លួន​នៅ​ជាប់​នឹង​ដើម​លាភ​១​ដើម​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ។…

ថៅកែ​ចិត្ត​ឃោរឃៅ៖ ដុត​កម្មករ​ទាំង​រស់​យ៉ាង​អាណោចអាធ័ម ត្រឹម​ខឹង​រឿង​បោក​ចាន​កៅស៊ូ!

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរសជាកម្មករម្នាក់​​សុំ​ថៅកែ​របស់​ខ្លួន​បើក​លុយ ​តែ​ថៅកែ​មិន​ព្រម​បើក​ឱ្យ បន្ទាប់​មក​កម្មករ​រូបនោះខឹង​ក៏​យក​ចាន​កៅស៊ូ​បោក​ចោល​ ​ធ្វើឱ្យ​ថៅកែ​ខឹង​ទប់ចិត្ត​មិន​បាន ក៏​វាយ​បណ្ដាល​ឱ្យ​រង​របួស ​និង​ចាក់​សាំង​ស្រោច​លើ​​បុរសជាកម្មករ រួច​ដុត​ទាំង​រស់​ បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​។ ករណីខាងលើ​នេះបាន​កើតឡើងកាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥ ​នៅ​ឃុំ​កំ​ពាន់ ស្រុក​មេមត់​ ខេត្តត្បូងឃ្មុំ ។ គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨ ​មិថុនា…

ACU ៖ ករណី​លោក យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ មិន​អាច​បំពេញ​លក្ខណសម្បត្តិ​មួយ​ចំនួន ទើប​មិន​អាច​ប្រឡង​ធ្វើ​មេធាវី​បាន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក សយ ច័ន្ទ វិចិត្រ បាន​ឲ្យ​ដឹង​ថា ករណី​លោក​យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ មិន​អាច​បំពេញ​លក្ខណសម្បត្តិ​មួយ​ចំនួន ទើប​មិន​អាច​ប្រឡង​បាន ។ មន្ត្រី​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​លើក​ទី​៤៧ អាណត្តិ​ទី​៣ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​នា​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា…

ខឹងម្តាយខាងស្រីហា.មទាក់ទងគ្នា ក៏ឆាតទៅគំរា.មម្តាយខាងស្រីបង្ហោះវីដេអូដេ.កជាមួយគ្នាលើបណ្តាញសង្គម

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន ករណី​ចែកចាយ​រូបភាព វីដេអូ​អា​.​ស​អាភា​.​ស មាន​ស្ថាន​ទម្ងន់ទោស ដែល​ទាក់ទង​នឹង​អាយុ​ជន​រង​គ្រោះ ក្រោយ​ខឹង​នឹង​ម្តាយ​ខាង​ស្រី​ហាម​មិន​ឲ្យ​ទាក់ទង​គ្នា បែរជា​ឆាត​ទៅ​គំ​រា​.​ម​ម្តាយ​ខាង​ស្រី​បង្ហោះ​វីដេអូ​ដែល​ខ្លួន​រួមមេត្រី​ជាមួយ​កូនស្រី​គេ លើ​បណ្តាញ​សង្គម​ឲ្យ​ខ្មាស់​គេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅខេត្តកណ្តាល ។ លោក​វរសេនីយ៍ឯក យី…

កងទ័ពកម្ពុជា-ថៃប៉ះទង្គិចគ្នាមួយប្រាវ​ នៅព្រំដែនឆងបុក ខេត្តអ៊ូប៊ុនរ៉ាតឆាថានី ត្រូវបានដោះស្រាយដោយគ្មានអ្នករងរបួស ក្រោយការចរចា

មានសេចក្ដីរាយការណ៍ពីប្រភពទីភ្នាក់ងារសន្តិសុខព្រំដែននៅช่องบก (ឆងបុក) ខេត្តอุบลราชธานี (អ៊ូប៊ុនរ៉ាតឆាថានី) ប្រទេសថៃ បានឱ្យដឹងថា មានការប៉ះទង្គិចគ្នាបានកើតឡើងនៅម៉ោង ៥:៤៥ នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា រវាងកងទ័ពថៃ និងកងទ័ពកម្ពុជា។ ក្រោយហេតុការណ៍នេះ ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរងកងពលតូចគាំទ្រទី៣ របស់កម្ពុជា បានទូរស័ព្ទទៅកាន់មេបញ្ជាការរងកងកម្លាំងប្រតិបត្តិការពិសេសសុរនារី…

អ្នកចង់ធ្វើការរដ្ឋ សូមត្រៀមខ្លួនព្រោះអនុក្រឹត្យបើកផ្លូវហើយ

អនុក្រឹត្យ​ដែល​បើក​សោរ​អោយ​អ្នកជំនាញ​អាច​នឹង​ចូល​បម្រើ​ការងារ​រដ្ឋ​បាន​ចេញ​ជា​ផ្លូវការ​ហើយ ។ ដូច្នេះ​អ្នកជំនាញ​អាច​នឹង​ពិនិត្យ​បេក្ខភាព ហើយ​ត្រៀមខ្លួន ដើម្បី​ចូលរួម​បម្រើ​ជាតិ ប្រសិនបើ​ចង់ គ្រាន់តែ​ថា ជំហាន​ដំបូង​ប្រហែលជា​ពាក់ព័ន្ធ​នឹង​អ្នកជំនាញ​ខាង​អប់រំ​និង​សុខភាព​ជា​មុន​សិន ។ ការ​ដែល​អះអាង​បែប​នេះ គឺ​ដោយ​សម្អាង​ទៅ​លើ​អនុក្រឹត្យ​មួយ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ ។ អនុក្រឹត្យ​នោះ…

ប្រទះឃើញស.ព​ក្មេ.ងស្រីម្នាក់ ស្លា.ប់ទាំងអាក្រា.តកាយ ក្នុងបន្ទប់ទឹកសាលាបឋមមួយកន្លែង​

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន​បឋមបានឱ្យដឹងថា នៅ​ព្រឹក​នេះ ​ក្មេងស្រីជា​សិស្ស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស ស្ថិត​នៅ​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​នៅ​រាជធានី​ភ្នំពេញ​។ ទាក់ទិន​នឹង​ករណី​ខាងលើនេះ​ដែរ គេ​ពុំ​ដឹង​ថា​ជា​ករណី​អ្វី​នៅឡើយ​ទេ ប៉ុន្តែគេសង្ស័យថាជាករណីរំលោភហើយសម្លាប់ ដោយសារសភាពសព​ក្មេង​ស្រី​រងគ្រោះរូប​នោះ​ត្រូវបានគេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ​ពេល​ដែល​គេ​បើកទ្វារ​បន្ទប់ទឹក​ទៅ​ឃើញ​សព​ក្មេងស្រីរងគ្រោះ​ ។ ទោះបី​ជា​យ៉ាងណា​ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​ធ្វើការ​ត្រួតពិនិត្យ​នៅឡើយ​ ។ ក្មេងស្រី​រង​គ្រោះ​ឈ្មោះ​​ វ.ល.ណ…

បំបែក​ករណី​ឃា.ត.ក.ម្ម.​បាន (​ឃា.ត.ក.​គឺជា​ប្តី​ដែល​ស​.​ម្លា​.​ប់​.​ប្រពន្ធ​របស់​ខ្លួន​)

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨​ព្រឹក ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន បាន​បង្ក្រាប​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​០១​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ស​.​ម្លា​ប់​ប្រពន្ធ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៦…

អ្នកលាងឡានស៊ីញ៉ូឱ្យឈប់ តែអ្នកបើកឡានឡើង​​ប៉ុងមិនជាន់ហ្វ្រាំង បែរជា.ន់ហ្គែរ ស្ទុះ​បុ.ក​ផ្ទ.ប់ជញ្ជាំងស្លា.ប់

ខេត្តព្រះសីហនុ ៖ ​អ្នក​លាង​រថយន្ត​ម្នាក់​បាន​ស្លាប់ ក្នុង​ករណីអ្នកបើកប​រថយន្ត​ឡើង​ប៉ុង​ដើម្បី​លាង​រថយន្ដ ខណៈពេល​កំពុង​បើក​រថយន្ត​ទៅ​ខាង​មុខ​ឡើង​ប៉ុង​លាង​រថយន្ដ​​ដល់​លើ​ប៉ុង ពេលនោះអ្នកលាងរថយន្តសុ​ី​ញ៉ូ​លើកដៃ​ជា​សញ្ញា​ឲ​ឈប់ តែ​អ្នកបើកបរ​មិនជា​ន់ហ្វ្រាំង បែរជា​ជាន់​ហ្គា​ បណ្តាល​ឲ​រថយន្ត​ស្ទុះ​ទៅ​មុខ​បុក​​អ្នក​សុ​ី​ញ៉ូ​ផ្ទប់​ជញ្ជាំង​ផ្ទះ ​បណ្តាល​ឱ្យ​​​​​រងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦.០៥.២០២៥ វេលា​ម៉ោង ០៧និង​៣០​នាទី ព្រឹក​នៅ​ចំណុច​ក្នុងផ្ទះ​លាង​រថយន្ដ​០១​កន្លែង​របស់ ឈ្មោះ សាត សឿ​ន ភេទ​ប្រុស…

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​ករណី​បុរស​ម្នាក់​គ្មាន​លុយ​បង់​ពិន័យ​២​លាន​រៀល ដេក​ហាល​មូស​ជាមួយ​កូន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​បុរស​ម្នាក់​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា ខ្លួន​ផឹក​លើស​ជាតិ​អាល់កុល​ត្រឹម​៤០ ហើយ​ត្រូវ​នគ​បាល​ចរាចរណ៍​ផាកពិន័យ​២​លាន​រៀល ដោយ​គ្មាន​លុយ​បង់​ក៏​សម្រេចចិត្ត​ដេក​ជាមួយ​កូន​ហាល​មូស ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា ករណី​ការ​ចុះ​ផ្សាយ​តាម​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​ការ​ពិន័យ​បុរស​ម្នាក់​ចំនួន​២​លាន​រៀល គ្រាន់តែ​ហូប​គ្រឿង​ស្រវឹង​នោះ ក្រុមការងារ​បាន…