ព័ត៌មានផ្សេងៗ

ព្រំដែនកម្ពុជា-ថៃ ៖ បេះដូងជាតិរួបរួម! ទៅតុលាការអន្តរជាតិ ស្វែងរកយុត្តិធម៌

បេះដូង​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​បាន​លោ​.​ត​ក្នុង​ចង្វាក់​តែ​មួយ ក្នុង​ការ​សម្រេចចិត្ត ដើម្បី​យក​រឿង​ព្រំដែន​នៅ​ក្នុង​តំបន់​មុំ​បី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និង​ប្រសាទ​តា​ក្របី​ទៅ​ដោះស្រាយ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ។ នេះ គឺជា​សារ​ដែល​ថា កម្ពុជា​ស្រឡាញ់​យុត្តិធម៌ សច្ចភាព និង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដែល​មាន​អាជ្ញាកណ្តាល​ដែល​អាច​ទុកចិត្ត​បាន ។ តាម​ពិត​នេះ គឺជា​រឿង​ធម្មតា ដែល​នៅ​ពេល​មនុស្ស​ពីរ​នាក់ មាន​ទំនាស់​ហើយ​មិន​អាច​ដោះស្រាយ​ជាមួយ​គ្នា​បាន គេ​ចាំបាច់​ត្រូវ​តែ​រក​ភាគី​ទី​បី…

សម្តេចតេជោ ៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់ជម្លោះដោយការស្រុះស្រួលគ្នា គឺជារឿងចាំបាច់ ដើម្បីបញ្ចៀសការប៉ះទង្គិច

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​កែសម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់ មាន​ជម្លោះ​ដែល​ស្រុះស្រួល​គ្នា​ជា​រឿង​ចាំបាច់ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​យប់​ថ្ងៃ​ទី​៨ ខែមិថុនា​យ៉ាង​ដូច្នេះ​ថា​៖«​ការ​កែសម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់ មាន​ជម្លោះ​ដែល​ស្រុះស្រួល​គ្នា​រវាង​មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​.​ថៃ ដើម្បី​បញ្ជៀ​ស​នូវ​ការ​ប៉ះទង្គិច​បង្ហូរ​ឈា​.​ម​ទ្រង់ទ្រាយ​ធំ គឺជា រឿង​ចាំបាច់…

សម្តេចតេជោ ហ៊ុន សែន បំភ្លឺ​៖ កែសម្រួល​កងទ័ព​នៅ​ទឹកដី​ខ្លួន មិនមែន​ដកទ័ព​ឡើយ គោល​ជំហរ​ប្តឹង ICJ នៅ​ដដែល

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ការ​កែសម្រួល​កម្លាំង គឺ​ដើម្បី​ឱ្យ​ស្រប​នៅ​ក្នុង​ទឹកដី​យើង ហើយ​មិនមែន​ជា​កា​រដក​កងទ័ព​ចេញពី​ទឹកដី​ខ្លួន​នោះ​ទេ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ដូច្នេះ ឆ្លើយ​តប​នឹង​មតិយោបល់ (comments) របស់​មិត្ត​អ្នក​អាន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នា​យប់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥​។ បន្ថែម​ពី​នេះ សម្តេច​តេ​ជោ…

នយោបាយ «​ឈ្នះ​ឈ្នះ​»​៖ អ្នកនាំពាក្យ​៖ គឺជា​ស្នូល​ដំណោះស្រាយ​បញ្ហា​របស់​ថ្នាក់ដឹកនាំ​យើង​ក្នុង​ការ​ជៀសវាង​សង្គ្រាម​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​សម្រួល​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បញ្ចៀសសង្គ្រាម​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ហៀបនឹង​ផ្ទុះ​ឡើង​ទៅ​ហើយ​នោះ មាន​បងប្អូន​ជនរួមជាតិ​យើង​ជា​ច្រើន​បាន​សាទរ និង​ធូរទ្រូង ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​មួយ​ចំនួន​ហាក់​មិន​អស់ចិត្ត​ចំពោះ​ព័ត៌មាន​នេះ ។ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០២៥ ថា ខ្ញុំ​សូម​បងប្អូន​ពិចារណា​លើ​ចំណុច​មួយ​ចំនួន​៖ ទី​១-​ការ​បញ្ចៀស​សង្គ្រាម​ដ៏​ធំ​មួយ​កុំឱ្យ​ផ្ទុះ​ឡើង…

កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ៖ កម្ពុជា-អាមេរិក ឯកភាពគ្នាលើបញ្ញត្តិជាច្រើន ក្នុងការចរចាជុំទី២

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ កម្ពុជា​-​អា​មេ​រិ​ក​បន្ត​ពិភាក្សា​គ្នា​លើ​អត្ថបទ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​បដិការ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ខ្ពស់ និង​បាន​ឈាន​ទៅ​ឯកភាព​គ្នា​លើ​បញ្ញត្តិ​ជា​ច្រើន ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញផ្សាយ នា​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ នេះ​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ រវាង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា នា​ថ្ងៃ​ទី​៤ ដល់…

ហុងស៊ុយ​ឆ្នាំទាំង៣! ឆ្នាំរោង ឆ្នាំថោះ និង​ឆ្នាំខាល នឹង​ញញឹម​ទទួល​បាន​ឡាន​ទំនើប និង​ផ្ទះ​ស្កឹមស្កៃ​ក្នុង​១០​ឆ្នាំ​ខាង​មុខ​នេះ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរោង ក្នុង​ពេល​១០​ឆ្នាំ​ខាង​មុខ ឆ្នាំរោង នឹង​អាច​សម្រេច​បាន​បំណងប្រាថ្នា​របស់​ខ្លួន​។ ជា​ពិសេស មិន​ថា​ក្នុង​កន្លែង​ការងារ ឬ​បង្កើត​មុខរបរ​ទេ​គឺ​អាច​ទទួល​បាន​ផល​មិនតូច​ឡើយ​។ ដូចនេះ អ្នក​នឹង​អាច​ទិញ​បាន​ទាំង​ផ្ទះ និង​ឡាន​តែ​ម្តង​។ ឆ្នាំថោះ ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ឆ្នាំថោះ អាច​ឡើង​ដល់​ឋានៈ​ធំ​បាន​។ ជា​ពិសេស វាសនា​កំណត់​ថា​នឹង​មាន​លុយ​ហូរ​ចូល​ក្នុងផ្ទះ​អ្នក​បាន​ច្រើន​ណាស់​។ ដូចនេះ…

អាជីវករ​តវ៉ា​នៅ​មជ្ឈមណ្ឌល​បោះដុំ៖ ម្ចាស់​ទីតាំង​ចាក់​ខ្សាច់​បិទ​ផ្លូវ​រកស៊ី​ទាំង​មិន​ទាន់​ចប់​កុងត្រា

រាជធានីភ្នំពេញ ៖ អាជីវករ​លក់ដូរ​នៅ​មជ្ឈមណ្ឌល​បោះ​ដុំ​មួយ​កន្លែង​កើតទុក្ខ​មិន​សុខចិត្ត​រឿង​ម្ចាស់​ទីតាំង​យក​ខ្សាច់​មក​ចាក់​មិន​អោយ​អាជីវករ​លក់ដូរ​ទាំង​មិន​ទាន់​ចប់​កុងត្រា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦​ខែមិថុនា​ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ គល់​ស្ពាន​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ប្រភព​ព​ត៌​មាន​ពី​អាជីវករ​លក់ដូរ​នៅ​មជ្ឈមណ្ឌល​បោះ​ដុំ​ខាងលើ​បាន​និយាយ​ប្រាប់ថា កាលពី​ឆ្នាំ​២០២១ ភាគី​ម្ចាស់​ដី​បាន​ជួល​អោយ​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ទទួល​ជួល​ដី​ឃ្លាំង រឺ​ផ្ទះ​មិន​ទាន់​សាងសង់​រួច​ចំនួន​៦​ល្វែង​ និង​បាន​កុងត្រា​ចំនួន​១០​ឆ្នាំ ។ កាលពី​ដំបូង​ឡើយ​ទីតាំង​ខាងលើ ជាទី​តាំង​លក់​គ្រឿង​រថយន្ត​អស់​រយៈពេល​ជាង​២​ឆ្នាំ បាន​សុំ​ប្តូរ​ដាក់​លក់​អីវ៉ាន់​បោះ​ដុំ ដោយ​មាន​អាជីវករ​លក់ដូរ​ជា​ច្រើន​ផង​ដែរ​គឺ​លក់ដូរ​នៅ​ពេល​យប់ ។…

ចោរគាស់ទ្វារកាប់ម្ចាស់ផ្ទះ៖ គាស់ផ្ទះគេត្រូវម្ចាស់មកទាន់ ដេញតាម ទាញកាំបិតកាប់របួសដៃ តែត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​ចូលទៅ​ធ្វើសកម្មភាពគាស់​ទ្វារផ្ទះ​បំរុង​លួច​ទ្រព្យសម្បត្តិ​គេ ត្រូវម្ចាស់ផ្ទះមកទាន់ និង​ដេញ​តាម ក៏ត្រូវជនសង្ស័យ​ទាញ​កាំបិត​កាប់​រង​របួស​ដៃ​ម្ខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរ​គាស់​ទ្វារផ្ទះ​ប្រុង​លួច​ទ្រព្យសម្បត្តិ បាន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ នគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដៃដល់​ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ…

ទំនាស់​កម្ពុជា-ថៃ៖ សម្តេច​តេ​ជោ​អំពាវនាវ​ពលរដ្ឋ​កុំ​ពង្រីក​ជម្លោះ​ដល់​ការ​ស្អប់​ជាតិ​សាសន៍

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន​ សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា​បាន​បញ្ជាក់​នៅ​រាត្រី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ ២០២៥​ ថា​ «មុន​នេះ​ខ្ញុំ​ឃើញ​លោក ដួង ឆាយ បង្ហោះ​សារ​ដែល​ខ្លឹមសារ​សំខាន់​គឺ​បបួល​គ្នា​ឈប់​ប្រើ​ផលិតផល​ថៃ​។ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត សូមកុំ​ពង្រីក​ទំនាស់​ឲ្យ​រីក​រាលដាល​ដល់​វិស័យ​ផ្សេង​រហូត​ដល់​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍​»។ សម្តេច​បាន​មាន​ប្រសាសន៍​ថា​”​ថ្ងៃនេះ​កងទ័ព​ថៃ​បាន​បិទ​ច្រក​ប៉ោយ​ប៉ែ​ត​ជា​ឯកតោភាគី​មុន​ម៉ោង​កំណត់…

ស្រីៗវាយគ្នា៖ ក្មេងស្រីជើងខ្លាំងណាត់ជួបសាកកម្លាំងគ្នានៅវាលស្រែខេត្តកំពង់ស្ពឺ សមត្ថកិច្ចឃាត់ខ្លួនទាំង២ក្រុម

ខេត្តកំពង់ស្ពឺ ​៖ ក្មេង​ស្រី​ៗ​ជើ​ង​ខ្លាំង​បាន​ណាត់គ្នា​សាក​កម្លាំង​ថ្វីដៃ​នៅ​វាលស្រែ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ ធ្វើការ​ឃាត់ខ្លួន​ទាំង​ពីរ​ក្រុម ក្រោយ​ពេល​វាយ​គ្នា​រួច​ទៅ​ដាក់​ពាក្យបណ្តឹង​ ។ នគរបាល​ស្រុក​សាមគ្គី​មុនី​បាន​និយាយ​ឱ្យ​ដឹង​ថា ដោយ​បានការ​ចង្អុល​ណែនាំ​ពី លោក​ឧត្ដម​សេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ នគរបាល​ខេត្ដកំពង់ស្ពឺ និង​គោលការណ៍​ឯកភាព​ពី តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ ឱ្យ​ជំនាញ​ចំណាត់ការ​តាម​នីតិវិធី​លើករណី​ក្រុម​ក្មេង​ទំនើង​ជា​ស្រី​ៗ​ដែល​បាន​ណាត់​សាក​កម្លាំង​រវាង​គ្នា​និង​គ្នា ដោយ​ការ​វាយ​គ្នា​ផ្ទាល់​នៅ​ក្នុង​ស្រែ ។…